- សេដ្ឋកិច្ចសេដ្ឋកិច្ច August 4, 2020 Chan Sreyny
ទីផ្សារភាគហ៊ុននៅប្រទេសហ្វីលីពីនបានធ្លាក់ចុះកាលពីថ្ងៃទី ៣ ខែសីហា បន្ទាប់ពីរដ្ឋាភិបាលបានដាក់ចេញនូវវិធានការទប់ស្កាត់ការឆ្លងជំងឺ Covid-19 នៅក្នុង និងជុំវិញទីក្រុងម៉ានីល ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺរាតត្បាត ដោយសង្ឃឹមថានឹងមានការងើបឡើងវិញនៃសេដ្ឋកិច្ចដែលបានប្រែប្រួល។ ការរឹតបន្តឹងដែលនឹងចូលជាធរមាននៅថ្ងៃទី ៤ នេះត្រូវបានធ្វើឱ្យប្រសើរឡើងវិញ បន្ទាប់ពីក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាបានព្រមានថាប្រព័ន្ធថែទាំសុខភាពអាចនឹងដួលរលំ ដោយសារការកើនឡើងនៃករណី Covid-19 ។ ហ្វីលីពីនគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅអាស៊ី នៅមុនពេលមានការរីករាលដាលនៃជំងឺរាតត្បាត ប៉ុន្តែឥឡូវនេះកំពុងស្ថិតនៅក្នុងស្ថានភាពធ្លាក់ចុះខ្លាំង។ សន្ទស្សន៍ភាគហ៊ុនសំខាន់ៗបានធ្លាក់ចុះ ៣.៩% កាលពីថ្ងៃចន្ទ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជាង ២ ខែ។ ទន្ទឹមនឹងនេះ ទិន្នន័យប្រចាំត្រីមាសត្រូវបានអ្នកសេដ្ឋកិច្ចរំពឹងថា នឹងមានការធ្លាក់ចុះកាន់តែខ្លាំងបើប្រៀបធៀបទៅនឹងការធ្លាក់ចុះ ០.២% នៅក្នុងត្រីមាសទី១ ដោយសារការបិទទ្វារប្រទេសដែលបានបិទអាជីវកម្ម និងកាត់បន្ថយការប្រើប្រាស់ក្នុងស្រុក ដែលជាកត្តាជម្រុញដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ច។
- អាជីវកម្មអាជីវកម្ម August 4, 2020 Chan Sreyny
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងហាមឃាត់កម្មវិធីចែករំលែកវីដេអូ TikTok នៅថ្ងៃទី១៥ ខែកញ្ញា លុះត្រាតែក្រុមហ៊ុននេះលក់ទៅឲ្យក្រុមហ៊ុន Microsoft ឬ ក្រុមហ៊ុនអាមេរិកផ្សេងទៀតទិញប្រតិបត្តិការរបស់ខ្លួន។ ខណៈរដ្ឋបាល ត្រាំ មានការព្រួយបារម្ភថា បណ្ដាញសង្គមដែលគ្រប់គ្រងដោយជនជាតិចិនអាចទាញយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់អាមេរិក។ ដូច្នេះហើយរដ្ឋបាលកំពុងពិចារណាហាមឃាត់ការប្រើប្រាស់ TikTok នៅសហរដ្ឋអាមេរិក ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft កំពុងចរចាររកដំណោះស្រាយដើម្បីទិញយកក្រុមហ៊ុននេះ។ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃច័ន្ទថ្មីៗនេះថា លោកមិនប្រកាន់នោះទេថា អ្នកណាជាអ្នកទិញក្រុមហ៊ុន TikTok មិនថាក្រុមហ៊ុន Microsoft ឬ ក្រុមហ៊ុនអាមេរិកធំៗដែលមានសុវត្ថិភាពនោះឡើយលោកអនុញ្ញាតទាំងអស់។ ទន្ទឹមនឹងនេះលោកបានបន្ថែមទៀតថា
- ទេសចរណ៍ទេសចរណ៍ August 4, 2020 Chan Sreyny
ក្នុងរយៈពេល ៧ ខែនៃឆ្នាំ២០២០ នេះ ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរសម្រាប់ភ្ញៀវបរទេសទទួលបានចំនួន ១៨,១៧០,៩៩០ ដុល្លារ ដែលប្រាក់ចំណូលនេះបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងគឺ ៧០.៨៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានដែលបានចេញផ្សាយដោយគ្រឹះស្ថានអង្គរកាលពីចុងសប្ដាហ៍មុន។ តាមប្រភពដដែលបានឲ្យដឹងថា ក្នុងរយៈពេល ៧ខែដំបូងនេះសំបុត្រត្រូវបានលក់ទៅឱ្យភ្ញៀវទេសចរបរទេសចំនួន ៣៨៩,៦៣០ នាក់ធ្លាក់ចុះ ៧២.០៤% ខណៈប្រាក់ចំណូលជាង ៧៧៩,២៦០ ដុល្លារអាមេរិកត្រូវបានបរិច្ចាគទៅមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យគន្ធបុប្ផា។ ដោយឡែកក្នុងខែកក្កដាតែមួយសំបុត្រត្រូវបានលក់ទៅឱ្យភ្ញៀវទេសចរបរទេសចំនួន ១,៧៩០ នាក់ធ្លាក់ចុះ ៩៨.៨០% ដែលរកចំណូលបាន ៧៨,៤៤០ ដុល្លារប៉ុណ្ណោះ។ យ៉ាងណាមិញមូលហេតុដែលបណ្ដាលឲ្យចំនួនភ្ញៀវទេសចរបរទេសធ្លាក់ចុះ និងខាតបង់ប្រាក់ចំណូលដ៏ច្រើនបែបនេះ គឺបណ្ដាលមកពីវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃទៀត នៅលើពិភពលោកត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត Covid-19៕
- ទេសចរណ៍ទេសចរណ៍ August 4, 2020 Chan Sreyny
យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរបរទេសទៅប្រទេសថៃនឹងថយចុះយ៉ាងខ្លាំងមកនៅត្រឹម ៧ លាននាក់បើធៀបនឹងឆ្នាំមុនមានចំនួន ៣៩.៨ លាននាក់ប្រសិនបើប្រទេសនៅអាស៊ីអាគ្នេយ៍នៅតែបិទទ្វារនៅត្រីមាសចុងក្រោយនៃឆ្នាំនេះ។ លោក Thapanee Kiatphaibool អភិបាលរង TAT បានមានប្រសាសន៍ថា ខណៈដែលទេសចរណ៍ក្នុងស្រុកបានចាប់ផ្តើមស្ទុះងើបឡើងវិញ ប៉ុន្តែអាជីវកម្មភាគច្រើននៅតែរងផលប៉ះពាល់នៃការរីករាលដាលដោយជំងឺរាតត្បាត Covid-19 ។ គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះចំនួនភ្ញៀវទេសចរបរទេសមានចំនួន ៦.៦៩ លាននាក់ពោលគឺធ្លាក់ចុះ ៦៦% បើធៀបនឹងឆ្នាំមុន។ ឧស្សាហកម្មនេះត្រូវបានជួយដោយអ្នកទេសចរថៃដែលមានចំនួន ៥៤.៥ លាននាក់ក្នុងរយៈពេលដូចគ្នា។ ចំណូលទេសចរណ៍ឆ្នាំនេះត្រូវបានព្យាករណ៍ដោយ TAT មានចំនួន ១.២៣ ទ្រីលានបាត
- បុគ្គលជោគជ័យបុគ្គលជោគជ័យ August 3, 2020 Chan Sreyny
ប្រសិនបើអ្នកចង់បានដំបូន្មានហិរញ្ញវត្ថុផ្ទាល់ខ្លួនពីអ្នកណាម្នាក់ មហាសេដ្ឋី Mark Cuban អាចជាគំរូមួយដ៏ល្អ ដោយអ្នកផលិតកម្មវិធីទូរទស្សន៍ដ៏ល្បី Shark Tank និងម្ចាស់ក្រុមហ៊ុន Dallas Mavericks បានលក់ក្រុមហ៊ុន startup របស់ខ្លួនទៅឲ្យក្រុមហ៊ុន CompuServe ក្នុងឆ្នាំ១៩៩០ ក្នុងតម្លៃ ៦លានដុល្លារ។ បន្ទាប់មកគាត់បានលក់អាជីវកម្មទី២ របស់គាត់ទៅឲ្យក្រុមហ៊ុន Yahoo ក្នុងតំលៃ ៥.៩ លានដុល្លារក្នុងឆ្នាំ ១៩៩៩។ ចាប់តាំងពីពេលនោះមក គាត់បានបង្កើត និងទិញអាជីវកម្មជាច្រើន ហើយបានវិនិយោគនៅក្នុងក្រុមហ៊ុនជាច្រើនទៀតផងដែរ ជាក់ស្ដែងទ្រព្យសម្បត្តិសុទ្ធរបស់គាត់ត្រូវបានប៉ាន់ប្រមាណថា មានប្រហែល ៤.២ ពាន់លានដុល្លារ។ យ៉ាងណាមិញខាងក្រោមនេះជាដំបូន្មានចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 3, 2020 Chan Sreyny
ទីក្រុងធំបំផុតទី២ របស់អូស្រ្តាលីនៅទីក្រុង Melbourne ដែលស្ថិតនៅក្រោមបម្រាមគោចរពេលរាត្រី បានប្រកាសពីការរឹតបន្តឹងថ្មីៗលើឧស្សាហកម្មនៅពីថ្ងៃទី ៣ ខែសីហា រួមទាំងបិទការលក់រាយ និងសំណង់ព្រោះនេះជាការបង្កើនកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។ ចាប់ពីយប់ថ្ងៃទី ២៩ ទីក្រុង Melbourne នឹងបិទការលក់រាយ សហគ្រាសផលិតមួយចំនួន និងអាជីវកម្មដែលជាផ្នែកមួយនៃការបិទទ្វាររយៈពេល ៦ សប្តាហ៍ដែលត្រូវបានគេរំពឹងថានឹងបាត់បង់ការងារចំនួន ២៥០,០០០ កន្លែង។ រដ្ឋ Victoria បានប្រកាសជារដ្ឋនៃភាពអាសន្នកាលពីថ្ងៃទី ២ ដោយសារការកើនឡើងនៃការឆ្លងជំងឺរាតត្បាតនៅក្នុងសហគមន៍។ទោះជាយ៉ាងណា អូស្ត្រាលីមានភាពល្អប្រសើរជាងប្រទេសដែលនៅជិតខាង ដោយមានករណីឆ្លងចំនួន ១៨,៣៦១ នាក់និង ២២១ នាក់បានស្លាប់
- PRPR August 3, 2020 Chan Sreyny
ការទូទាត់តាមរយៈបច្ចេកវិទ្យា contactless មានការកើនឡើងនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយ 42 ភាគរយ នៃប្រតិបត្តិការកាតទាំងអស់ ត្រូវបានធ្វើឡើងដោយដោយគ្រាន់តែប៉ះកាតជាមួយម៉ាស៊ីនឆូតកាតភ្លាម ទូទាត់បានភ្លាម “ ប៉ះដើម្បីបង់ប្រាក់” ។ ចាប់តាំងពីខែមីនា ឆ្នាំ ២០២០ មក Visa បានបើកយុទ្ធនាការលើកកម្ពស់ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា contactless ដោយចាប់ដៃគូជាមួយក្រុមហ៊ុនដែលមានស្លាកសញ្ញាល្បីៗមួយចំនួន រួមមាន ផ្សារទំនើប DFI Lucky, AEON និង AEON MaxValu និង ស្ថានីយប្រេងឥន្ធនៈ Caltex ជាដើម។ តាមរយៈការដាក់ឲ្យប្រើប្រាស់ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា contactless
- PRPR August 3, 2020 Chan Sreyny
កាលពីថ្ងៃទី០៣ សីហា ឆ្នាំ២០២០ កន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានចុះហត្ថលេខា លើអនុស្សរណៈ យោគយល់ ជាមួយនឹងក្រុមហ៊ុន vivo និង ក្រុមហ៊ុន Metfone ក្នុងការលើកកម្ពស់ និង បង្កើនការប្រើប្រាស់ប្រព័ន្ធធនាគារចល័តទៅកាន់អតិថិជនអម្រឹត។ លោក តាន់ យូហៃ នាយកអង្គភាពផ្នែកលក់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតបានមានប្រសាសន៍ “ដោយមានការកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យារយៈប៉ុន្មានឆ្នាំនេះ អម្រឹតរំពឹងថានឹងមានការកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធធនគារចល័តរបស់អម្រឹត (Amret Mobile) តាមរយៈការចែកជូនឥតគិតថ្លៃនូវទូរស័ព្ទស្មាតហ្វូនវីវូ ទៅកាន់អតិថិជនអម្រឹតដែលស្នើឥណទានពីអម្រឹតចាប់ពីថ្ងៃទី ០១ ខែសីហា រហូត ៣១ តុលា ឆ្នាំ២០២០។ សម្រាប់ការស្នើឥណទានចាប់ពី










