- សេដ្ឋកិច្ចសេដ្ឋកិច្ច July 31, 2020 Chan Sreyny
ខណៈមានការកើនឡើងនៃការឆ្លង Covid-19 កាន់តែច្រើន ហ្វីលីពីនគ្រោងនឹងទិញវ៉ាក់សាំងពីប្រទេសចិនចំនួន ៤០ លានដូសដែលមានតម្លៃ ៤០០ លានដុល្លារ សម្រាប់ប្រជាជនចំនួន ២០ លាននាក់ដែលប្រហែល ១/៥ នៃប្រជាជន ១០៧ លាននាក់ក្នុងប្រទេស នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Carlos Dominguez ។ ការកើនឡើងនេះ បានបង្ខំឱ្យប្រធានាធិបតីហ្វីលីពីនពង្រីកការរឹតបណ្តឹងនៅក្នុងរដ្ឋធានី Manila រហូតដល់ពាក់កណ្តាលខែសីហា ហើយបាននិយាយថាប្រទេសនេះនឹងផ្តល់អាទិភាពដល់ប្រទេសចិនប្រសិនបើមានការផ្គត់ផ្គង់វ៉ាក់សាំង។ ប្រធានាធិបតីហ្វីលីពីនបានសន្យាថា នឹងចាក់វ៉ាក់សាំងដោយឥតគិតថ្លៃប្រសិនបើពួកគេអាចរកបាននៅចុងឆ្នាំនេះ ដោយផ្តល់អាទិភាពដល់ប្រជាជនក្រីក្រដំបូងគេ បន្ទាប់មកប្រជាជនដែលមានចំណូលមធ្យម ប៉ូលីស និងបុគ្គលិកយោធា។ ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Carlos Dominguez
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 31, 2020 Chan Sreyny
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte នៅថ្ងៃទី ៣១ ខែកក្កដា បានពង្រីកការរឹតបណ្តឹងនៃ Covid-19 នៅក្នុងរដ្ឋធានី Manila រហូតដល់ពាក់កណ្តាលខែសីហា ហើយបាននិយាយថា ប្រទេសនេះនឹងផ្តល់អាទិភាពដល់ប្រទេសចិនប្រសិនបើមានការផ្គត់ផ្គង់វ៉ាក់សាំង។ នៅក្នុងខែកក្កដានេះ ហ្វីលីពីនបានកត់ម្គាល់ឃើញថា មានការកើនឡើងនៃករណីឆ្លងជំងឺ Covid-19 ដ៏ច្រើនបំផុត និងករណីនៃអ្នកដែលបានស្លាប់ក៏មានការកើនឡើងច្រើនផងដែរត្រឹមរយៈពេល ១ ថ្ងៃ។ នៅតាមតំបន់ និងរដ្ឋធានីខេត្តនៅភាគខាងត្បូង និងទីក្រុងនៅភាគកណ្តាលប្រទេសហ្វីលីពីនត្រូវបានដាក់ឱ្យស្ថិតនៅដាច់ដោយឡែកនៅក្នុងសហគមន៍ ដោយបានកំណត់កាធ្វើដំណើររបស់មនុស្សចាស់ និងកុមារដែលងាយនឹងឆ្លងជំងឺ និងរឹតបណ្តឹងក្នុងការបើកអាជីវកម្ម។ គួរបញ្ជាក់ផងដែថា ហ្វីលីពីនមានចំនួនអ្នកឆ្លងជំងឺរាតត្បាតនេះខ្ពស់បំផុតទី២ នៅអាស៊ីអាគ្នេយ៍បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ដោយមានករណីឆ្លងដល់ទៅ ៨៩,៣៧៤ នាក់ និងស្លាប់
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 31, 2020 Chan Sreyny
យោងតាមក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ការលក់រាយតាមអ៉ីនធឺណេតរបស់ចិនបានកើនឡើងដល់ ៥.១៥ ពាន់ពាន់លានយន់ (ប្រមាណ ៧៣៦.៧ ពាន់លានដុល្លារ) នៅឆមាសទី១ នៃឆ្នាំ ២០២០ ដែលបានកើនឡើង ៧.៣% បើធៀបនឹងឆ្នាំមុន។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក Gao Feng បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ៣០ ថាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានបង្ហាញពីភាពរឹងមាំ ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដើម្បីធានាបាននូវការផ្គត់ផ្គង់សម្ភារៈជំនួយក្នុងការបន្តការងារ និងជម្រុញការបំពេញបន្ថែមទៀតសម្រាប់ការប្រើប្រាស់។ លើសពីនេះទៅទៀត អត្រាកំណើននៃការលក់រាយតាមអ៉ីនធឺណេតបានកើនឡើងក្នុងរយៈពេល ៤ ខែជាប់ៗគ្នាដោយខែមិថុនានេះ ឃើញថាមានកំណើនប្រចាំឆ្នាំ ១៨.៦% ។ យោងតាមទិន្នន័យរបស់ MOC បានបង្ហាញថា
- អាជីវកម្មអាជីវកម្ម July 31, 2020 Chan Sreyny
ខណៈពេលដែលវីរុសកូវីដ-១៩ នៅតែបន្តមានវត្តមាន និងបង្កផលប៉ះពាល់ដល់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចំនួន ៤ជុំ ជាបន្តបន្ទាប់ ដើម្បីជួយរក្សាលំនឹងអាជីវកម្ម-ធុរកិច្ច ក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។ ក្នុងនោះដែរដោយឃើញថាផលប៉ះពាល់លើវិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍នៅតែបន្តកើតមានយ៉ាងធ្ងន់ធ្ងរ រាជរដ្ឋាភិបាលកម្ពុជាបន្តលើកលែងការបង់ពន្ធប្រចាំខែសម្រាប់រយៈពេល ០២ខែ បន្ថែមទៀតចាប់ពីខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២០។ ជាក់ស្ដែងរាជរដ្ឋាភិបាលនឹងបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត។ ដោយឡែកសម្រាប់វិស័យអាកាសចរណ៍ រដ្ឋាភិបាលនឹងបន្តលើកលែងការបង់ពន្ធអប្បបរមា (Minimum Tax) សម្រាប់រយៈពេល
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 31, 2020 Chan Sreyny
យោងតាមការចុះផ្សាយមុននេះបន្តិចរបស់ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលនឹងបន្តផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករ-និយោជិត ដែលបម្រើការងារនៅតាមរោងចក្រ សហគ្រាស និងអាជីវកម្ម នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ(Formal Sector) ក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍ ដែលបានចុះបញ្ជីផ្លូវការត្រឹមត្រូវជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងពាណិជ្ជកម្ម, ក្រសួងទេសចរណ៍ និង អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ បន្ទាប់ពីរោងចក្រ-សហគ្រាស និងអាជីវកម្ម ក្នុងវិស័យទាំងពីរខាងលើ ត្រូវទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារ និង/ឬលិខិតអនុញ្ញាតឱ្យពន្យារការព្យួរកិច្ចសន្យាការងារ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីបានបំពេញតាមលក្ខណៈវិនិច្ឆ័យ (Criteria) និងលក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងារ ព្រមទាំងប្រតិបត្តិតាមលក្ខខណ្ឌ ដែលបានអនុវត្តក្នុងជុំកន្លងមក
- អាជីវកម្មអាជីវកម្ម July 31, 2020 Chan Sreyny
ក្រុមហ៊ុន Amazon បានប្រកាសប្រាក់ចំណេញធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរយៈពេល ២៦ឆ្នាំ របស់ខ្លួន ខណៈការលក់តាមអ៉ីនធឺណេត និងអាជីវកម្មដែលរកប្រាក់ចំណេញបានគាំទ្រដល់ពាណិជ្ជករភាគីទីបីបានកើនឡើងអំឡុងពេលមានជំងឺរាតត្បាតរាលដាល។យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនលក់រាយតាមអ៉ីនធឺណេតធំជាងគេបំផុតនៅលើពិភពលោកបានកើនឡើង ៥% ក្រោយពីចប់ម៉ោងក្នុងការជួញដូរហ៊ុន។ ខណៈពេលដែលអ្នកលក់រាយដែលជាគូប្រជែងត្រូវបង្ខំបិទហាងក្នុងកំឡុងពេលចាក់សោរក្រោមបញ្ជារបស់រដ្ឋាភិបាល ក្រុមហ៊ុន Amazon បានជួលមនុស្សចំនួន ១៧៥,០០០ នាក់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះហើយឃើញថាតម្រូវការសេវាកម្មរបស់ក្រុមហ៊ុននេះបានកើនឡើងជាលំដាប់។ បើតាមការឲ្យដឹងពីក្រុមហ៊ុនមួយនេះ ប្រាក់ចំណូលបានកើនឡើង ៤០% ពីមួយឆ្នាំមុនដល់ ៨៨.៩ ពាន់លានដុល្លារ។ ជាមួយគ្នានេះក្រុមហ៊ុន Amazon បានព្យាករណ៍ថា ខ្លួនអាចនឹងខាតបង់ប្រាក់នៅក្នុងត្រីមាសទី២ ដែលទើបតែបញ្ចប់ ព្រោះក្រុមហ៊ុននេះរំពឹងថានឹងចំណាយថវិកាចំនួន ៤ ពាន់លានដុល្លារអាមេរិកសម្រាប់ឧបករណ៍ការពារសម្រាប់បុគ្គលិក និងការចំណាយផ្សេងៗទៀតដែលទាក់ទងនឹងវីរុស
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 31, 2020 Chan Sreyny
យោងតាមរបាយការណ៍របស់ធនាគារពិភពលោក (WB) បានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនឹងកើនឡើង ២.៨% នៅឆ្នាំ ២០២០ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតទី៥ ក្នុងពិភពលោក។ WB បានប៉ាន់ស្មានថា នឹងមានការកើនឡើង ៣.៥% ក្នុងឆមាសទី២ ដែលនឹងនាំឱ្យមានកំណើន GDP ប្រចាំឆ្នាំដល់ទៅ ២.៨% ដែលធ្វើឱ្យប្រទេសវៀតណាមមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតទី៥ នៅលើពិភពលោកនៅក្នុងឆ្នាំនេះ។ WB បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃទី ៣០ ថាកំណើន GDP នឹងងើបឡើងវិញយ៉ាងឆាប់រហ័ស ដោយសារការចាត់វិធានការប្រកបដោយប្រសិទ្ធភាពរបស់វៀតណាមចំពោះការរាតត្បាតនៃ Covid-19 ។ ទន្ទឹមនឹងនេះ WB បានព្យាករណ៍ថា
- ទេសចរណ៍ទេសចរណ៍ July 31, 2020 Chan Sreyny
អាកាសយានដ្ឋាននៃប្រទេសថៃ (AOT) អាចប្រឈមនឹងបញ្ហាផ្នែកហិរញ្ញវត្ថុក្នុងឆ្នាំសារពើពន្ធបន្ទាប់ (ដើមខែតុលា) ខណៈការមកដល់នៃជើងហោះហើរអន្តរជាតិទាបជាងការរំពឹងទុក នេះបើយោងតាមប្រសាសន៍របស់លោក Aitinai Sirismatthakarn ប្រធាន AOT ។ ផ្ទុយទៅវិញ AOT បានមើលឃើញអំពីការចរាចរណ៍របស់អ្នកដំណើរ និងចំណូលខ្ពស់ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំសារពើពន្ធ ២០២០ ចាប់ពីខែតុលា ដល់ខែមករា។ លោក Nitinai បានបន្ថែមថា ក្រុមហ៊ុន AOT នឹងត្រូវកាត់បន្ថយការចំណាយឱ្យបានច្រើនតាមដែលអាចធ្វើទៅបាននៅក្នុងឆ្នាំសារពើពន្ធខាងមុខនេះ ប៉ុន្តែនឹងរក្សាផែនការវិនិយោគរបស់ខ្លួននៅឆ្នាំ ២០២១ ។ ចំនួនអ្នកដំណើរប្រចាំថ្ងៃជាមធ្យមនៅអាកាសយានដ្ឋានចំនួន ៦ ដែលដំណើរការដោយ AOT បានធ្លាក់ចុះដល់










