- សេដ្ឋកិច្ចសេដ្ឋកិច្ច August 7, 2020 Chan Sreyny
ការនាំចេញមុខទំនិញរបស់ជប៉ុន ក៏ដូចជាផលិតផលកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានធ្លាក់ចុះក្នុងឆមាសទី១ នៃឆ្នាំនេះដោយសារផលប៉ះពាល់នៃការឆ្លងរាលដាលនៃជំងឺ Covid-19 ។ ក្រសួងកសិកម្មនិយាយថា ការនាំចេញប្រភេទទាំងនេះបានធ្លាក់ចុះ ៨.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមកនៅត្រឹមប្រហែល ៣.៩ ពាន់លានដុល្លារ។ ការធ្លាក់ចុះនេះ គឺភាគច្រើនដោយសារតែការបិទទ្វារបណ្តោះអាសន្ន នៃភោជនីយដ្ឋានជប៉ុននៅបរទេស។ ការនាំចេញផលិតផលគ្រឿងសមុទ្រ រួមទាំងខ្យងសមុទ្យ និងត្រីសមុទ្យបានធ្លាក់ចុះជិត ៣០% ចំណែកស្រាជប៉ុន និងសាច់គោបានធ្លាក់ចុះជាង ២០% ។ រដ្ឋមន្ត្រីកសិកម្មរុក្ខាប្រមាញ់ និងនេសាទលោក Eto Taku បានមានប្រសាសន៍ថា« ការនាំចេញទៅកាន់ទ្វីបអាស៊ីកំពុងកើនឡើង ប៉ុន្តែការនាំចេញទៅកាន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបមានការថយចុះយ៉ាងខ្លាំង ហើយស្ថានភាពនេះគឺធ្ងន់ធ្ងរណាស់។ យើងនឹងធ្វើការកាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុនពាណិជ្ជកម្ម ដើម្បីសម្រេចគោលដៅរបស់យើង
- បុគ្គលជោគជ័យបុគ្គលជោគជ័យ August 7, 2020 Chan Sreyny
លោក Bill Gates បានឈប់រៀននៅសាកលវិទ្យាល័យ Harvard ក្នុងឆ្នាំ១៩៧៥ ដើម្បីចាប់ផ្ដើមក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនជាក្រុមហ៊ុន software ដែលបានធ្វើឲ្យគាត់ក្លាយជាមហាសេដ្ឋីនៅអាយុ ៣១ឆ្នាំ។ យោងតាមលោក Gates ផ្នែកមួយនៃភាពជោគជ័យរបស់គាត់គឺដោយសារតែឪពុកម្ដាយរបស់គាត់ ដែលតាមពិតទៅម្ដាយរបស់គាត់គឺ Mary Gates ត្រូវបានគេនិយាយថា ជាអ្នកជួយជ្រោមជ្រែងនៅក្នុងកិច្ចព្រមព្រៀងមួយដែលជួយជំរុញឲ្យក្រុមហ៊ុន Microsoft អាចឈានទៅចំណោមក្រុមហ៊ុនកំពូលៗ។ អ្នកស្រី Mary Gates គឺជាអ្នកជំនួញម្នាក់ដែលត្រូវបានគេគោរពកោតសរសើរដោយសារមានទំនួលខុសខ្ពស់ រួមជាមួយភាពជាសមាជិកនៅក្នុងអង្គភាពនៅក្រុមប្រឹក្សាភិបាលមិនស្វែងរកប្រាក់ចំណេញ United Way of King County។ នៅក្នុងអង្គភាពនោះ Mary
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 7, 2020 Chan Sreyny
ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិនកើនឡើង ៦.៥% នៅក្នុងខែកក្កដា បើធៀបនឹងឆ្នាំមុនដែលលើសពីការរំពឹងទុក ដោយការនាំចេញកើនឡើង ១០.៤% និងនាំចូលកើនឡើង ១.៦% នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhuanet នៅថ្ងៃទី ៧ ខែសីហា។ រដ្ឋបាលគយបាននិយាយថា ពាណិជ្ជកម្មក្រៅប្រទេសមានចំនួនប្រហែល ៤២២.១៤ ពាន់លានដុល្លារកាលពីខែកក្កដា ដែលធ្វើឱ្យមានអតិរេកពាណិជ្ជកម្មជាង ៦៣ ពាន់លានដុល្លារ។ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ពាណិជ្ជកម្មទំនិញបរទេសបានធ្លាក់ចុះ ១.៧% បើធៀបនឹងឆ្នាំមុនមកនៅត្រឹមជាង ២ ពាន់លានដុល្លារដោយថយចុះ ១.៥% បើប្រៀបធៀបទៅនឹងការធ្លាក់ចុះនៅឆមាសទី១ ៕ អត្ថបទ៖ នីតា ប្រភព៖
- បុគ្គលជោគជ័យបុគ្គលជោគជ័យ August 7, 2020 Chan Sreyny
បុរសវ័យ ៩៦ឆ្នាំ បានក្លាយជានិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យក្នុងវ័យចំណាស់ជាងគេបំផុតរបស់ប្រទេសអ៉ីតាលី បន្ទាប់ពីទទួលបានសញ្ញាប័ត្រថ្នាក់ទស្សនវិជ្ជា។ លោក Giuseppe Paternò តែងតែសុបិន្តពេញមួយជីវិតរបស់គាត់ដើម្បីទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សាដោយការអប់រំខ្ពស់។ កើតមកក្នុងភាពក្រីក្រដែលជាបងប្រុសច្បងក្នុងចំណោមបងប្អូន ៧នាក់ នៅ Sicily ក្នុងទសវត្សឆ្នាំ១៩២០ លោក Paternò បានរស់នៅឆ្លងកាត់ការផ្លាស់ប្ដូរសង្គម និងព្រឹត្តិការណ៍ពិភពលោកនៅសតវត្សទី២០។ គាត់បានត្រលប់ទៅរៀនវិញ បន្ទាប់ពីសង្រ្គាមលោកលើកទី២ ហើយបញ្ចប់ការសិក្សានៅអាយុ ៣១ឆ្នាំ ហើយមុនឈានចូលឆ្នាំ២០១៧ អ្នកសិក្សារូបនេះបានចុះឈ្មោះចូលរៀនថ្នាក់មហាវិទ្យាល័យ នៅសាកលវិទ្យាល័យ Palermo។ បច្ចុប្បន្ននៅក្នុងពាក់កណ្ដាលនៃព្រឹត្តិការណ៍ពិភពលោកមួយផ្សេងទៀត អតីតកម្មករផ្លូវដែកទីបំផុតបានសម្រេចបានគោលដៅរបស់គាត់ ដោយបោះជំហានទៅមុខកាន់តែខ្ពស់គឺទទួលបានសញ្ញាបត្របញ្ចប់ការសិក្សា ក្លាយជានិមិត្តរូបជ័យជំនះ និងជាគំរូមួយសម្រាប់សិស្សនិស្សិតអ៉ីតាលី មិនតែប៉ុណ្ណោះគាត់បានបញ្ចប់ការសិក្សាជាមួយលទ្ធផលដ៏ល្អជាងគេនៅក្នុងថ្នាក់ផងដែរ។ ជាមួយគ្នានេះគាត់បានប្រាប់ទៅកាន់ The Guardian
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 7, 2020 Chan Sreyny
ការនាំចេញសាច់មាន់របស់ថៃ បានកើនឡើងតិចជាងការរំពឹងទុកនៅក្នុងឆមាសទី១ នៃឆ្នាំនេះដោយសារការរាតត្បាតនៃជំងឺ Covid-19 នេះបើយោងតាមសមាគមនាំចេញសាច់មាន់ថៃ។ ប្រទេសថៃបាននាំចេញសាច់មាន់ចំនួន ៤៧០,០០០ តោនក្នុងរយៈពេល ៦ ខែដំបូងគឺកើនឡើង ២% ពីបើធៀបនឹងឆ្នាំមុន ជាមួយនឹងតម្លៃនាំចេញជាង ១ ពាន់លានដុល្លារកើនឡើងជាង ៣២ លានដុល្លារ។ លោក Kukrit Arepagorn ប្រធានសមាគមបាននិយាយថា ជំងឺរាតត្បាតបានបណ្តាលឱ្យទីផ្សារធំទី២ របស់ប្រទេសថៃគឺសហភាពអឺរ៉ុប និងជប៉ុនកាត់បន្ថយការនាំចូលសាច់មាន់។ លោកបានមានប្រសាសន៍ថា « ការនាំចេញសាច់មាន់ទៅកាន់សហភាពអឺរ៉ុបបានធ្លាក់ចុះ ១០% ដោយសារស្ថានភាព Covid-19 មិនទាន់ត្រូវបានដោះស្រាយនៅឡើយ។ លោករំពឹងថា ប្រទេសថៃនឹងនាំចេញសាច់មាន់ចំនួន ២៨០,០០០
- អាជីវកម្មអាជីវកម្ម August 7, 2020 Chan Sreyny
ក្រុមហ៊ុនយក្សអាមេរិក Apple កំពុងពិចារណាផលិត Iphone នៅប្រទេសវៀតណាម ដោយមេដឹកនាំក្រុមហ៊ុន Apple លោក Tim Cook បានទៅមើលមូលដ្ឋានផលិតកម្មរបស់ក្រុមហ៊ុន Luxshare – ICT នៅវៀតណាម នៅខេត្ត Bac Giang ដើម្បីពិនិត្យមើលលក្ខខណ្ឌផលិត iPhone នៅទីនោះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnam insider។ ឧស្សាហកម្ម Luxshare ត្រូវបានជាប់ក្នុងចំណាត់ថ្នាក់ទី២០ ក្នុងចំណោមក្រុមហ៊ុនធំៗទាំង ១០០ របស់ចិន និងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ៣ ដែលផលិតផលិតផលឲ្យក្រុមហ៊ុន Apple
- អាជីវកម្មអាជីវកម្ម August 7, 2020 Chan Sreyny
Facebook នឹងអនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួនធ្វើការនៅផ្ទះរហូតដល់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ ដោយសារការឆ្លងជំងឺ Covid-19 ហើយនឹងផ្តល់ប្រាក់ចំនួន ១,០០០ ដុល្លារសម្រាប់តម្រូវការការិយាល័យនៅផ្ទះ នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនយក្ស Facebook បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី ៦ ខែសីហា ឆ្នាំ ២០២០។ ក្រុមហ៊ុននេះ និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀត ក៏បានអនុវត្តវិធានការណ៍ស្រដៀងគ្នានាពេលថ្មីៗនេះដែរ ដោយកាលពីចុងខែកក្កដា Google របស់ Alphabet បាននិយាយថា ខ្លួននឹងអនុញ្ញាតឱ្យនិយោជិកដែលមិនចាំបាច់នៅក្នុងការិយាល័យ ទៅធ្វើការនៅផ្ទះរហូតដល់ចុងខែមិថុនា ឆ្នាំ ២០២១ ។ ក្រុមហ៊ុន Twitter
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 7, 2020 Chan Sreyny
យោងតាម អភិបាលក្រុង Beirut ប្រទេសលីបង់បានបង្ហើបឱ្យដឹងថា ការផ្ទុះដ៏ខ្លាំងនៅទីក្រុង Beirut កាលពីថ្ងៃអង្គារ បានធ្វើឱ្យប្រជាជន ៣០០,០០០ នាក់បានបាត់បង់ផ្ទះសម្បែង ហើយការផ្ទុះនេះបានបង្កការខូចខាតដែលមានតម្លៃចន្លោះពី ៣ ទៅ ៥ ពាន់លានដុល្លារ។ រដ្ឋាភិបាលកណ្តាលបានប្រកាសភាពអាសន្ន និងបានប្រកាសពីផែនការដើម្បីស៊ើបអង្កេតថា តើសមាសធាតុគីមីដែលអាចត្រូវបានប្រើដើម្បីផលិតគ្រាប់បែកបានរក្សាទុកអស់រយៈពេលជាច្រើនឆ្នាំ និងអាចធ្វើឱ្យអ្នកដែលមានការធ្វេសប្រហែសទាំងនោះទទួលខុសត្រូវយ៉ាងដូចម្តេច។ រដ្ឋមន្ត្រីសុខាភិបាលលីបង់នៅថ្ងៃពុធ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា យ៉ាងហោចណាស់មនុស្ស ១៣៥ នាក់បានស្លាប់ និងប្រហែល ៥,០០០ នាក់ផ្សេងទៀតបានរងរបួស ហើយមនុស្សរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន។ គួរបញ្ជាក់ផងដែរថា ឃ្លាំងស្តុកសារធាតុគីមីនៅកំពង់ផែ Beirut ដែលការផ្ទុះបានកើតឡើងបានផ្ទុកអាម៉ូញ៉ូមនីត្រាតចំនួន ២,៧៥០ តោនដែលជាសារធាតុគ្រោះថ្នាក់អស់រយៈពេល










