- អាជីវកម្មអាជីវកម្ម August 8, 2020 Chan Sreyny
បុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍ British Airways រាប់ពាន់នាក់នឹងត្រូវបានបាត់បង់ការងាររបស់ពួកគេនៅថ្ងៃទី ៧ ខែសីហា ខណៈក្រុមហ៊ុនអាកាសចរណ៍មួយនេះជម្រុញផែនការកាត់បន្ថយចំនួនបុគ្គលិក ២៩% ។ British Airways ដែលគ្រប់គ្រងដោយ IAG បាននិយាយកាលពីខែមេសា ថាខ្លួននឹងកាត់បន្ថយបុគ្គលិកចំនួន ១២,០០០ នាក់ក្នុងចំណោមបុគ្គលិក ៤២,០០០ នាក់ដើម្បីទប់ទល់នឹងជំងឺរាតត្បាត Covid-19 ។ ប៉ុន្តែផែនការនេះ នៅតែទទួលរងការខាតបង់ ហើយក្រុមហ៊ុននឹងបន្តប្រយុទ្ធប្រឆាំងចំពោះការកាត់បន្ថយប្រាក់ឈ្នួលសម្រាប់បុគ្គលិកដែលមានស្រាប់។ British Airways បាននិយាយកាលពីពេលថ្មីៗនេះថា បុគ្គលិកចំនួន ៦,០០០ នាក់បានសម្រេចចិត្តទទួលយកការលែងត្រូវការតទៅទៀត ខណៈដែលបុគ្គលិករាប់ពាន់នាក់ផ្សេងទៀត នឹងទទួលបានលិខិតមួយនៅថ្ងៃខាងមុខដើម្បីប្រាប់ថាពួកគេបានបញ្ឈប់ការងារ ឬក៏បន្ត។ ទន្ទឹមនឹងនេះ
- បុគ្គលជោគជ័យបុគ្គលជោគជ័យ August 8, 2020 Chan Sreyny
លោក Mark Zuckerberng ដែលយើងគ្រប់គ្នាស្គាល់ថា ជាស្ថាបនិកក្រុមហ៊ុន Facebook បានហក់ឡើងតំណែងត្រឹមមួយប៉ព្រិចភ្នែក ដោយវ៉ាដាច់ម្ចាស់ប្រេនប្រណិត LVMH មហាសេដ្ឋី Bernard Arnault ក្នុងនាមជាមហាសេដ្ឋីលំដាប់ទី៣ លើលោក ជាមួយទ្រព្យសម្បត្តិដ៏ច្រើនដែលគាត់មិនធ្លាប់មាន។ លោក Mark Zuckerberg ដែលជា មេហ្វេសប៊ុក ទ្រព្យសម្បត្តិហក់ឡើងដល់លំដាប់ទី៣ មានទ្រព្យខ្ទង់ ១០០ពាន់លានដុល្លារ ជាអ្នកមានជាងគេលើលោកលំដាប់លេខបី ដែលអ្នកមានទី១ គឺលោក Jeff Bezos មានទ្រព្យ ១៩០ពាន់លានដុល្លារ និងទី២ គឺលោក Bill Gates មានទ្រព្យ ១២០ពាន់លានដុល្លារ។
- អាជីវកម្មអាជីវកម្ម August 8, 2020 Chan Sreyny
ផ្សារម៉ាក្រូ ដែលជាមជ្ឈមណ្ឌលចែកចាយផលិតផលបោះដុំ និងលក់រាយធំបំផុតដែលបានឈានជើងចូលកម្ពុជាតាំងពីឆ្នាំ២០១៧ បានចេញសេចក្ដីជូនដំណឹងដល់អតិថិជនរបស់ខ្លួនថា ផ្សារម៉ាក្រូនឹងធ្វើការផ្លាស់ប្ដូរក្នុងការអាប់ប្រាក់ត្រលប់ទៅកាន់អតិថិជនវិញ ចំពោះក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ មកជាប្រាក់រៀល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ យោងតាមសេចក្ដីជូនដំណឹងរបស់ផ្សារ ការផ្លាស់ប្ដូរនេះគឺ ធ្វើឡើងដោយយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ១៣-០២០-០០៤។ ជាមួយគ្នានេះខាងផ្សារក៏បានបញ្ជាក់ផងដែរថា ផ្សារនៅតែទទួលយកប្រាក់ដុល្លារ ចំពោះក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ នេះជាធម្មតារហូតមានការជូនដំណឹងសារជាថ្មី៕ អត្ថបទ៖ លីនី
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 8, 2020 Chan Sreyny
វិបត្តិដែលបង្កឡើងដោយវីរុស Covid-19 មិនត្រឹមតែប៉ះពាល់ដល់មនុស្ស និងអាជីវកម្មប៉ុណ្ណោះទេ តែបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសត្វព្រៃរបស់ប្រទេសថៃ ដែលភាគច្រើនពឹងផ្អែកលើវិស័យទេសចរណ៍ដើម្បីការរស់រាន។ ជាលទ្ធផលគណៈរដ្ឋមន្រ្តីកាលពីអង្គារបានអនុម័តថវិកាចំនួន ៤៣៥.៣ លានបាត (ប្រមាណ ១៣.៩ លានដុល្លារអាមេរិក) ដើម្បីកាត់បន្ថយផលប៉ះពាល់សត្វព្រៃមកលើប្រជាជន ខណៈថវិកានេះត្រូវបានស្នើសុំដោយក្រសួងធនធានធម្មជាតិ និងបរិស្ថាន។ ខណៈពេលដែលជំរុំដំរី និង ដែនជំរកសត្វព្រៃ នៅឈៀងម៉ៃ នៃភាគពាយ័ព្យប្រទេសថៃបានបិទទ្វារម្ដងទៀតកាលពីខែឧសភា ដំរីរាប់រយក្បាលត្រូវបានបង្ខំឱ្យត្រឡប់ទៅកន្លែងកំណើតរបស់ពួកគេវិញដើម្បីចៀសវាងភាពអត់ឃ្លាន ការរាំងស្ទះធនធាន និងសេដ្ឋកិច្ចក្នុងតំបន់ សម្រាប់ផ្គត់ផ្គង់សត្វទាំងនោះ។ យោងតាមអ្នកនាំពាក្យរងរបស់រដ្ឋាភិបាលបានឱ្យដឹងថា ថវិកាជាង ៣៦០.៦ លានបាត (ប្រមាណ ១១.៥ លានដុល្លារ) នឹងត្រូវចំណាយសម្រាប់ការពារប្រជាជននិងកសិករពីសត្វដំរីព្រៃ។ ថវិកាទាំងនេះនឹងត្រូវប្រើដើម្បីស្តារប្រភពស្បៀងអាហារធម្មជាតិរបស់សត្វ និងកសាងរបងដើម្បីការពារអ្នកស្រុកនិងកសិដ្ឋានរបស់ពួកគេ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 8, 2020 Chan Sreyny
វិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌាបាននិយាយថា ខ្លួននឹងទទួលបានថវិកាចំនួន ១៥០ លានដុល្លារពីមូលនិធិ Bill & Melinda Gates និងវិទ្យាស្ថាន GAVI ដើម្បីបង្កើតវ៉ាក់សាំង Covid-19 ចំនួន ១០០ លានដូសសម្រាប់ប្រទេសឥណ្ឌា និងប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតនៅដើមឆ្នាំ ២០២១ ។ Serum បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ៧ ខែសីហា ថាបេក្ខភាពវ៉ាក់សាំងដែលមកពី AstraZeneca និង Novavax នឹងត្រូវដាក់លក់ក្នុងតម្លៃ ៣ ដុល្លារក្នុងមួយដូស ហើយវិទ្យាស្ថាន GAVI ប្ដេជ្ញាចិត្តក្នុងការផ្តល់ជូនវ៉ាក់សាំងដែលមានឈ្មោះថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 8, 2020 Chan Sreyny
មន្រ្តីជាន់ខ្ពស់មួយរូបបាននិយាយនៅថ្ងៃសុក្រថា ប្រទេសកាណាដានឹងដាក់ពន្ធសងសឹកលើផលិតផលអាលុយម៉ញ៉ូមអាមេរិកដែលមានតម្លៃ ២.៧ ពាន់លានដុល្លារអាមេរិក បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងដាក់ទណ្ឌកម្មលើការនាំចូលអាលុយមីញ៉ូមកាណាដា។ លោកស្រី Chrystia Freeland ឧបនាយរដ្ឋមន្រ្តីបានថ្លែងប្រាប់សន្និសីទសារព័ត៌មានថា វិធានការប្រឆាំងនេះនឹងឡើងនៅថ្ងៃទី ១៦ ខែកញ្ញា ដើម្បីអនុញ្ញាតឱ្យមានការពិគ្រោះយោបល់ជាមួយឧស្សាហកម្ម។ គួរម្លឹកផងដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំកាលពីថ្ងៃព្រហស្បតិ៍ បានផ្លាស់ប្តូរពន្ធឡើងវិញដោយបន្ថែមពន្ធ ១០% លើផលិតផលអាលុយមីញ៉ូមកាណាដាមួយចំនួន ដើម្បីការពារឧស្សាហកម្មសហរដ្ឋអាមេរិកពីការកើនឡើងនៃការនាំចូល។ ប៉ុន្តែខាងភាគីមិនទទួលស្គាល់នូវការដា់ពន្ធនេះ ដោយអះអាងថាវាជារឿងមិនត្រឹមត្រូវ។ លោកស្រីបានបន្ថែមទៀតថា ជំលោះពាណិជ្ជកម្ម គឺជារឿងចុងក្រោយដែលនរណាម្នាក់ត្រូវការរវាងសហរដ្ឋអាមេរិក និងកាណាដា ប៉ុន្តែវាគ្រាន់តែធ្វើឱ្យប៉ះពាល់ដល់ការស្តារសេដ្ឋកិច្ចនៅសងខាងព្រំដែននៃប្រទេសទាំងពីរប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្ដី នេះជាអ្វីដែលរដ្ឋបាលសហរដ្ឋអាមេរិកបានជ្រើសរើសធ្វើ។ ជាមួយគ្នានេះលោកស្រីបានលើកឡើងបន្ទាប់ពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកថា៖ «យើងមិនមានការកើនឡើងទេ ហើយយើងក៏មិនថយក្រោយដែរ »។ គួរបញ្ជាក់ផងដែរថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 8, 2020 Chan Sreyny
យោងតាមនាយកដ្ឋានកែច្នៃ និងអភិវឌ្ឍន៍កសិកម្មក្រោមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានឱ្យដឹងថា ការនាំចេញអង្កររបស់វៀតណាមបានចំនួន ៣.៩ លានតោនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ដែលបានធ្លាក់ចុះ ១.៤% ។ ការនាំចេញអង្ករបានធ្លាក់ចុះ ១.៤% ប៉ុន្តែតម្លៃនៃការលក់បានកើនឡើង ១០.៩% ក្នុងរយៈពេលដូចគ្នាបើធៀបនឹងឆ្នាំមុន។ នាយកដ្ឋានក៏បាននិយាយផងដែរថា នៅក្នុងឆមាសទី១ នៃឆ្នាំនេះប្រទេសហ្វីលីពីនជាប់ចំណាត់ថ្នាក់លេខ១ ក្នុងទីផ្សារនាំចេញអង្កររបស់វៀតណាមដែលមានជិត ៣៧% នៃការនាំចេញអង្ករសរុប។ វៀតណាមបាននាំចេញអង្ករចំនួន ១.៤ លានតោនទៅកាន់ហ្វីលីពីនកើនឡើង ១៣.៣% ដែលមានទឹកប្រាក់ចំនួន ៦៣៥ លានដុល្លារកើនឡើង ៣០.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាវិញ តម្លៃនាំចេញអង្ករជាមធ្យមរបស់វៀតណាមក្នុងរយៈពេល ៦
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 7, 2020 Chan Sreyny
កសិករនៅតំបន់ដីសណ្ដរទន្លេមេគង្គកំពុងកាប់ដើមទុរេនរាប់រយហិកតាដែលត្រូវខូចខាត ដោយសារគ្រោះរាំងស្ងួត និងការឈ្លានពានពីកម្រិតទឹកប្រៃ។ អស់រយៈពេលជាច្រើនឆ្នាំ Le Van Thoi អាចរកចំណូលបានពី ៦០០-៨០០ លានដុង (២៥,៨០០ ទៅ ៣៤,៤០០ ដុល្លារ) ក្នុងមួយឆ្នាំពីចម្ការទុរេនរបស់គាត់នៅក្រុង Cai Lay ខេត្ត Tien Giang។ កាលពីឆ្នាំមុនក្នុងរយៈពេលនេះ ដើមទុរេននៅក្នុងចម្ការរបស់កសិកររូបនេះបានចាប់ផ្ដើមចេញផ្កា ហើយនិងត្រូវប្រមូលផលនៅខែមករា ប៉ុន្តែនៅឆ្នាំនេះមិនដូចឆ្នាំមុនឡើយ ពោលគឺខុសស្រឡះសម្រាប់ដំណាំដ៏មានសក្ដានុពលមួយនេះ ខណៈចម្ការទុរេនមើលទៅដូចជាត្រូវបោះបង់ចោលជាយូរឆ្នាំ ដោយដីក្ដៅ ស្ងួត ហួតហែង និងប្រេះ ហើយដំណាំភាគច្រើនងាប់ ហើយប្រែទៅជាខ្មៅ ជាមួយស្លឹករបស់វាក្រៀមស្វិត។ នេះបណ្តាលមកពីគ្រោះរាំងស្ងួត










