វៀតណាមជាប់ឈ្មោះក្នុងបញ្ជីប្រទេសដែលសេដ្ឋកិច្ចមានសុវត្ថិភាពបំផុត នៅក្នុងវិបត្តិរោគរាតត្បាត Covid-19
សេដ្ឋកិច្ច May 9, 2020 Chan Sreyny

ប្រទេសវៀតណាមត្រូវបានចុះនៅក្នុងបញ្ជីជាប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងជាងគេទី១២ ដោយយោងតាមរបាយការណ៍របស់ The Economist ស្តីពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោទាំង ៦៦ បន្ទាប់ពីការធ្លាក់ចុះដែលបណ្ដាលមកពីការរាតត្បាតនៃវីរុស Covid-19។ ចំណាត់ថ្នាក់ដែលប្រទេសវៀតណាមទទួលបាននេះ គឺអាស្រ័យទៅលើការពិនិត្យលើភាពងាយរងគ្រោះនៃសេដ្ឋកិច្ចដែលបានឆ្លងកាត់ប្រភពសក្តានុពលនៃហានិភ័យចំនួន ៤ គឺ បំណុលសាធារណៈ បំណុលបរទេស និងថ្លៃដើមនៃការខ្ចីនិងគម្រប់បម្រុង។

ជាមួយគ្នានេះដែរ ដើម្បីចាត់ចំណាត់ថ្នាក់ប្រទេសនីមួយៗ សេដ្ឋវិទូបានគណនាការទូទាត់ប្រាក់បរទេសដែលបានប៉ាន់ស្មាននៅឆ្នាំនេះ (ឱនភាពគណនីចរន្តបូកនឹងការទូទាត់បំណុលបរទេស) ហើយប្រៀបធៀបវាជាមួយភាគហ៊ុនបំរុងប្តូរប្រាក់បរទេស។ ចំណាត់ប្រាក់របស់ប្រទេសមួយ គឺស្ថិតនៅលើសូចនាករនីមួយៗ បន្ទាប់មកត្រូវបានគេគិតជាមធ្យមភាគដើម្បីកំណត់ជំហររបស់ប្រទេសទាំងនោះ។ ជាក់ស្ដែងប្រទេសវៀតណាមស្ថិតនៅក្នុងក្រុមដែលមានសុវត្ថិភាពដោយសារសូចនាករហិរញ្ញវត្ថុមានស្ថេរភាពនិងរឹងមាំ។

តាមរបាយការណ៍ដដែលបានឲ្យដឹងថា ប្រទេសសេដ្ឋកិច្ចកំពុងរីកចម្រើនជាង ៣០ កំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំង ដែលជាប្រទេសអាក្រក់បំផុត គឺប្រទេសលីបង់ និងវេណេស៊ុយអេឡា។ ខណៈប្រទេស Botswana ឈរលើកំពូលតារាងនៃសេដ្ឋកិច្ចដែលមានសុវត្ថិភាពបំផុត បន្ទាប់មកគឺ តៃវ៉ាន់ (ចិន) និងសាធារណរដ្ឋកូរ៉េ។ ទន្ទឹមនឹងនេះសេដ្ឋវិទូបាននិយាយថា សេដ្ឋកិច្ចភាគច្រើនមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីយកឈ្នះលើរោគរាតត្បាត។ ដោយសេដ្ឋកិច្ចខ្សោយបំផុតទាំង ៣០ មានចំនួនតិចតួចដែលមានត្រឹមតែ ១១% នៃ GDP សរុបនៃសេដ្ឋកិច្ចទាំង ៦៦ ៕

ប្រភព៖ vietnamplus
អត្ថបទ៖ លីនី