បើគ្មានវត្តមានរបស់ម្ដាយទេ ក្រុមហ៊ុន Microsoft និង លោក Bill Gates ក៏មិនទទួលបានជោគជ័យខ្លាំងដូចសព្វថ្ងៃនេះដែរ
បុគ្គលជោគជ័យ August 7, 2020 Chan Sreyny

លោក Bill Gates បានឈប់រៀននៅសាកលវិទ្យាល័យ Harvard ក្នុងឆ្នាំ១៩៧៥ ដើម្បីចាប់ផ្ដើមក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនជាក្រុមហ៊ុន software ដែលបានធ្វើឲ្យគាត់ក្លាយជាមហាសេដ្ឋីនៅអាយុ ៣១ឆ្នាំ។ យោងតាមលោក Gates ផ្នែកមួយនៃភាពជោគជ័យរបស់គាត់គឺដោយសារតែឪពុកម្ដាយរបស់គាត់ ដែលតាមពិតទៅម្ដាយរបស់គាត់គឺ Mary Gates ត្រូវបានគេនិយាយថា ជាអ្នកជួយជ្រោមជ្រែងនៅក្នុងកិច្ចព្រមព្រៀងមួយដែលជួយជំរុញឲ្យក្រុមហ៊ុន Microsoft អាចឈានទៅចំណោម​ក្រុមហ៊ុនកំពូលៗ។

អ្នកស្រី Mary Gates គឺជាអ្នកជំនួញម្នាក់ដែលត្រូវបានគេគោរពកោតសរសើរដោយសារមានទំនួ​លខុសខ្ពស់ រួមជាមួយភាពជាសមាជិកនៅក្នុងអង្គភាពនៅក្រុមប្រឹក្សាភិបាលមិនស្វែង​រកប្រាក់ចំណេញ United Way of King County។ នៅក្នុងអង្គភាពនោះ Mary បានជួបនឹងលោក John Opel ដែលពេលនោះលោកជាប្រធានក្រុមហ៊ុន IBM ដែលជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ United Way។ យោងតាមកាសែតញូយ៉កថែមស៍ននៅឆ្នាំ១៩៨០ ក្រុមហ៊ុន Microsoft ជាក្រុមហ៊ុនតូចមួយ ដែលទើបបង្កើតបាន ៥ ឆ្នាំ ហើយពេលនោះឯងដែល អ្នកស្រី Mary បានឃើញឱកាសជួយក្រុមហ៊ុនដែលទើបតែបង្កើតថ្មីរបស់កូនប្រុសគាត់ ដោយនិយាយជាមួយ Opel។

ដោយសារតែជាលើកដំបូងនៅក្នុងប្រវត្ដិសាស្ដ្រ ៧០ ឆ្នាំរបស់ក្រុមហ៊ុន IBM បានកំពុងស្វែងរកជំនួយពីប្រភពដើមសម្រាប់កិច្ចខិតខំប្រឹងប្រែងដែក្រុមហ៊ុនហៅថា “Chess” ក្រុមហ៊ុនក៏ចង់ជួលក្រុមហ៊ុនផលិត software ពីខាងក្រៅ ដើម្បីបង្កើតប្រព័ន្ធប្រតិបត្តិការសម្រាប់កុំព្យូទ័រផ្ទាល់ខ្លួន។ ខណៈនោះក្រុមហ៊ុន Microsoft បានដំណើរការគម្រោងរួចហើយ ប៉ុន្តែក្រុមហ៊ុន IBM កំពុងពិចារណាលើក្រុមហ៊ុន software ជាច្រើនរួមទាំង Digital Research ដែលជាដៃគូប្រកួតប្រជែងម្នាក់របស់ក្រុមហ៊ុន Microsoft ។

ប៉ុន្តែទោះជាយ៉ាណាក្ដីម្ដាយរបស់លោក Bill Gates បានប្រើទំនាក់ទំនងរបស់គាត់ ហើយបាននិយាយជាមួយ Opel អំពីក្រុមហ៊ុន Microsoft ហើយបន្ទាប់មក Opel បានណែនាំក្រុមហ៊ុន Microsoft ទៅកាន់នាយកប្រតិបត្តិក្រុមហ៊ុន IBM ។ ជាលទ្ធផលក្រុមហ៊ុន IBM ផ្ដល់ឱកាសឲ្យក្រុមហ៊ុន Microsoft ហើយបានជួលក្រុមហ៊ុននេះសម្រាប់ការងាររបស់ខ្លួន។

នៅពេលដែលក្រុមហ៊ុន Microsoft ឈ្នះក្នុងការទទួលបានការងារ វាពិតជាមិនមានប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនទេ​ ដូច្នេះនៅឆ្នាំ១៩៨១ ក្រុមហ៊ុនបានទិញ QDOS ដែលជាប្រព័ន្ធប្រតិបត្តិការបង្កើតឡើង ដោយក្រុមហ៊ុនផ្នែករឹង Seattle Computer Products ហើយបានបង្កើត MS-DOS ដែលជាប្រព័ន្ធប្រតិបត្តិការ Microsoft Disk។ បន្ទាប់មកក្រុមហ៊ុន Microsoft បានផ្តល់អាជ្ញាប័ណ្ណ MS-DOS របស់ខ្លួនទៅឱ្យក្រុមហ៊ុន IBM ដើម្បីប្រើជាប្រព័ន្ធប្រតិបត្តិការសម្រាប់កុំព្យូទ័រផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន។

ដោយសារតែ MS-DOS មិនផ្តាច់មុខចំពោះក្រុមហ៊ុន IBM វាបានក្លាយជាផលិតផលមួយក្នុងចំណោមផលចំណេញច្រើនបំផុតរបស់ Microsoft។ ប្រព័ន្ធប្រតិបត្តិការមិនត្រឹមតែត្រូវបានប្រើនៅក្នុងកុំព្យូទ័រ ទាំងអស់នៅពេលនោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានក្លាយជាប្រព័ន្ធប្រតិបត្តិការសម្រាប់ស្ទើរតែគ្រប់កុំព្យូទ័រផ្ទាល់ខ្លួននៅលើទីផ្សារ។ ក្នុងឆ្នាំ១៩៨៦ ក្រុមហ៊ុន Microsoft បានលក់ភាគហ៊ុនជាសាធារណៈចំនួន ២១ ដុល្លារក្នុងមួយហ៊ុនហើយបន្ទាប់មក Gates បានក្លាយជាសេដ្ឋីភ្លាមៗ ហើយនៅពេលជោគជ័យរបស់ក្រុមហ៊ុនបន្តកើនឡើង បានក្លាយជាមហាសេដ្ឋីមួយក្រោយមក។

មហាសេដ្ឋី Bill Gates ក្លាយជានាយកប្រតិបត្តិនៅក្រុមហ៊ុន Microsoft រហូតដល់ឆ្នាំ២០០០ ដោយបានលាឈប់ពីតំណែងជាប្រធាននៅក្នុងឆ្នាំ២០០៨ ហើយបានចាកចេញពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននៅខែមីនាដើម្បីលះបង់ពេលវេលាបន្ថែមទៀតដល់មូលនិធិ Bill & Melinda Gates ហើយបច្ចុប្បន្នក្រុមហ៊ុន Microsoft មានចំណែកទីផ្សារ ១.៦ ពាន់ដុល្លារ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc