ព័ត៌មានចុងក្រោយ
  • អាកាសយានដ្ឋានអន្តរជាតិកូរ៉េខាងត្បូង Incheon ពិចារណាដំឡើងថ្លៃសេវាអ្នកដំណើរ ក្រោយខាតបង់ដោយសារវិបត្តិជំងឺ COVID-19 អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 3, 2020 Chan Sreyny

    អាកាសយានដ្ឋានអន្តរជាតិ Incheon (IIAC) របស់ប្រទេសកូរ៉េខាងត្បូងកំពុងពិចារណាដំឡើងថ្លៃសេវាដឹកអ្នកដំណើរ (PSC) ឬហៅថាពន្ធអាកាសយន្តដ្ឋាន និងឱ្យបុគ្គលិកខ្លួនទទួលយកការឈប់សម្រាកប្រចាំឆ្នាំ (Leave of absence) ខណៈ IIAC គ្រោងនឹងប្រកាសអំពីការខាតបង់ប្រចាំឆ្នាំដំបូងរបស់ខ្លួនក្នុងរយៈពេល ១៧ឆ្នាំ ដោយសារតែការធ្លាក់ចុះនៃការធ្វើដំណើរតាមផ្លូវអាកាសនៅពេលដែលមានការរីករាលដាលនៃជំងឺ Covid-19 ។ យោងតាមសារព័ត៌មាន Pulse បានរាយការណ៍ថា IIAC ត្រូវបានរំពឹងថា នឹងរាយការណ៍ពីការខាតបង់សុទ្ធចំនួន ៣២៤.៤ ពាន់លានវ៉ុន (ជាង ២៧១ លានដុល្លារ) ក្នុងឆ្នាំ ២០២០ លើការលក់សរុបជាង ១ ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះ

  • មីយ៉ាន់ម៉ានឹងសាងសង់ផ្លូវល្បឿនលឿនតម្លៃជាង  ៤៨០ លានដុល្លារ តភ្ជាប់ជាមួយថៃ ឡាវ ​កម្ពុជា និង វៀតណាម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 3, 2020 Chan Sreyny

    សមាជិកសភាមីយ៉ាន់ម៉ាបានយល់ព្រមប្រើប្រាស់ប្រាក់កម្ចីចំនួន ៤៨៣,៨ លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ABD) សម្រាប់សាងសង់ផ្លូវល្បឿនលឿន ដែលផ្លូវនេះនឹងជាផ្នែកមួយនៃគម្រោងច្រករបៀងសេដ្ឋកិច្ចបូព៌ា-បស្ចិម (East West Economic Corridor)។ ហើយនៅពេលអនាគតគម្រោងនេះ សង្ឃឹមថានឹងតភ្ជាប់កំពង់ផែវៀតណាម Da Nang និងកំពង់ផែ Thilawa របស់មីយ៉ាន់ម៉ានៅទីក្រុង Yangon ដោយឆ្លងកាត់ប្រទេសកម្ពុជា ឡាវ និងថៃ។ លោកបណ្ឌិត Kyaw Lin អនុរដ្ឋមន្រ្តីក្រសួងសំណង់មីយ៉ាន់ម៉ាបានប្រាប់សភាថា ផ្លូវល្បឿនលឿនពីកាហ្គោ – កៃហៃតូ ( Bago-Kyaik Hto Expressway )

  • ហ្វីលីពីនបោះជំហានធំមួយឆ្ពោះទៅរកការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ពីរោងចក្រតម្លៃជាង ២ ពាន់លានដុល្លាររបស់ខ្លួន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 3, 2020 Chan Sreyny

    ប្រទេសហ្វីលីពីន បានចាត់វិធានការដ៏ធំមួយឆ្ពោះទៅរកការទាញយកថាមពលនុយក្លេអ៊ែរ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងថាមពលហ្វីលីពីនបាននិយាយកាលពីថ្ងៃទី ២៩ បន្ទាប់ពីប្រធានាធិបតី Rodrigo Duterte បានបង្កើតក្រុមអន្តរទីភ្នាក់ងារមួយ ដើម្បីសិក្សាពីការអនុម័តគោលនយោបាយថាមពលនុយក្លេអ៊ែរជាតិ។ នៅពេលដែលតម្រូវការថាមពលកើនឡើង នៅក្នុងអ្វីដែលបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនោះ លេខាធិការផ្នែកថាមពលលោក Alfonso Cusi បានតស៊ូមតិយ៉ាងខ្លាំងក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ទោះបីជាមានការព្រួយបារម្ភជាសាធារណៈអំពីសុវត្ថិភាពនៅក្នុងប្រទេស ដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិញឹកញាប់ក៏ដោយ។ ហ្វីលីពីនបានចំណាយថវិកាចំនួន ២.៣ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរតែមួយគត់របស់អាស៊ីអាគ្នេយ៍ ប៉ុន្តែមិនដែលប្រើប្រាស់វានោះទេ។ រោងចក្រថាមពលនុយក្លេអ៊ែរ Bataan មានថាមពល ៦២១ មេហ្គាវ៉ាត់ ត្រូវបានសាងសង់រួចរាល់នៅឆ្នាំ ១៩៨៤ ប៉ុន្តែមិនត្រូវបានប្រើប្រាស់នោះទេបន្ទាប់ពីមានគ្រោះមហន្តរាយ Chernobyl និងការដួលរលំនៃរបបផ្តាច់ការរបស់ Ferdinand

  • សារៈមន្ទីរមួយចំនួននៅទូទាំងប្រទេសជប៉ុនចាប់ផ្ដើមប្រមូលសម្ភារៈទាក់ទងនឹងរោគរាតត្បាត Covid-19 ទុកជាមរតកដល់មនុស្សជំនាន់ក្រោយ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ August 3, 2020 Chan Sreyny

    សារៈមន្ទីរមួយចំនួននៅទូទាំងប្រទេសជប៉ុនបានចាប់ផ្ដើមប្រមូលសម្ភារៈទាក់ទងនឹងរោគរាត្បាតដែលបង្កឡើងដោយវីរុស Covid-19 ដូចជា ម៉ាស់ និងខិត្តប័ណ្ណ ដើម្បីតាមដានជីវិតប្រចាំថ្ងៃក្នុងកំឡុងពេលផ្ទុះ និងឆ្លង ជាមរតកដល់មនុស្សជំនាន់ក្រោយ។ ការផ្លាស់ប្តូរនេះបានកើតឡើងនៅពេលសារមន្ទីរដឹងថា ពួកគេមិនមានកំណត់ត្រានៃការរីករាលដាលនៃជំងឺផ្តាសាយអេស្ប៉ាញដែលបណ្តាលឱ្យមានមនុស្សប្រមាណ ២០ លានទៅ ៥០ លាននាក់បានស្លាប់នៅទូទាំងពិភពលោកកាលពី ១០០ ឆ្នាំមុន។ នៅទីប្រជុំជន Hokkaido នៃរដ្ឋ Urahoro អ្នកស្រុកបានបរិច្ចាគរបស់របរប្រហែល ២០០មុខ ដល់សារមន្ទីរសាធារណៈជាការឆ្លើយតបនឹងសំណើកាលពីខែកុម្ភៈ។ របស់របរទាំងនោះរួមមាន ខិត្តប័ណ្ណទាំងការជូនដំណឹងដល់ប្រជាជនអំពីការលុបចោលនូវពិធីបុណ្យ ប័ណ្ណសំរាប់ទទួលទានអាហារ និងម៉ាស់ដែលចែកចាយដោយរដ្ឋាភិបាលកណ្តាល។ លោក Makoto Mochida អាយុ ៤៧ ឆ្នាំជាអ្នកអភិរក្សនៅសារមន្ទីរទីក្រុងនៅលើកោះភាគខាងជើងបាននិយាយថា «

  • Microsoft កំពុងពិភាក្សាទិញយកក្រុមហ៊ុន TikTok បន្ទាប់ពីលោក ដូណាល់ ត្រាំ ចង់បិទកម្មវិធីនេះនៅអាមេរិក អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 3, 2020 Chan Sreyny

    កាសែតញូវយ៉កថែមស៍បានរាយការណ៍នៅថ្ងៃសុក្រកាលពីសប្ដាហ៍មុនថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Microsoft បានកំពុងពិភាក្សាដើម្បីទិញយកក្រុមហ៊ុន TikTok។ ការពិភាក្សានេះបានកើតឡើងបន្ទាប់ពី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំនិយាយថារដ្ឋបាលរបស់លោកកំពុងពិចារណាលើសកម្មភាពប្រឆាំងនឹង TikTok ដែលជាកម្មវិធីវីដេអូដែលគ្រប់គ្រងដោយជនជាតិចិនទូទាំងពិភពលោកដែលត្រូវបានគេចោទប្រកាន់ថាបានលើកឡើងពីកង្វល់សន្តិសុខជាតិ។ ជាមួយគ្នានេះកាលពីថ្ងៃសុក្រ ខែកក្កដា​ ឆ្នាំ២០២០ កន្លងទៅលោក ដូណាល់ ត្រាំ បាននិយាយថា៖ « យើងអាចនឹងហាមឃាត់ TikTok ហើយយើងក៏អាចធ្វើអ្វីច្រើនជាងនេះដែរ »។ ទន្ទឹមនឹងនេះសេតវិមានក៏បាននិយាយផងដែរថា TikTok អាចកេងចំណេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់អាមេរិក ខណៈសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋបានផ្ញើលិខិតមួយទៅរដ្ឋបាលកាលពីថ្ងៃអង្គារ ដោយព្រមានថាចិនអាចប្រើកម្មវិធីនេះដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិក។ ទោះបីជាយ៉ាងណាក្ដីរបាយការណ៍ពីកាសែតញូវយ៉កថែមស៍និយាយថា គេមិនច្បាស់ទេថាតើកិច្ចពិភាក្សាបានរីកចម្រើនដល់កម្រិតណា ខណៈក្រុមហ៊ុន TikTok បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ ប៉ុន្តែបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា

  • ទោះបីជា​មិនមានការឆ្លងនៃជំងឺ Covid-19 នៅក្នុងប្រទេសជាង ២ ខែក៏ដោយ ក៏សេដ្ឋកិច្ចថៃនឹងចំណាយពេល ២ ទៅ ៣ ឆ្នាំទើបអាចងើបឡើងវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 3, 2020 Chan Sreyny

    ទោះបីជាប្រទេសថៃ​មិនមានការឆ្លងនៃជំងឺ Covid-19 នៅក្នុងស្រុកអស់រយៈពេលជាង ២ ខែក៏ដោយ ក៏សេដ្ឋកិច្ចថៃនៅតែកំពុងធ្លាក់ចុះ ដោយសារតែអាជីវកម្មជាច្រើនបានបិទទ្វារ ហើយគ្មានភ្ញៀវទេសចរណាម្នាក់ចូលមកក្នុងប្រទេសនេះឡើយ។ ធនាគារ Krungthai បានផ្សព្វផ្សាយរបាយការណ៍មួយដោយបញ្ជាក់ថា វានឹងចំណាយពេល ២ ទៅ ៣ ឆ្នាំទៀតសម្រាប់ការស្តារសេដ្ឋកិច្ចនៅក្នុងប្រទេសថៃ ខណៈដែលសុខភាព និងអាជីវកម្មឌីជីថលនឹងកាន់តែប្រសើរឡើងនាពេលអនាគត់។ លោក Payong Srivanich ប្រធានធនាគារ Krungthai បានដកស្រង់សម្តីពីរបាយការណ៍របស់អង្គការសហប្រជាជាតិដែលបញ្ជាក់ថា ជំងឺរាតត្បាត Covid-19 គឺជាវិបត្តិពិភពលោកដ៏អាក្រក់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២ ។ ទន្ទឹមនឹងនេះ នៅឆ្នាំ ២០២១ ជំងឺរាតត្បាមួយនេះនឹងបង្កឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងដល់ ៦០% នៃសេដ្ឋកិច្ចពិភពលោកហើយវានឹងចំណាយពេល

  • អាមេរិកមានករណីផ្ទុះឡើងនៃមេរោគមួយទៀត រកឃើញក្នុងខ្ទឹមក្រហម ហើយកំពុងឆ្លងដល់មនុស្សប្រហែល ៤០០នាក់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 3, 2020 Khmernote

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលចំណីអាហារនិងឱសថ (FDA) និងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ (CDC) បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងមានការផ្ទុះឡើងនៃការឆ្លងមេរោគ Salmonella Newport ដែលរកឃើញនៅលើប្រភេទខ្ទឹមក្រហមនិងខ្ទឹមបារាំង ហើយពេលនេះវាបានឆ្លងដល់មនុស្សជិត ៤០០ នាក់ហើយ។ ខ្ទឹមទាំងនោះត្រូវបានចែកចាយដោយក្រុមហ៊ុន Thomson International Inc ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ហើយឥឡូវនេះក្រុមហ៊ុនកំពុងប្រកាសប្រមូលខ្ទឹមបារាំងនេះមកវិញ ដោយសារហានិភ័យនៃមេរោគ​ Salmonella ។ ខ្ទឹមទាំងនោះត្រូវបានគេដឹងថា បានវេចខ្ចប់ដោយ Thomson International Inc ទៅក្នុងប្រ៊េនចំនួន ១១ របស់ខ្លួនរួមមាន៖ Thomson Premium, TLC Thomson International,

  • អាជីវកម្មធំៗក្នុងវិស័យទេសចរណ៍កម្ពុជាជាង ៣,០០០ កន្លែងបានបិទទ្វារ ហើយការងារក្នុងវិស័យនេះជាង ៥០,០០០នាក់បានបាត់បង់ ដោយសារវិបត្តិកូវីដ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 3, 2020 Chan Sreyny

    ក្នុងអំឡុងពេលដែលពិភពលោកកំពុងជួបការរាតត្បាតជំងឺ Covid-19 នេះ បានធ្វើឲ្យកម្ពុជាកំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ និងបានធ្វើឲ្យអាជីវកម្មធំៗនៅក្នុងវិស័យទេសចរណ៍ជាង ៣,០០០ អាជីវកម្មបានបិទទ្វារ ហើយមួយចំនួនទៀតក៏ផ្អាកអាជីវកម្មផងដែរ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ។ ឯកឧត្តមបានបន្តថា ប្រការនេះបានធ្វើឱ្យបាត់បង់ការងារក្នុងវិស័យទេសចរណ៍ជាង ៥០,០០០នាក់ ដោយសារមិនមានភ្ញៀវអន្តរជាតិចូលមកទស្សនាកម្ពុជា។ ដើម្បីដោះស្រាយបញ្ហានេះ នាថ្ងៃដដែលនោះឯកឧត្តមរដ្ឋ​មន្រ្តីបានរៀបចំកិច្ចប្រជុំគ្នាជាមួយវិស័យឯកជនក្នុងវិស័យទេសចរណ៍មួយចំនួននៅកម្ពុជា ដើម្បីរៀបចំយុទ្ធសាស្ត្រទទួលវត្តមានភ្ញៀវទេសចរអន្តរជាតិបណ្ដើរៗឡើងវិញ ដែលធានាជាដាច់ខាតនូវសុវត្ថិភាពពីជំងឺ COVID-19។ មុនឈានដល់កិច្ចប្រជុំនេះ ក្រសួងទេសចរណ៍បានរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពី ការធ្វើដំណើរដោយកន្លែង Travel Bubble or One way Closed-loop Charted