ប្រទេសកម្ពុជា បានទទួលផលប្រយោជន៍ពីការធ្វើពិពិធកម្មនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដោយមិនគិតពីការដកសិទ្ធិផ្នែកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប នេះបើយោងតាមការលើកឡើងរបស់ Moody’s Investors Service កាលពីថ្ងៃទី ១១ ខែសីហា។
Moody’s Investors Service គឺជាអ្នកផ្តល់ឈានមុខគេនៃការវាយតម្លៃឥណទានការស្រាវជ្រាវ និងការវិភាគហានិភ័យ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយនៅក្នុងទីក្រុងហុងកុងបានឱ្យដឹងថា « នៅពេលប្រព័ន្ធពាណិជ្ជកម្មពិភពលោកកាន់តែផ្តោតលើតំបន់តំបន់សំខាន់ៗដូចជា៖ អាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិកនឹងមានយុទ្ធសាស្រ្តផ្គត់ផ្គង់ផ្ទាល់ខ្លួនសម្រាប់ផលិតផលសំខាន់ៗ »។

ទីភ្នាក់ងារវាយតម្លៃរបស់សហរដ្ឋអាមេរិកបាននិយាយថា « នៅពេលដែលនិន្នាការទាំងនេះកើនឡើង ការធ្វើមូលដ្ឋានីយកម្មមួយចំនួន និងការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់នៅខាងក្រៅទ្វីបអាស៊ីទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិកនឹងទំនងជាអាចកើតមាន »។ ដោយបង្កផលប៉ះពាល់អវិជ្ជមាន នឹងមានលក្ខណៈធ្ងន់ធ្ងរបំផុតសម្រាប់ផលិតករអាស៊ី រួមទាំងអ្នកផលិតចិននៅក្នុងវិស័យយុទ្ធសាស្រ្តដូចជា៖ ផលិតផលឱសថ ឧបករណ៍វេជ្ជសាស្រ្ត និងទំនិញបច្ចេកវិទ្យាទំនើបដែលជាសុវត្ថិភាពនៃការផ្គត់ផ្គង់គឺជាក្តីកង្វល់ធំបំផុត។

ប៉ុន្តែបណ្តាប្រទេសដូចជា៖ កម្ពុជា ឥណ្ឌា និងឥណ្ឌូនេស៊ីទទួលបានផលប្រយោជន៍ពីការចូលទៅកាន់ទីផ្សារអឺរ៉ុប និងអាមេរិកសម្រាប់ទំនិញជាក់លាក់ក្រោមប្រព័ន្ធអនុគ្រោះទូទៅ និងគ្រប់ទំនិញទាំងអស់លើកលែងតែអាវុធដើម្បីគាំទ្រដល់សេដ្ឋកិច្ច ដែលមានប្រាក់ចំណូលទាប និងមធ្យម។ គួរឱ្យដឹងផងដែរថា កាលពីខែកុម្ភះ គណៈកម្មការអឺរ៉ុបបានប្រកាសផែនការដកការអនុគ្រោះពន្ធដែលបានផ្តល់ឱ្យកម្ពុជា ក្រោមគម្រោងគ្រប់យ៉ាងលើកលែងតែអាវុធ៕
ប្រភព៖ ក្រសួងព័ត៌មាន


