ព័ត៌មានចុងក្រោយ
  • គណៈរដ្ឋមន្រ្តីថៃអនុម័តថវិកាជាង ២៨ លានដុល្លារដើម្បីផ្តល់មូលនិធិដល់គម្រោងស្តារសេដ្ឋកិច្ច សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 6, 2020 Chan Sreyny

    គណៈរដ្ឋមន្រ្តីថៃ បានអនុម័តថវិកាចំនួន ៨៨៤.៦២ លានបាត (២៨.៥ លានដុល្លារ) ដើម្បីផ្តល់មូលនិធិដល់គម្រោងស្តារសេដ្ឋកិច្ចចំនួន ១៥៧ នៅក្នុងខេត្តចំនួន ៥៧ នៃខេត្តសរុបចំនួន ៧៧ នៅទូទាំងប្រទេស ដែលរងគ្រោះដោយសារការរីករាលដាលនៃជំងឺ Covid-19 ។ អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Rachada Dhnadirek បាននិយាយថា ថវិកាទាំងនេះនឹងត្រូវបានផ្តល់សម្រាប់គាំទ្រដល់អាជីវកម្ម កសិកម្មជាច្រើនរួមមាន៖ កសិកម្មសរីរាង្គ កសិដ្ឋានចិញ្ចឹមពពែ និងកសិដ្ឋានចិញ្ចឹមសត្វ។ លោកស្រីបានបន្ថែមថា ថវិកាមួយចំនួនក៏នឹងត្រូវបានប្រើដើម្បីលើកកម្ពស់អាជីវកម្ម ដែលភ្ជាប់ទៅនឹងវិស័យទេសចរណ៍នៅតាមខេត្តផងដែរ។ ទន្ទឹមនឹងនេះ ធនាគារថៃ (BoT) ទើបតែប៉ាន់ស្មានថាសេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ីអាគ្នេយ៍អាចមើលឃើញការធ្លាក់ចុះ ១៣%

  • ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍៖ ក្នុងខែកក្កដា ឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង ៧៤ម៉ឺននាក់ កើនឡើងជាង ១៥% ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ August 6, 2020 Chan Sreyny

    សម្រាប់ខែកក្កដា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរផ្ទៃក្នុងដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសមានចំនួនសរុប ៧៤០,០២៨នាក់ កើនឡើង ១៥.២% ធៀបនឹងខែមិថុនា ក្នុងនោះមានភ្ញៀវជាតិមាន ៧២៣,២៣៨នាក់ កើនឡើង ១៥.៣៥% និងភ្ញៀវបរទេសមាន ១៦,៧៩០នាក់ កើនឡើង ៩.៩៩% នេះបើយោងតាមប្រសាសន៍របស់ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ជាការកត់សម្គាល់ ក្នុងខែកក្កដានេះ ចំនួនភ្ញៀវទេសចរផ្ទៃក្នុងបានកើនឡើងដល់ជាង ៧៤ម៉ឺននាក់ គឺស្មើនឹងប្រមាណ ៧៥% នៃភ្ញៀវទេសចរផ្ទៃក្នុងមុនពេលមានជំងឺកូវីដ១៩ ដែលលើសពីបណ្តាខែកន្លងមក ដែលមានចំនួនត្រឹមតែ ៦០-៦៥% ដែលនេះបង្ហាញពីសញ្ញាកាន់តែវិជ្ជមាននៃចលនាទេសចរណ៍ផ្ទៃក្នុង ខណៈដែលអាជីវកម្មទេសចរណ៍កាន់តែច្រើន ពិសេសសណ្ឋាគារ និងសេវាស្នាក់នៅនានា បានបើកដំណើរការឡើងវិញជាហូហែរ។

  • មីយ៉ាន់ម៉ាផ្តល់ជំនួយជាអាហារ និងការផ្ដល់ទីលំនៅថ្មីដល់កុមារតាមចិញ្ចើមថ្នល់ក្នុងកំឡុងពេលនៃជំងឺរាតត្បាត Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 6, 2020 Chan Sreyny

    ក្រសួងសុខុមាលភាពប្រទេសមីយ៉ាន់ម៉ា បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងការតាំងទីលំនៅថ្មីដល់កុមារតាមចិញ្ចើមផ្លូវ ក្នុងកំឡុងពេលមានជំងឺរាតត្បាត Covid-19 ស្ថិតក្រោមផែនការគម្រោងទាក់ទងនឹងវិធានការបង្ការ និងការឆ្លើយតបចំពោះជំងឺរាតត្បាតនេះ។ លោក U Swan Yi Ya ប្រធានផ្នែកក្រុមងាយរងគ្រោះបានមានប្រសាសន៍ថា ក្រសួងបានផ្តួចផ្តើមគម្រោងនេះនៅ ១២ សង្កាត់ក្នុងតំបន់ Yangon និង ៦ ក្រុងក្នុងតំបន់ Mandalay ដើម្បីការពារកុមារតាមចិញ្ចើមផ្លូវ ដោយសហការជាមួយដៃគូអភិវឌ្ឍន៍។ លោកបន្តថា កុមារតាមចិញ្ចើមផ្លូវសរុបចំនួន ២៦៥ នាក់រួមទាំងគ្រួសាររបស់ពួកគេមកពីតំបន់ Yangon និង ២០០ គ្រួសារដែលមានកុមារតាមចិញ្ចើមផ្លូវមកពីតំបន់ Mandalay ត្រូវបានផ្តល់នូវអាហារូបត្ថម្ភចំនួន ១៤

  • គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន សម្រេចបានតែ ៥% ដោយសារកត្តាមេរោគកូវីដ១៩ និងរដូវភ្លៀង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 6, 2020 Chan Sreyny

    គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានារួមទាំងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន សម្រេចបាន ៥% ហើយ គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល ២១ ខែបន្ទាប់។ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាព និងបច្ចេកទេសនៃការសាងសង់អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានានៅច្រកទ្វារព្រំដែនស្ទឹងបត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលនៃគណៈអភិបាល ប្រធានមន្ទីរ មន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសផងដែរ។ បេសកកម្មនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាព បច្ចេកទេសនៃការសាងសង់ និងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន ឱ្យមានគុណភាពខ្ពស់ស្របតាមបទដ្ឋាន បច្ចេកទេសដូចមានចែងក្នុងកិច្ចសន្យា ឬ

  • បើសិនវ៉ាក់សាំង Covid-19 ជោគជ័យ ប្រទេសជប៉ុននឹងទទួលបានវ៉ាក់សាំង ១២០ លានដូសសម្រាប់ប្រជាជនពីក្រុមហ៊ុនឱសថយក្សអាមេរិក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 6, 2020 Chan Sreyny

    ប្រទេសជប៉ុនបាននិយាយកាលពីចុងសប្ដាហ៍ថា ខ្លួនបានយល់ព្រមទទួលការផ្គត់ផ្គង់វ៉ាក់សាំងការពារវីរុស Covid-19 ចំនួន ១២០លានដូស សម្រាប់មនុស្ស ៦០ លាននាក់នៅចុងខែមិថុនាឆ្នាំក្រោយពីក្រុមហ៊ុនឱសថយក្សអាមេរិក Pfizer Inc និងដៃគូអាឡឺម៉ង់ BioNTech SE ប្រសិនបើពួកគេទទួលបានជោគជ័យក្នុងការអភិវឌ្ឍន៍វ៉ាក់សាំង។ នេះជាកិច្ចព្រមព្រៀងលើកទីមួយហើយដែលរដ្ឋាភិបាលជប៉ុនបានចុះកិច្ចព្រមព្រៀងលើការផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងនឹងវីរុសដែលបង្កជំងឺផ្លូវដង្ហើម Covid-19។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Katsunobu Kato បានប្រាប់ក្រុមអ្នកយកព័ត៌មានថា « យើងកំពុងតែពិភាក្សាគ្នាជាមួយក្រុមហ៊ុនដទៃទៀតដែរ។ ហើយយើងនឹងខិតខំផ្គត់ផ្គង់វ៉ាក់សាំងដែលមាន សុវត្ថិភាព និងប្រសិទ្ធភាព នៅពេលមានឱកាសជាលើកដំបូងបំផុត »។ លោកបានបន្តថា ប្រទេជប៉ុននឹងបង្កើនល្បឿននៃកិច្ចពិភាក្សាជាមួយក្រុមហ៊ុនទាំងពីរឆ្ពោះទៅរកការចុះហត្ថលេខាលើកិច្ចសន្យាចុងក្រោយ តែទាំងលោក Kato និងក្រុមហ៊ុនទាំងពីរមិនបានផ្ដល់ព័ត៌មានលម្អិតស្ដីពីកិច្ចព្រមព្រៀងនេះនៅឡើយ​ទេ។ គួរបញ្ជាក់ផងដែរថា វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយ

  • ការស្ទង់មតិ៖ ផលិតកម្មអាមេរិកស្ទុះងើបឡើងវិញ ប៉ុន្តែការបាត់បង់ការងារនៅតែបន្ត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 5, 2020 Chan Sreyny

    ផលិតកម្មឧស្សាហកម្មរបស់សហរដ្ឋអាមេរិក បានបន្តងើបឡើងវិញនៅក្នុងខែកក្កដា ហើយតម្រូវការបានកើនឡើងបើប្រៀបធៀបទៅនឹងខែមិថុនា ប៉ុន្តែក្រុមហ៊ុននានានៅតែបញ្ឈប់ការងាររបស់បុគ្គលិក។ សន្ទស្សន៍ផលិតកម្មរបស់វិទ្យាស្ថានគ្រប់គ្រងការផ្គត់ផ្គង់ (ISM) បានកើនឡើងដល់ ៥៤.២% ដែលជាកម្រិតខ្ពស់បំផុតក្នុងឆ្នាំនេះ ហើយបានឈានដល់ការព្រមព្រៀង។ ក្នុងចំណោមឧស្សាហកម្មផលិតទាំង ១៨ មានកំណើនចំនួន ១៣ ដែលបានរាយការណ៍កាលពីខែមុន។ នៅក្នុងខែកក្កដា ការផលិតបានបន្តការងើបឡើងវិញ បន្ទាប់ពីការរំខានដែលបណ្តាលមកពីជំងឺ Covid-19 ។ គ្រឿងបន្លាស់ចំនួន ៧ ក្នុងចំណោមសមាសធាតុទាំង ១០ បានចាប់ផ្តើមដំណើរការនៅក្នុងខែនេះ រួមទាំងការបញ្ជាទិញថ្មីដែលបានកើនឡើងដល់ ៦១.៥% ហើយផលិតកម្មបានកើនឡើង ៦២.១% ។ ការងារក៏បានកើនឡើងផងដែរ ប៉ុន្តែមានតែបន្តិចដែលមានត្រឹម ៤៤.៣% មានន័យថាការបាត់បង់ការងារនៅតែបន្ត។

  • ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA ផ្អាកការហោះហើរមកកម្ពុជារហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ August 5, 2020 Chan Sreyny

    ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុនបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ALL NIPPON AIRWAYS(ANA) បានផ្អាកការហោះហើរណារីតា-ភ្នំពេញ-ណារីតា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។ នេះបើយោងតាមក្រសួងព័ត៌មានដែលបានចុះផ្សាយមុននេះបន្តិច។ យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូត ការផ្អាកជើងហោះហើរនេះ បណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានផ្ទុះឡើងជាថ្មីម្ដងទៀតស្ទើរគ្រប់ប្រទេសនៅទូទាំងប្រទេស។ ជាមួយគ្នានេះក្រុមហ៊ុននឹងប្រកាសពីការហោះហើរឡើងវិញនៅសមស្របណាមួយ៕ ប្រភព៖ ក្រសួងព័ត៌មាន

  • អាជីវកម្មតូច-ធំ ដែលក្ស័យធនដោយវីរុសកូរ៉ូណានៅក្នុងប្រទេសជប៉ុនកើនឡើងដល់ ៤០០ អាជីវកម្ម អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 5, 2020 Chan Sreyny

    ការស្ទង់មតិមួយរបស់ក្រុមហ៊ុនស្រាវជ្រាវឥណទាន Teikoku Databank បានបង្ហាញថា អាជីវកម្មចំនួន ៤០០ នៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះក្ស័យធន និងបិទជាអចិន្រ្តៃយ៍ដោយសារ​ផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ Covid-19។ ចំនួននេះ ត្រូវបានរាប់បញ្ចូលទាំងក្រុមហ៊ុននៅទូទាំងប្រទេស ដែលបានក្ស័យធន ឬ បញ្ឈប់អាជីវកម្មហើយចាប់ផ្តើមនីតិវិធីក្ស័យធនដោយគិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃច័ន្ទ កន្លងទៅនេះ។ នៅក្នុងការស្ទង់មតិនោះបានបង្ហាញថា ឧស្សាហកម្មអាហាររួមមាន បារ និងភោជនីយដ្ឋាន មានចំនួន ៥៤ អាជីវកម្ម ឧស្សាហកម្មស្នាក់នៅរួមមាន សណ្ឋាគារ និងផ្ទះសំណាក់បែបជប៉ុនចំនួន ៤៨ និង ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់និងលក់ដុំមាន ២៥ កន្លែងដែលត្រូវបានក្ស។ ជាមួយគ្នានេះអាណាខេត្តតូក្យូឈរនៅលើគេក្នុងបញ្ជីអាជីវកម្មក្ស័យធន ដោយមានអាជីវកម្មចំនួន