ព័ត៌មានចុងក្រោយ
  • ក្រុមហ៊ុន Disney ប្រកាសពីការខាតបង់ធំៗ អំឡុងពេលមានការរីករាលដាលនៃជំងឺរាតត្បាត Covid-19 អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 5, 2020 Chan Sreyny

    ផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 បានធ្វើឱ្យក្រុមហ៊ុន Walt Disney មានការខាតបង់ប្រចាំត្រីមាសដ៏កម្រ ដោយការលក់នៅក្នុងខែមេសា ដល់ខែមិថុនាបានធ្លាក់ចុះយ៉ាងខ្លាំង ខណៈសួនកម្សាន្ត និងអាជីវកម្មខ្សែភាពយន្តបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ Disney បាននិយាយថា ការលក់សម្រាប់ត្រីមាសមុនគឺតិចជាង ១១.៨ ពាន់លានដុល្លារពោលគឺធ្លាក់ចុះ ៤២% បើធៀបនឹងឆ្នាំមុនដែលនាំឱ្យមានការខាតបង់សុទ្ធចំនួន ៤.៧ ពាន់លានដុល្លារ។ ការរីករាលដាលនៃជំងឺរាតត្បាតនេះ បានបង្ខំឱ្យក្រុមហ៊ុន Disney បិទជាបណ្តោះអាសន្ននូវសួនកម្សាន្តរបស់ខ្លួននៅទូទាំងពិភពលោក រួមទាំងសហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុនដោយការលក់បានធ្លាក់ចុះ ៨៥% ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Disney បានចាប់ផ្តើមបើកឧទ្យានរបស់ខ្លួនឡើងវិញ ដោយមានការប្រុងប្រយ័ត្នដើម្បីប្រឆាំងនឹងការឆ្លងនៃជំងឺ​ Covid-19

  • សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី ធ្លាក់ចុះខ្លាំងបំផុតនៅត្រីមាសទី២ ដែលមិនធ្លាប់មានក្នុងរយៈពេលជាង ២ ទស្សវត្សមកនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 5, 2020 Chan Sreyny

    សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី បានធ្លាក់ចុះក្នុងត្រីមាសទី២ ក្នុងរយៈពេលជាង ២ ទស្សវត្សដែលត្រូវបានបំផ្លាញដោយជំងឺ Covid-19 ដែលមានការព្រមានថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចអាចស្ថិតក្នុងចំណោមខ្សោយបំផុតនៅអាស៊ីអាគ្នេយ៍។ ទីភ្នាក់ងារស្ថិតិបាននិយាយថា ទិន្នផលនៅក្នុងសេដ្ឋកិច្ចដ៏ធំបំផុតក្នុងតំបន់បានធ្លាក់ចុះ ៥.៣% ក្នុងខែមេសា ដល់មិថុនា។ ទីផ្សាររបស់ឥណ្ឌូនេស៊ី បានកត់សម្គាល់នូវការធ្លាក់ចុះដំបូងចាប់តាំងពីត្រីមាសទី១ នៃឆ្នាំ ១៩៩៩ ក្នុងកំឡុងពេលមានវិបត្តិហិរញ្ញវត្ថុនៅអាស៊ី និងធ្វើឱ្យមានការធ្លាក់ចុះសេដ្ឋកិច្ចជាលើកដំបូងរបស់ខ្លួនចាប់តាំងពីពេលនោះមក។ កាលពីខែកក្កដា ធនាគារកណ្តាលឥណ្ឌូនេស៊ីបានកាត់បន្ថយអត្រាការប្រាក់ជាលើកទី៤ នៅឆ្នាំនេះក្នុងគោលបំណងជម្រុញសេដ្ឋកិច្ចដែលកំពុងជួបការលំបាក។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលនៅជុំវិញពិភពលោក បាននឹងកំពុងទប់ទល់នឹងជំងឺដ៏សាហាវនេះ ដែលបានបង្ខំឱ្យរដ្ឋាភិបាលបិទទ្វារសេដ្ឋកិច្ចពិភពលោកនៅត្រីមាសទី២ ។ ឥណ្ឌូនេស៊ី ក៏បានប្រកាសអំពីកញ្ចប់ជំនួយដែលមានតម្លៃជាង ៤៨ ពាន់លានដុល្លារ ដើម្បីជួយដល់ផលប៉ះពាល់នៃជំងឺរាតត្បាតដែលបានបង្ខំឱ្យមានការបិទទ្វារប្រទេសលក្ខណៈទ្រង់ទ្រាយធំ ដែលរារាំងដល់កំណើនសេដ្ឋកិច្ចរួមទាំងវិស័យទេសចរណ៍សំខាន់ៗផងដែរ។ គួរបញ្ជាក់ផងដែរថា

  • ការរាតត្បាតនៃជំងឺ Covid-19 កំពុងធ្វើឲ្យប្រជាជនឥណ្ឌាជួបប្រទះភាពអត់ឃ្លានខ្លាំងជាងគេបំផុត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 5, 2020 Chan Sreyny

    យោងតាមបទអត្ថាធិប្បាយរបស់សាព័ត៌មាន CNA បានឲ្យដឹងថា ឥណ្ឌាជាប្រទេសផលិតស្បៀងអាហារធំជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែពិតជារឿងគួរឲ្យហួសចិត្តណាស់ប្រទេសនេះក៏ជាកន្លែងដែលមានប្រជាជនអត់ឃ្លានច្រើនជាងគេនិងមួយភាគបីនៃកុមារដែលខ្វះអាហារូបត្ថម្ភនៅលើពិភពលោក ដោយប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ ១០២ ក្នុងចំណោមប្រទេសចំនួន ១១៧ នៃសន្ទស្សន៍ភាពអត់ឃ្លានសកល។ ជាមួយគ្នានេះដែរការផ្ទុះឡើងនៃជំងឺរាតត្បាតរ៉ាំរ៉ៃ (Covid-19) បានធ្វើឲ្យស្ថានភាពទាំងនេះកាន់តែធ្ងន់ធ្ងរ ខណៈវីរុសនេះបានរំខានដល់ប្រព័ន្ធស្បៀងអាហារពិភពលោក និងក្នុងស្រុក ហើយប្រជាជនក្រីក្រនិងអត់ឃ្លានរបស់ឥណ្ឌាកំពុងរងផលប៉ះពាល់អាក្រក់ ជាងពេលណាៗទាំងអស់។ គួរឲ្យដឹងផងដែរថា កាលពីដើមឆ្នាំនេះមុនពេលមានរោគរាតត្បាត ប្រទេសឥណ្ឌាបានត្រៀម​ខ្លួនរួចជាស្រេចដើម្បីបំពេញកង្វះខាតពាណិជ្ជកម្មដែលមានសក្ដនុពល ដែលបណ្ដាលមកពីប្រទេសនានា ពិចារណាលើការរឹតត្បិតពាណិជ្ជកម្មលើប្រទេសចិនដែលរួមមាន គ្រឿងឧបភោគបរិភោគដូចជា ស្រូវ ខ្ទឹមបារាំង ដំឡូងបារាំង បន្លែ ស្វាយ និងទឹកឃ្មុំ។ ទន្ទឹមនឹងនេះប្រទេសក៏កំពុងស្វែងរកការនាំចេញផលិតផលកសិកម្មដែលមានតម្លៃ ១០០ ពាន់លានដុល្លារនៅឆ្នាំ២០២៥ ដោយចាប់យកទីផ្សារថ្មីនៅអាមេរិកឡាទីន និងអូសេអានី។

  • ស្ងាត់ៗ! មានអ្នកឈ្នះមាស 1 តម្លឹងពីកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយហើយ Boostrong
    Boostrong
    Boostrong August 5, 2020 Chan Sreyny

    កម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ជាកម្មវិធីពិសេសជាងគេ ដែលបងប្អូនអាចតេចូលបានងាយៗ ឈ្នះលុយផុយៗ ជាពិសេសបងប្អូនគ្រប់ខេត្តក្រុងទាំងអស់អាចតេចូលបានដោយស៊រី ដោយមិនប្រកាន់ជាតិសាសន៍ណាឡើយ ឲ្យតែតេចូល សុទ្ធតែមានឳកាសឈ្នះមាសមួយតម្លឹង​ និងទឹកប្រាក់ជាច្រើនសន្ធឹកសន្ធាប់ទាំងអស់។ ​ជាក់ស្តែងអ្នកតេចូលកាលពីយប់ថ្ងៃទី 31 ខែ កក្កដា ឆ្នាំ 2020 មានឈ្មោះថា ស្លេះ ស៊ះរ៉ី បានតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយហើយបានឆ្លើយសំនួរបានត្រឹមត្រូវ ឆ្លងដល់វគ្គជ្រើសរើសប្រអប់ប៊ូសស្រ្តងចំនួន 5 ក្នុងចំណោមប្រអប់ជាតួអក្សរ BOOSTRONG ចំនួន 9។ លុះដល់ពេលត្រូវបើកប្រអប់ទាំង៥ ដែលលោកបានជ្រើសរើស ធ្វើឲ្យទស្សនិកជនដែលកំពុងតែទស្សនានៅគេហៈដ្ឋាន រំភើបបុកពោះជំនួស លោកស្លេះ ស៊ះរ៉ី ស្របពេលដែលអ៊ុតមើលពេលដែលបើកប្រអប់ម្តងមួយៗ សុទ្ធតែជាមេដាយមាសទាំង 5

  • រដ្ឋាភិបាលអូស្រ្តាលី ប្ដេជ្ញា​នឹងបន្តផ្ដល់ហិរញ្ញប្បទានមកកម្ពុជា ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជា និងដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 5, 2020 Chan Sreyny

    រដ្ឋាភិបាលអូស្រ្តាលី​នឹងបន្តផ្ដល់ហិរញ្ញប្បទានមកកម្ពុជា ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជា និងដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩ តាមរយៈផែនការអភិវឌ្ឍន៍របស់អូស្រ្តាលី សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ដែលនឹងចាប់ផ្ដើមអនុវត្តក្នុងឆ្នាំ២០២០-២០២១ និង ឆ្នាំ២០២១-២០២២។ នេះបើយោងតាមសេចក្ដីប្រកាសព័តមានដែលចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីដើមសប្ដាហ៍នេះ។ នៅក្នុងជំនួបពិភាក្សាការងារ និងសំដែងការគួរសមរវាង ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិកាគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយឯកឧត្តម Pablo KANG ដែលជាឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជាថ្មី កាលពីថ្ងៃទី០៣ ខសីហា ឆ្នាំ២០២០នេះ ឯកឧត្តម Pablo KANG បានបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដែលធ្វើឲ្យកម្ពុជាសម្រេចបានវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច ពិសេសសម្រេចបាន​ឋានៈជាប្រទេសមានចំណូលមធ្យម កម្រិតទាប និងបានដាក់ចេញនូវគោលនយោបាយ និងវិធានការដ៏ត្រឹមត្រូវក្នុងការគ្រប់គ្រងបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩

  • ថៃ អនុញ្ញាតឱ្យពលករចំណាកស្រុកធ្វើការនៅប្រទេសរបស់ខ្លួន ក្នុងរយៈពេលយូរជាងមុន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 5, 2020 Chan Sreyny

    គណៈរដ្ឋមន្រ្តីថៃកាលពីថ្ងៃទី ៤ ខែសីហា បានយល់ព្រមពន្យាររយៈពេលចំពោះពលករចំណាកស្រុកមកពីប្រទេសចំនួន ៣ គឺកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាត្រូវបានអនុញ្ញាតឱ្យធ្វើការនៅប្រទេសថៃ ដើម្បីពង្រឹងកម្លាំងពលកម្មរបស់ប្រទេសខ្លួនក្នុងកំឡុងពេលនៃការងើបឡើងវិញនៃសេដ្ឋកិច្ច នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃលោកស្រី Rachada Thanadirek ។ ក្រសួងការងារថៃ បានស្នើឱ្យមានពលករចំណាកស្រុកចូលទៅក្នុងប្រទេសរបស់ខ្លួនម្តងទៀត ដែលអនុញ្ញាតឱ្យពលករបរទេសដែលមកពីប្រទេសជិតខាងចំនួន ២ ក្រុមរួមមាន៖ ក្រុមទី១ ពលករបរទេសចំនួន ៦៤៩,០៤៦ នាក់ដែលកាន់លិខិតឆ្លងដែន លិខិតបញ្ជាក់អត្តសញ្ញាណ ឬឯកសារធ្វើដំណើរនឹងត្រូវបានអនុញ្ញាតឱ្យទៅធ្វើការនៅប្រទេសថៃចាប់ពីថ្ងៃទី១ ខែសីហាដល់ថ្ងៃទី៣១ ខែតុលា។ ជាមួយគ្នានេះ លិខិតអនុញ្ញាតការងាររបស់ពួកគេអាចត្រូវបានពន្យារដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២២ ដោយផ្តល់ឱ្យនិយោជិករបស់ពួកគេដាក់ពាក្យសុំពន្យាពេល។ ការដាក់ពាក្យសុំនៅឯការិយាល័យការងារខេត្ត ដែលជាកន្លែងដែលពួកគេធ្វើការ

  • ប្រទេសថៃគ្រោងខ្ចីប្រាក់ចំនួន ១.៥ ពាន់លានដុល្លារពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីជំរុញ និងស្តារសេដ្ឋកិច្ចឡើងវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 5, 2020 Chan Sreyny

    ថៃ៖ គណៈរដ្ឋមន្រ្តីបាន​យល់ព្រមកាលពីម្សិលមិញនូវសំណើរបស់ក្រសួងហិរញ្ញវត្ថុដើម្បីខ្ចីប្រាក់ចំនួន ១.៥ ពាន់លានដុល្លារពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីជំរុញ និងស្តារសេដ្ឋកិច្ចឡើងវិញ។ គម្រោងខ្ចីប្រាក់នេះ គឺជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាល ក្រោមព្រះរាជក្រឹត្យពីព្រះមហាក្សត្រក្នុងការខ្ចីប្រាក់ ១ ទ្រីលានបាតដើម្បីស្តារសេដ្ឋកិច្ចដែលរងគ្រោះដោយវីរុស Covid-19។ ក្រសួងហិរញ្ញវត្ថុបានរាយការណ៍ទៅខុទ្ទកាល័យថា ខ្លួនត្រូវខ្ចីដើម្បីទូទាត់ឱនភាពថវិកាក្នុងឆ្នាំ ២០២១ ហើយរដ្ឋាភិបាលនៅតែត្រូវការយ៉ាងខ្លាំងដើម្បីជំរុញ និងស្ដារសេដ្ឋកិច្ចឡើងវិញ។ ជាមួយគ្នានេះការចំណាយថវិកាប្រចាំឆ្នាំ២០២០ ត្រូវបានកំណត់ចំនួន ៣.២ ទ្រីលានបាត ដោយមានគោលដៅប្រាក់ចំណូលចំនួន ២.៧៣ ទ្រីលាន ដែលបណ្តាលឱ្យមានឱនភាពថវិកាចំនួន ៤៦៩ ពាន់លានបាត ហើយថវិកាឆ្នាំសារពើពន្ធក្នុងឆ្នាំនេះតំណាងឱ្យ ១៧.៩% នៃផលិតផលក្នុងស្រុកសរុប។ គួរបញ្ជាក់ផងដែរថា គណៈរដ្ឋមន្រ្តីកាលពីខែមិថុនាបានអនុម័តសេចក្តីព្រាងច្បាប់មួយសម្រាប់ឆ្នាំ២០២១ ក្នងការចំណាយថវិកាចំនួន

  • ធនាគារអភិវឌ្ឍន៍អាស៊ី៖ ការផ្ទេរប្រាក់មកប្រទេសកម្ពុជាបានធ្លាក់ចុះរាប់លានដុល្លារនៅឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 5, 2020 Chan Sreyny

    យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា ប្រទេសកម្ពុជាអាចនឹងបាត់បង់ប្រាក់សន្សំជាង ១៥% ដែលបានមកពីការផ្ទេរប្រាក់ពីក្រៅប្រទេសនៅឆ្នាំនេះ ក្រោមសេណារីយ៉ូដ៏អាក្រក់បំផុតដោយសារតែជំងឺរាតត្បាត Covid-19 ។ ផ្អែកលើការផ្ទេរប្រាក់សរុបរបស់កម្ពុជាចំនួន ២.៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ ដោយប្រាក់ជាង ៤២០ លានដុល្លារនឹងមិនត្រូវបានបញ្ជូនទៅផ្ទះវិញទេនៅឆ្នាំ ២០២០ ដែលភាគច្រើនមកពីប្រទេសថៃ ពីព្រោះកម្មកររាប់សែននាក់បានវិលត្រឡប់ទៅផ្ទះវិញ។ នៅក្នុងរបាយការណ៍របស់ខ្លួនស្តីពី​ “ Covid-19 ផលប៉ះពាល់លើការធ្វើចំណាកស្រុកអន្តរជាតិ ការផ្ទេរប្រាក់ និងគ្រួសារអ្នកទទួលក្នុងតំបន់កំពុងអភិវឌ្ឍន៍នៅអាស៊ី ” ADB បាននិយាយថា វិបត្តិសេដ្ឋកិច្ចបណ្តាលមកពី Covid-19 បានគំរាមកំហែងដល់សន្តិសុខការងារ និងសុខុមាលភាពរបស់ពលករចំណាកស្រុកអន្តរជាតិជាង ៩១ លាននាក់មកពីអាស៊ី