ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិនកើនឡើង ៦.៥% ក្នុងខែកក្កដាលើសពីការរំពឹងទុក
សេដ្ឋកិច្ច
August 7, 2020
Chan Sreyny
ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិនកើនឡើង ៦.៥% នៅក្នុងខែកក្កដា បើធៀបនឹងឆ្នាំមុនដែលលើសពីការរំពឹងទុក ដោយការនាំចេញកើនឡើង ១០.៤% និងនាំចូលកើនឡើង ១.៦% នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhuanet នៅថ្ងៃទី ៧ ខែសីហា។
រដ្ឋបាលគយបាននិយាយថា ពាណិជ្ជកម្មក្រៅប្រទេសមានចំនួនប្រហែល ៤២២.១៤ ពាន់លានដុល្លារកាលពីខែកក្កដា ដែលធ្វើឱ្យមានអតិរេកពាណិជ្ជកម្មជាង ៦៣ ពាន់លានដុល្លារ។ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ពាណិជ្ជកម្មទំនិញបរទេសបានធ្លាក់ចុះ ១.៧% បើធៀបនឹងឆ្នាំមុនមកនៅត្រឹមជាង ២ ពាន់លានដុល្លារដោយថយចុះ ១.៥% បើប្រៀបធៀបទៅនឹងការធ្លាក់ចុះនៅឆមាសទី១ ៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


