ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA ផ្អាកការហោះហើរមកកម្ពុជារហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០
ទេសចរណ៍ August 5, 2020 Chan Sreyny

ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុនបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ALL NIPPON AIRWAYS(ANA) បានផ្អាកការហោះហើរណារីតា-ភ្នំពេញ-ណារីតា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។ នេះបើយោងតាមក្រសួងព័ត៌មានដែលបានចុះផ្សាយមុននេះបន្តិច។

យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូត ការផ្អាកជើងហោះហើរនេះ បណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានផ្ទុះឡើងជាថ្មីម្ដងទៀតស្ទើរគ្រប់ប្រទេសនៅទូទាំងប្រទេស។ ជាមួយគ្នានេះក្រុមហ៊ុននឹងប្រកាសពីការហោះហើរឡើងវិញនៅសមស្របណាមួយ៕

ប្រភព៖ ក្រសួងព័ត៌មាន