មេហ្វេសប៊ុក Mark Zuckerberng ហក់ឡើងដល់លំដាប់ទី៣ ក្នុងចំណោមអ្នកមានបំផុតនៅលើលោក មានទ្រព្យរហូតដល់ទៅ ១០០​ពាន់​​លាន​ដុល្លារ
បុគ្គលជោគជ័យ August 8, 2020 Chan Sreyny

លោក Mark Zuckerberng ដែលយើងគ្រប់គ្នាស្គាល់ថា ជាស្ថាបនិកក្រុមហ៊ុន Facebook បានហក់ឡើងតំណែងត្រឹមមួយប៉ព្រិចភ្នែក ដោយវ៉ាដាច់ម្ចាស់ប្រេនប្រណិត LVMH មហាសេដ្ឋី Bernard Arnault ក្នុងនាមជាមហាសេដ្ឋីលំដាប់ទី៣ លើលោក ជាមួយទ្រព្យសម្បត្តិដ៏ច្រើនដែលគាត់មិនធ្លាប់មាន។ លោក Mark Zuckerberg ដែលជា មេហ្វេសប៊ុក ​ទ្រព្យ​សម្បត្តិ​ហក់ឡើងដល់លំដាប់ទី៣ មានទ្រព្យខ្ទង់ ១០០​ពាន់​​លាន​ដុល្លារ ជាអ្នក​មាន​ជាង​គេ​លើ​លោក​លំដាប់​លេខ​បី ដែលអ្នកមានទី១ គឺ​លោក Jeff Bezos មានទ្រព្យ ១៩០​ពាន់​លាន​ដុល្លារ និង​ទី២ គឺលោក Bill Gates មានទ្រព្យ ១២០​ពាន់​លាន​ដុល្លារ។

ភាគហ៊ុនរបស់ហ្វេសប៊ុកកំពុងកើនឡើង បន្ទាប់ពីក្រុមហ៊ុនបានដាក់បង្ហាញមុខងារថ្មីរបស់ Instagram ដែលនឹងប្រកួតប្រជែងជាមួយ TikTok នៅអាមេរិក។ ការផ្លាស់ប្ដូរនេះបានជំរុញឲ្យទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ស្ថាបនិករូបនេះមានតម្លៃជាង ១០០ លានដុល្លារជាលើកដំបូង។ យ៉ាងណាមិញមុនពេលការប្រកាសពីការកើនឡើងនេះលោក Zuckerberng បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំង ហើយជាលទ្ធផលអង្គការសិទិ្ធស៊ីវិលរួមមាន NAACP, Color of Change និង Anti-Defamation League បានស្នើសុំឱ្យអ្នកផ្សព្វផ្សាយបញ្ឈប់ការចំណាយលើការផ្សាយពាណិជ្ជកម្មនានានៅលើហ្វេសប៊ុក។

ហើយជាក់ស្ដែងមនុស្សជាច្រើនបានយល់ព្រម ដែលធ្វើឲ្យទាំងតម្លៃភាគហ៊ុនរបស់ និងតម្លៃសុទ្ធរបស់លោក Zuckerberg ទៅជាការធ្លាក់ចុះ។ គួរបញ្ជាក់ផងដែរថា នៅខែឧសភា ឆ្នាំ២០១២ បន្ទាប់ពីក្រុមហ៊ុន Facebook បានបង្កើតឡើងអស់ពេលប្រាំបីឆ្នាំ Facebook បានបង្ហាញខ្លួននៅលើផ្សារហ៊ុនញូវយ៉ក ហើយនៅពេលនោះវាជាបច្ចេកវិទ្យា IPO ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក៕

អត្ថបទ៖ លីនី
ប្រភព៖ businessinsider