- សេដ្ឋកិច្ចសេដ្ឋកិច្ច August 7, 2020 Chan Sreyny
លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចានអូចា បានព្យាករណ៍ថា សេដ្ឋកិច្ចថៃនឹងធ្លាក់ចុះតិចជាង ១០% នៅឆ្នាំនេះ ដោយសារមូលដ្ឋានគ្រឹសេដ្ឋកិច្ចរឹងមាំ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃការផ្ទុះឡើងវីរុស Covid-19។ លោកបានធ្វើការព្យាករណ៍នៅក្នុងសុន្ទរកថា ស្ដីពីសេដ្ឋកិច្ចនៅក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំដោយការសែតបាងកកប៉ុស្តិ៍ ដើម្បីអបអរខួបលើកទី ៧៤ឆ្នាំរបស់ខ្លួន កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។ នាឱកាសនោះនាយករដ្ឋមន្រ្តីថៃរូបនេះបានបញ្ជាក់ថា សេដ្ឋកិច្ចបានកើនឡើង ១% ក្នុងឆ្នាំ២០១៤ បន្ទាប់ពីលោកបានចូលកាន់តំណែងជានាយករដ្ឋមន្រ្តីនៅខែសីហា ឆ្នាំនោះ ដោយបានកើនឡើងដល់ ៣.១% នៅឆ្នាំ២០១៥ និង ៣.៤ នៅឆ្នាំ២០១៦។ លោកបានបន្តថា ទិន្ននការកើនឡើងបានបន្តរហូតដល់ឆ្នាំនេះ នៅពេលដែលសេដ្ឋកិច្ចត្រូវបានវាយប្រហារដោយសារការផ្ទុះឡើងនៃការផ្ទុះឡើងនៃវីរុស Covid-19។
- អាជីវកម្មអាជីវកម្ម August 7, 2020 Chan Sreyny
សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ភាគច្រើនកំពុងពិចារណាកាត់បន្ថយបុគ្គលិករបស់ពួកគេ ក្នុងរយៈពេល ១២ ខែបន្ទាប់ទៀតដោយសារតែវិបត្តិនៃជំងឺ Covid-19 ។ IATA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីការស្ទង់មតិអាជីវកម្មប្រចាំត្រីមាសរបស់ក្រុមហ៊ុនអាកាសចរណ៍ជាង ៣០០ កាលពីថ្ងៃទី ៥ ខែសីហាថា « ជាមួយនឹងការងើបឡើងវិញនូវតម្រូវការនៃការធ្វើដំណើរតាមអាកាសទំនងជាយឺត ដោយ ៥៥% នៃអ្នកឆ្លើយតបរំពឹងថានឹងមានការថយចុះកម្រិតការងារក្នុងរយៈពេល ១២ ខែខាងមុខនេះ »។ ប្រហែល ៤៥% នៃក្រុមហ៊ុនអាកាសចរណ៍បានរាយការណ៍ថា ពួកគេបានកាត់បន្ថយចំនួនបុគ្គលិករបស់ពួកគេរួចហើយនៅត្រីមាសទី២ នៃឆ្នាំ ២០២០ ដោយសារវិធានការណ៍កាត់បន្ថយថ្លៃដើមបន្ទាប់ពីមានជំងឺរាតត្បាតរ៉ាំរ៉ៃ។ ទន្ទឹមនឹងនេះ ៥៧% នៃក្រុមហ៊ុនអាកាសចរណ៍រំពឹងថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 6, 2020 Chan Sreyny
ភាពអត់ការងារធ្វើនៅក្នុងប្រទេសអូស្រ្តាលី នឹងកើនឡើងប្រហែល ១០% ដោយសារការរឹតត្បិតដែលត្រូវបានបង្កើតឡើង ដើម្បីបន្ថយការរីករាលដាលនៃជំងឺ Covid-19 នេះបើយោងតាមនាយករដ្ឋមន្រ្តី Scott Morrison បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី ៦ ខែសីហា ឆ្នាំ ២០២០។ អូស្រ្តាលី បានមើលឃើញពីភាពអត់ការងារធ្វើកើនឡើងដល់ ៩.២៥% នៅឆ្នាំនេះ។ លោក Morrison បាននិយាយថា បន្ទាប់ពី Victoria ដែលជារដ្ឋមានប្រជាជនច្រើនបំផុតទី២ របស់ប្រទេសនេះបានបញ្ជាឱ្យមានការបិទរយៈពេល ៦ សប្តាហ៍នៅជុំវិញទីក្រុង Melbourne ភាពអត់ការងារធ្វើនឹងកើនឡើងប្រហែល ១០% ។ តួលេខនេះនឹងកើនឡើង នៅពេលចំនួនប្រជាជនដែលទទួលបានប្រាក់ឧបត្ថម្ភប្រាក់ឈ្នួលរបស់រដ្ឋាភិបាលត្រូវបានគេរាប់បញ្ចូល។
- អាជីវកម្មអាជីវកម្ម August 6, 2020 Chan Sreyny
ក្រុមហ៊ុន Virgin Atlantic Airways របស់មហាសេដ្ឋី Richard Branson បានដាក់ពាក្យស្នើសុំការការពារក្ស័យធនជំពូកទី១៥ នៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ទី០៤ ខែសីហា កន្លងទៅនេះ បន្ទាប់ពីប្រាប់តុលាការនៅទីក្រុងឡុងដ៍ថា ខ្លួនអស់ប្រាក់សម្រាប់តស៊ូអាជីវកម្មដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីវីរុស Covid-19 នៅខែក្រោយនេះ ខណៈមិនបានទទួលការយល់ព្រមសម្រាប់ហិរញ្ញប្បទានសង្គ្រោះ។ ក្រុមហ៊ុនអាកាសចរណ៍បានដាក់ញ្ញត្តិរបស់ខ្លួននៅភាគខាងត្បូងនៃទីក្រុងញូយ៉ក ដោយច្បាប់ក្ស័យធនជំពូកទី១៥ នេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុនបរទេសដែលមានទ្រព្យសម្បត្តិនៅអាមេរិកការពារក្រុមហ៊ុននេះពីការទាមទារ ខណៈពេលដែលក្រុមហ៊ុនកំពុងធ្វើការលើផែនការស្ដារឡើងវិញ។ គួរឲ្យដឹងផងដែរ ចាប់តាំងពីថ្ងៃទី ១ ខែមករាមក ការកក់ទុករបស់ Virgin Atlantic Airways គឺធ្លាក់ចុះ ៨៩% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយតំរូវការសំរាប់ឆមាសទី២
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 6, 2020 Chan Sreyny
រដ្ឋាភិបាលជប៉ុន បានយល់ព្រមផ្តល់ប្រាក់កម្ចីដល់ប្រទេសបង់ក្លាដែស ដែលមានចំនួនទឹកប្រាក់រហូតដល់ទៅ ៣៣០ លានដុល្លារសម្រាប់ការឆ្លើយតបនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ។ នាយករដ្ឋមន្រ្តីជប៉ុន Abe Shinzo និងសមភាគីបង់ក្លាដែសលោកស្រី Sheikh Hasina បានចូលរួមក្នុងកិច្ចសន្ទនាតាមរយៈប្រព័ន្ធ Videocall កាលពីថ្ងៃពុធ ដោយបានបញ្ជាក់ថាប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀង ដើម្បីធ្វើការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ លោក Abe បាននិយាយក្នុងកិច្ចសន្ទនាថា ប្រទេសរបស់លោកនឹងបន្តជួយបង់ក្លាដែសដើម្បីទទួលយកក្រុម Rohingya Muslims ដែលបានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា។ លោក Abe បានបន្ថែមថា ជប៉ុននឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីនាំមកនូវការវិលត្រឡប់របស់ពួកគេទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ។ លោកស្រី Hasina បានសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ណាស់សម្រាប់ក្រុម
- អាជីវកម្មអាជីវកម្ម August 6, 2020 Chan Sreyny
ក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង Samsung Electronics ចង់ផ្លាស់ប្ដូរផលិតកម្មរបស់ខ្លួនទៅរោងចក្រដែលមានស្រាប់មួយនៅប្រទេសវៀតណាម ដោយ Suzhou Computer ជាអង្គភាពមួយនៃក្រុមហ៊ុន Samsung Electronics ដែលបានដំណើរការរោងចក្រនៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០០២ ជាមជ្ឈមណ្ឌលដំឡើងកុំព្យូទ័រ។ កុំព្យូទ័រដែលផលិតនៅរោងចក្រត្រូវបានលក់ភាគច្រើននៅសាធារណរដ្ឋកូរ៉េ អាមេរិកខាងជើង និងចិន។ គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Samsung ធ្លាប់បានប្រតិបត្តិការរោងចក្រផលិតស្មាតហ្វូនចំនួន ៣ នៅក្នុងប្រទេសចិន ប៉ុន្តែក្រុមហ៊ុននេះបានបិទផលិតកម្មចិនទាំងអស់នៅចុងឆ្នាំ ២០១៩ ។ យ៉ាងណាមិញក្រៅពីក្រុមហ៊ុនរបស់កូរ៉េខាងត្បូង យោងតាមអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានចេញបញ្ជីឈ្មោះក្រុមហ៊ុនជប៉ុនចំនួន ៣០ ដែលត្រៀមទទួលការឧបត្ថម្ភធនពីរដ្ឋាភិបាលរបស់ខ្លួនដើម្បីផ្លាស់ប្តូរទីតាំងផលិតកម្មពីប្រទេសចិនទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ក្នុងនោះពាក់កណ្តាលនៃបញ្ជីនេះកំពុងសម្លឹងមើលប្រទេសវៀតណាម ដែលជាទិសដៅអាទិភាព ដោយក្រុមហ៊ុនចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 6, 2020 Chan Sreyny
សេដ្ឋកិច្ចហ្វីលីពីនបានធ្លាក់ចុះលើសពីការរំពឹងទុកក្នុងត្រីមាសទី២ ដែលបានធ្លាក់ចូលក្នុងការធ្លាក់ចុះសេដ្ឋកិច្ចជាលើកដំបូងក្នុងរយៈពេល ២៩ ឆ្នាំដោយសារសកម្មភាពសេដ្ឋកិច្ចត្រូវបានរារាំងដោយការឆ្លងនៃជំងឺ Covid-19 ដែលមានអាយុរកាលយូរអង្វែង និងតឹងរ៉ឹងជាងគេបំផុតនៅលើពិភពលោក។ យោងតាមអាជ្ញាធរស្ថិតិហ្វីលីពីនបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ៦ ខែសីហា បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ចុះ ១៦.៥% នៅក្នុងខែមេសា ដល់ខែមិថុនា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះដ៏ធំបំផុតនៅក្នុងទិន្នន័យផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំត្រីមាសរបស់រដ្ឋាភិបាលចាប់តាំងពីឆ្នាំ ១៩៨១ ។ GDP បានធ្លាក់ចុះច្រើនជាងការព្យាករណ៍ ដែលបានធ្លាក់ចុះ ៩% នៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងអាក្រក់ជាងការធ្លាក់ចុះ ០.៧% នៅត្រីមាសទី១ ។ GDP ដែលបានកែតម្រូវតាមរដូវកាលបានធ្លាក់ចុះ ១៥.២%
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 6, 2020 Chan Sreyny
អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទវៀតណាមលោក Le Quoc Doanh នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ បានធ្វើការជាមួយទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅប្រទេសវៀតណាម Hu Suo Jin ក្នុងការនាំចេញផលិតផលកសិកម្មជាពិសេសផ្លែមៀន ទៅកាន់ប្រទេសចិន។ លោក Doanh បាននិយាយថា ស្ថានទូតចិនប្រចាំនៅវៀតណាមបាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ដើម្បីលុបចោលការលំបាកក្នុងការដឹកជញ្ជូនផលិតផលកសិកម្មរបស់វៀតណាមទៅកាន់ប្រទេសចិន។ លោកបានបន្ថែមថាក្នុងរយៈពេលថ្មីៗនេះ ការនាំចេញ និងនាំចូលផលិតផលកសិផល នេសាទរវាងប្រទេសទាំងពីរមានការថយចុះដោយសារការរីករាលដាលនៃជំងឺរាតត្បាត Covid-19។ ជាមួយគ្នានេះដែរប្រទេសវៀតណាមចង់ជំរុញការនាំចេញផ្លែមៀន និងគូលែនទៅកាន់ប្រទេសចិន ដោយសារផ្លែឈើទាំងនេះអាចត្រូវបានកែច្នៃទៅជាផលិតផលផ្សេងៗជាច្រើនទៀត។ ខណៈប្រទេសចិន គឺជាទីផ្សារប្រពៃណីដ៏ធំមួយរបស់វៀតណាម ហើយប្រទេសវៀតណាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិននៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ គួរឲ្យដឹងផងដែរថា ប្រទេសវៀតណាមបានដឹកជញ្ជូនផ្លែឈើជាច្រើនទៅប្រទេសចិនក្នុងនោះរួមមាន ផ្លែស្វាយចំនួន










