អត្រាគ្មានការងារធ្វើនៅអូស្រ្តាលីនឹងកើនឡើងជិត ១០% បន្ទាប់ពីការបិទទ្វាររដ្ឋ Victoria ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺ Covid-19
សេដ្ឋកិច្ច August 6, 2020 Chan Sreyny

ភាពអត់ការងារធ្វើនៅក្នុងប្រទេសអូស្រ្តាលី នឹងកើនឡើងប្រហែល ១០% ដោយសារការរឹតត្បិតដែលត្រូវបានបង្កើតឡើង ដើម្បីបន្ថយការរីករាលដាលនៃជំងឺ Covid-19 នេះបើយោងតាមនាយករដ្ឋមន្រ្តី Scott Morrison បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី ៦ ខែសីហា​ ឆ្នាំ ២០២០។

អូស្រ្តាលី បានមើលឃើញពីភាពអត់ការងារធ្វើកើនឡើងដល់ ៩.២៥% នៅឆ្នាំនេះ។ លោក Morrison បាននិយាយថា បន្ទាប់ពី Victoria ដែលជារដ្ឋមានប្រជាជនច្រើនបំផុតទី២ របស់ប្រទេសនេះបានបញ្ជាឱ្យមានការបិទរយៈពេល ៦ សប្តាហ៍នៅជុំវិញទីក្រុង Melbourne ភាពអត់ការងារធ្វើនឹងកើនឡើងប្រហែល ១០% ។ តួលេខនេះនឹងកើនឡើង នៅពេលចំនួនប្រជាជនដែលទទួលបានប្រាក់ឧបត្ថម្ភប្រាក់ឈ្នួលរបស់រដ្ឋាភិបាលត្រូវបានគេរាប់បញ្ចូល។

ទន្ទឹមនឹងនេះ អត្រាគ្មានការងារធ្វើត្រូវបានគេប៉ាន់ស្មានថា នឹងកើនឡើងដល់ជាង ១៣% បន្ទាប់ពីការរំពឹងថានឹងមានអត្រាខ្ពស់ប្រហែល ១១% ។ ចំពោះវិធានការណ៍រឹតត្បិតទាំងនេះ នឹងមានការចំណាយគួរឱ្យកត់សម្គាល់ ហើយនឹងជះឥទ្ធិពលដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច៕

អត្ថបទ៖ នីតា
ប្រភព៖ reuters