អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទវៀតណាមលោក Le Quoc Doanh នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ បានធ្វើការជាមួយទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅប្រទេសវៀតណាម Hu Suo Jin ក្នុងការនាំចេញផលិតផលកសិកម្មជាពិសេសផ្លែមៀន ទៅកាន់ប្រទេសចិន។
លោក Doanh បាននិយាយថា ស្ថានទូតចិនប្រចាំនៅវៀតណាមបាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ដើម្បីលុបចោលការលំបាកក្នុងការដឹកជញ្ជូនផលិតផលកសិកម្មរបស់វៀតណាមទៅកាន់ប្រទេសចិន។ លោកបានបន្ថែមថាក្នុងរយៈពេលថ្មីៗនេះ ការនាំចេញ និងនាំចូលផលិតផលកសិផល នេសាទរវាងប្រទេសទាំងពីរមានការថយចុះដោយសារការរីករាលដាលនៃជំងឺរាតត្បាត Covid-19។

ជាមួយគ្នានេះដែរប្រទេសវៀតណាមចង់ជំរុញការនាំចេញផ្លែមៀន និងគូលែនទៅកាន់ប្រទេសចិន ដោយសារផ្លែឈើទាំងនេះអាចត្រូវបានកែច្នៃទៅជាផលិតផលផ្សេងៗជាច្រើនទៀត។ ខណៈប្រទេសចិន គឺជាទីផ្សារប្រពៃណីដ៏ធំមួយរបស់វៀតណាម ហើយប្រទេសវៀតណាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិននៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ គួរឲ្យដឹងផងដែរថា ប្រទេសវៀតណាមបានដឹកជញ្ជូនផ្លែឈើជាច្រើនទៅប្រទេសចិនក្នុងនោះរួមមាន ផ្លែស្វាយចំនួន ៦ ម៉ឺនតោនពីខេត្ត Bac Giang ភាគខាងជើងដែលជាផលិតចង្វាក់ផ្គត់ផ្គង់ធំជាងគេនៅប្រទេសវៀតណាម៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


