ព័ត៌មានចុងក្រោយ
  • ក្នុងឆមាសទី១ នៃឆ្នាំ២០២០នេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសតែ ១.៨ លាននាក់ធ្លាក់ចុះ ៦៥% បើធៀបនឹងឆ្នាំមុន ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ August 4, 2020 Chan Sreyny

    យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍បានបង្ហាញថា កម្ពុជាទទួលបានតែភ្ញៀវទេសចរបរទេសប្រមាណ ១.១៨ លាននាក់នៅឆមាសទី១ នៃឆ្នាំ ២០២០ ដែលមានការធ្លាក់ចុះ ៦៥% បើធៀបនឹងឆ្នាំមុន។ ចាប់ពីខែមករា ដល់មិថុនា នៃឆ្នាំនេះភ្ញៀវទេសចរចិនបានឈរនៅលំដាប់ទី១ លើទីផ្សារទេសចរណ៍របស់កម្ពុជា។ ភ្ញៀវទេសចរចិនប្រមាណ ២៧៥,៦៧៣ នាក់បានមកទស្សនានៅកម្ពុជាក្នុងអំឡុងពេលនេះគឺធ្លាក់ចុះ ៧៩% ។ ភ្ញៀវទេសចរវៀតណាមឈរនៅលំដាប់ទី២ មានចំនួន ១៧៩,៦៨៩ នាក់មានការធ្លាក់ចុះ ៥៥% បន្ទាប់មកភ្ញៀវទេសចរថៃមានចំនួន ១៦១,០៨៤ នាក់មានការថយចុះ ៧.៦% ។ វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃទៀតនៅលើពិភពលោកត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត Covid-19 ។ កាលពីពេលថ្មីៗនេះ ក្រសួងបានបើកកិច្ចប្រជុំជាមួយវិស័យឯកជនទេសចរណ៍

  • រាជរដ្ឋាភិបាលរៀបចំតំបន់ជួរភ្នំក្រវាញ និងបឹងទន្លេសាបឲ្យមានសក្ដានុពល ដើម្បីនាំចំណូល និងបង្កើតការងារដល់ប្រជាជនក្នុងសហគមន៍ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ August 4, 2020 Chan Sreyny

    រាជរដ្ឋាភិបាលនឹងរៀបចំតំបន់ជួរភ្នំក្រវាញ និងបឹងទន្លេសាបឲ្យមានសក្ដានុពលផ្នែកអេកូទេសចរណ៍ សំដៅនាំចំណូល និងបង្កើតការងារដល់ប្រជាជនក្នុងសហគមន៍ ក្រៅពីមុខរបរចូលព្រៃកាប់ឈើ និងបរបាញ់សត្វ។ នេះបើយោងតាមតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នេះ។ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា រាជរដ្ឋាភិបាលបានឱ្យក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍កំពុងរៀបចំយុទ្ធសាស្ត្រពង្រីកតំបន់អេកូទេសចរណ៍ទាំងនេះ ដោយអនុញ្ញាតឱ្យមានការចូលរួមពីវិស័យឯកជន ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិចូលទៅកម្សាន្តតំបន់នោះឱ្យបានច្រើន។ ជាមួយគ្នានេះឯកឧត្តម បានបញ្ជាក់ថា ក្រសួងបរិស្ថានកំពុងបង្កើតលក្ខខណ្ឌឱ្យមានភាពកាន់តែប្រសើរដែលជំរុញដល់ការវិនិយោគផ្នែកទេសចរណ៍ធម្មជាតិឱ្យមានភាពទាក់ទាញ ដោយរៀបចំឱ្យមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ការតភ្ជាប់ផ្លូវ មជ្ឈមណ្ឌលភ្ញៀវទេសចរ និងសកម្មភាពពាក់ព័ន្ធនានាជាច្រើនទៀត។ ឯកឧត្តមមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបង្កើតគោលនយោបាយសម្រាប់អេកូទេសចរណ៍ ដោយអនុញ្ញាតឱ្យមានការចូលរួមទាំងប្រតិបត្តិករអេកូទេសចរណ៍ខ្នាតធំ និងតូច រួមទាំង​ការចូលរួមរបស់វិស័យឯកជនក្នុងសកម្មភាពអេកូទេសចរណ៍។ សូមជម្រាបផងដែរថា តំបន់ជួរភ្នំក្រវាញ និងតំបន់បឹងទន្លេសាបគ្របដណ្តប់លើផ្ទៃដីជាង

  • របាយការណ៍មួយបានបង្ហាញថា ភាពវៃឆ្លាតមិនមែនជាអ្វីដែលធ្វើឱ្យមហាសេដ្ឋីជោគជ័យនោះទេ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ August 4, 2020 Chan Sreyny

    មនុស្សជាច្រើនភ័នច្រលំថា មហាសេដ្ឋីភាគច្រើនជោគជ័យក្នុងជីវិតមានទ្រព្យសម្បត្តិស្តុកស្តម្ភដោយសារ ភាពវ័យឆ្លាត ប៉ុន្តែរបាយការណ៍ថ្មីមួយរបស់ធនាគារវិនិយោគ USB និង PricewaterhouseCoopers ( PwC ) បានបង្ហាញថា ភាពវៃឆ្លាតមិនមែនជាអ្វីដែលធ្វើឱ្យមហាសេដ្ឋីជោគជ័យទេ។ ជាមួយគ្នានេះមានចំណុច ៣ ដែលធ្វើឲ្យមហាសេដ្ឋីទទួលបានជោគជ័យ ហើយមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបាន។ យោងតាមរបាយការណ៍មហាសេដ្ឋីឆ្នាំ ២០១៩ របស់ USB និង ( PwC ) អ្វីដែលធ្វើឲ្យមហាសេដ្ឋីឆ្ពោះទៅរកភាពជោគជ័យគឺ ចំណង់ចំណូលចិត្តក្នុងការប្រថុយប្រថាន ការផ្ដោតអារម្មណ៍ និងការប្ដេជ្ញាចិត្ត។ ចរិតលក្ខណៈទាំងនេះបង្កើតអ្វីដែល UBS និង PwC ហៅថា «

  • សិង្ហបុរី និងអាមេរិកធានាចែកចាយវ៉ាក់សាំង Covid-19 ទូទាំងពិភពលោកបើការអភិវឌ្ឍទទួលបានជោគជ័យ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 4, 2020 Chan Sreyny

    សិង្ហបុរី និងសហរដ្ឋអាមេរិកបានឯកភាពលើសារៈសំខាន់នៃការធានាថាវ៉ាក់សាំងការពារជំងឺ Covid-19 នឹងត្រូវបានផ្តល់ជូននៅទូទាំងពិភពលោក ដោយការឯកភាពនេះបានធ្វើឡើងនៅថ្ងៃទី ៤ ខែសីហា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia ។ ក្រសួងការបរទេសសិង្ហបុរី (MFA) បាននិយាយតាមទូរស័ព្ទថា លោក Vivian Balakrishnan រដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរី និងរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo អ្នកទាំងពីរបានពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការ ក្នុងការស្រាវជ្រាវ ការអភិវឌ្ឍការផលិត និងការចែកចាយវ៉ាក់សាំងការពារ Covid-19 ។ ពួកគេបាននិយាយអំពីលទ្ធភាពនៃការប្រើប្រាស់វត្តមានពាណិជ្ជកម្មដ៏ខ្លាំងរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសសិង្ហបុរីរួមទាំងផ្នែកឱសថផងដែរ។ ទន្ទឹមនឹងនេះ MFA បានបន្ថែមថា « ភាគីទាំងពីរស្វាគមន៍នូវវិស័យថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងហេដ្ឋារចនាសម្ព័ន្ធ

  • ថៃកំពុងស្វះស្វែងដោះស្រាយ ច្នៃ និងស្វែងរកទីផ្សារកញ្ឆាពីផ្នែកវេជ្ជសាស្រ្តទាំងក្នុង និងក្រៅប្រទេស បន្ទាប់ពីច្បាប់ថ្មីស្ដីពីថ្នាំផលិតចេញពីកញ្ឆាត្រូវអនុម័ត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 4, 2020 Chan Sreyny

    ប្រទេសថៃកំពុងស្នើសេចក្ដីព្រាងច្បាប់កែសម្រួលថ្មីមួយ លើច្បាប់គ្រឿងញៀនចាស់របស់ខ្លួនទៅកាន់គណៈរដ្ឋមន្រ្តី នៅថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០ ដើម្បីសម្រួលឱ្យប្រសើរជាងមុនទាក់ទងនឹងអត្ថប្រយោជន៍នៃថ្នាំកញ្ឆានៅក្នុងវេជ្ជសាស្ត្រ។ អគ្គលេខាធិការរងរដ្ឋបាលស្បៀងអាហារ និងឱសថលោក Paisarn Dunkum បាននិយាយថា វិធានការនេះនឹងធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា បានប្រកាសកាលពីគម្រោងបន្ទាន់ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងការអភិវឌ្ឍថ្នាំផលិតពីកញ្ឆា។ តាមច្បាប់កំពុងប្រើបច្ចុប្បន្ន​​ គ្រឹះស្ថានវេជ្ជសាស្រ្តថៃ និងអ្នកជំងឺមិនអាចទទួលបានការព្យាបាលដោយប្រើប្រាស់កញ្ឆាបានគ្រប់គ្រាន ដោយសារការខ្វះការយល់ដឹងពីផលប្រយោជន៍របស់វា។ ហេតុដូច្នេះរដ្ឋមន្រ្តីក្រសួងសុខាភិបាល Anutin Charnvirakul ចង់ដោះស្រាយអំពីសក្ដានុពលនៃកញ្ឆាដើម្បីផលិតជាថ្នាំ ក្រោមសេចក្ដីព្រាងច្បាប់ថ្មីនៃសកម្មភាពដែលត្រូវបានត្រួតពិនិត្យដោយគ្រប់ផ្នែកទាំងអស់ ហើយត្រូវបានអនុម័តដោយគណៈកម្មការឱសថ។ សេចក្តីព្រាងច្បាប់នេះដែរ នឹងផ្តោតលើការគាំទ្រដល់ចម្ការកញ្ឆា សម្រាប់ផលិតជាថ្នាំវេជ្ជសាស្រ្ត អភិវឌ្ឍចំណេះដឹងក្នុងតំបន់ និងជំរុញឧស្សាហកម្មវេជ្ជសាស្រ្តផលិតពីកញ្ឆា។ ទន្ទឹមនឹងនេះដែរ លោក

  • សួនទឹកកម្សាន្ដដ៏ធំជាងគេនៅអាស៊ាន ក្នុងខណ្ឌជ្រោយចង្វារ នឹងសម្ពោធដាក់អោយប្រើប្រាស់នៅពាក់កណ្តាលខែសីហា នេះហើយ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 4, 2020 Khmernote

    ភ្នំពេញ៖ យោងតាមផេក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា សួនទឹក Garden City Waterpark របស់ក្រុមហ៊ុន LYP Group នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នឹងសម្ពោធដាក់អោយប្រើប្រាស់នៅពាក់កណ្តាលខែសីហាឆ្នាំ២០២០នេះ។ គួរបញ្ជាក់ថា ទីតាំងសួនទឹក Garden City Waterpark នេះគឺស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប​ The Garden City ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដែលមានចំងាយប្រមា​ណ ១៨ គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានទំហំ ៧ ហិកតា និងទឹកប្រាក់វិនិយោគ ៥៥លានដុល្លារ។

  • 7-Eleven ចាយលុយ ២១ ពាន់លាន​ដុល្លារ ទិញយីហោស្ថានីយប្រេងឥន្ធនៈ ដ៏ល្បីអាមេរិក Speedway ដើម្បីពង្រីកខ្លួននៅទីផ្សារបរទេស អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 4, 2020 Chan Sreyny

    ក្រុមហ៊ុន Marathon Petroleum បានយល់ព្រមលក់ស្ថានីយប្រេងឥន្ធនៈ Speedway របស់ខ្លួននៅសហរដ្ឋអាមេរិកទៅឱ្យក្រុមហ៊ុនលក់រាយជប៉ុន Seven & i Holdings ដែលជាម្ចាស់នៃហាង 7-Eleven ក្នុងតម្លៃ ២១ ពាន់លាន​ដុល្លារអាមេរិក។ កិច្ចព្រមព្រៀងនេះត្រូវបានរក្សទុកអស់រយៈពេល ៥ខែ ដោយសារធ្វើឡើងចំពេលមានការរីករាលដាលនៃវីរុស Covid-19 នេះបើយោងតាមការផ្សាយ​របស់សាព័ត៌មាន CNA។ ក្រុមហ៊ុន Marathon Petroleum បាននិយាយថា ចំណូលក្រោយពីការលក់ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សារបស់ក្រុមហ៊ុនទាំងពីរ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៦.៥ ពាន់លានដុល្លារ។ លើសពីនេះក្រុមហ៊ុនទាំងពីរនឹងប្រើប្រាស់ប្រាក់ទាំងនោះដើម្បីទូទាត់បំណុលដែលមានស្រាប់។ សម្រាប់ Seven & i

  • រដ្ឋាភិបាលជប៉ុន នឹងផ្តល់ប្រាក់ជិត ១ លានដុល្លារដល់ក្រុមហ៊ុនរបស់ខ្លួនដែលគ្រោងនឹងចាប់ផ្តើមអាជីវកម្មថ្មីក្នុងប្រទេសឥណ្ឌា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 4, 2020 Chan Sreyny

    រដ្ឋាភិបាលជប៉ុន នឹងផ្តល់ប្រាក់ឧបត្ថម្ភសរុបប្រមាណ ១០០ លានយេន (ជាង​ ៩៤ ម៉ឺនដុល្លារ) ដល់ក្រុមហ៊ុនដែលគ្រោងនឹងចាប់ផ្តើមអាជីវកម្មថ្មីនៅក្នុងប្រទេសឥណ្ឌា ដោយសហការជាមួយក្រុមហ៊ុន IT ក្នុងស្រុក។ ជំនួយនេះនឹងត្រូវផ្តល់ដល់ក្រុមហ៊ុនប្រហែល ១០ រួមមាន៖ ក្រុមហ៊ុនផលិតឧបករណ៍អុបទិក Olympus និងក្រុមហ៊ុនយក្ស Suzuki ដែលជាផ្នែកមួយនៃភាពជាដៃគូ ឌីជីថលជប៉ុន-ឥណ្ឌា ដែលបានបង្កើតឡើងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងឆ្នាំ ២០១៨ ។ ថវិកានេះមានគោលបំណងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការទាញយកធនធានមនុស្សឆ្នើមរបស់ឥណ្ឌាក្នុងវិស័យព័ត៌មានវិទ្យា។ ទ្ន្ទឹមនឹងនេះ រដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភសរុបប្រមាណ ១០០ លានយេន (ជាង​ ៩៤ ម៉ឺនដុល្លារ) ដល់ក្រុមហ៊ុនដែលរួមបញ្ចូលសមាជិកនៃឧស្សាហកម្មដូចជា៖ កសិកម្ម