- អាជីវកម្មអាជីវកម្ម July 30, 2020 Chan Sreyny
ក្រុមហ៊ុន Samsung Electronics បាននិយាយនាថ្ងៃនេះថា ខ្លួនរំពឹងថានឹងមានការងើបឡើងវិញជាបណ្ដើរៗ នូវតំរូវការសម្រាប់ឧបរណ៍ចល័ត និងគ្រឿងអេឡិកត្រូនិកសម្រាប់ប្រើប្រាស់នៅឆមាសទី២ នៃឆ្នាំនេះ ខណៈក៏នៅព្រួយបារម្ភជាមួយនឹងហានិភ័យដែលកើតមានដោយសារវីរុស Covid-19 និងការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗ។ ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុន Samsung Electronics បានប្រកាសពីការកើនឡើងប្រាក់ចំណេញប្រតិបត្តិការចំនួន ២៣% នៅក្នុងត្រីមាសចាប់ពីខែមេសា ដល់ខែមិថុនា ដោយសារការកើនឡើង ១៣% នៃតម្លៃបន្ទះឈីប DRAM។ តម្រូវការឈីបភាគច្រើន មកពីមជ្ឈមណ្ឌលទិន្នន័យជាច្រើន ដើម្បីគាំទ្រដល់ការធ្វើការពីផ្ទះ និងកំណើននៅក្នុងការសិក្សាតាមអ៉ីនធឺណេត។ ជាមួយគ្នានេះក្រុមហ៊ុនផលិតបន្ទះឈីបដែលរួមមានក្រុមហ៊ុន SK Hynix និងក្រុមហ៊ុនអាមេរិក Micron Technology Inc ក៏បានបង្ហាញពីតម្រូវការកើនឡើងពីនិន្នាការនេះផងដែរ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 30, 2020 Chan Sreyny
បំណុលដែលមិនទាន់សងរបស់ហ្វីលីពីនបានកើនឡើងដល់ ៩ ទ្រីលានប៉េសូ (ប្រហែល ១៨៣.៩ ពាន់លានដុល្លារ) គិតត្រឹមដំណាច់ខែមិថុនា នៅពេលដែលរដ្ឋាភិបាលបានខ្ចីប្រាក់បន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 នេះបើយោងតាម ការិយាល័យរតនាគារហ្វីលីពីន ។ ការិយាល័យរតនាគារបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បំណុលជាភាគហ៊ុនសរុបសម្រាប់ខែមិថុនា បានកើនឡើងដល់ ៩.០៥ ទ្រីលានប៉េសូពោលគឺកើនឡើងជាង ១៦៣.៣ ពាន់លានប៉េសូ ឬ ១.៨% បើធៀបទៅនឹងខែឧសភា។ ក្នុងចំណោមបំណុលជាភាគហ៊ុនមិនទាន់សងសរុប ៣២% ត្រូវបានរកឃើញនៅខាងក្រៅប្រទេស និង ៦៨% គឺបំណុលក្នុងប្រទេស។ ទន្ទឹមនឹងនេះ ទិន្នន័យពីនាយកដ្ឋានហិរញ្ញវត្ថុហ្វ៊ីលីពីនបានបង្ហាញថា ចាប់ពីខែមករា ដល់ខែមិថុនា រដ្ឋាភិបាលបានផ្តល់ក្នុងកម្មវិធីប្រាក់កម្ចីដែលមានចំនួនជាង
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 29, 2020 Khmernote
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានបង្ហោះឲ្យដឹងពីកសិដ្ឋានចិញ្ចឹមក្ដាមថ្មដោយធម្មជាតិ នៅឃុំទឹកថ្លា ស្រុកព្រៃនប់ មានដី ១០ ហិកតា ដោយគាត់បានប្រាប់ឲ្យដឹងពីចំណូលរបស់ម្ចាស់កសិដ្ឋានដោយអាចរកចំណូលបាន ៥០០$ ក្នុងមួយថ្ងៃ ។ មិនត្រឹមតែប៉ុណ្ណោះគាត់បានប្រាប់ឲ្យដឹងថាបើសិនជាចង់បាន កូនក្ដាម ក្ដាមពង ក្ដាមសក ក្ដាមធាត់ អាចរកនៅទីនេះបានផងដែរ។ របរចិញ្ចឹមក្តាមថ្ម ដែលបច្ចុប្បន្នកំពុងតែមានទីផ្សារ និងមានហាងឆេងខ្ពស់ ភាគច្រើននៅទីក្រុងភ្នំពេញ តាមហាងជាច្រើនគេនិយមយកទៅធ្វើក្តាមទឹកត្រីកោះកុងដែលនិយមសម្រាប់យុវវ័យដែលចូលចិត្តទទួលទានអាហារឆៅ។ ដូច្នេះប្រិយមិត្តដែលចាប់អារម្មណ៍របរនេះគួរតែស្វែងរករបៀបចិញ្ចឹមក្តាម ដើម្បីទទួលបានប្រាក់ចំណេញខ្ពស់ក្នុងពេលដែលទីផ្សារក្តាមថ្មកំពុងពេញនិយម៕
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 29, 2020 Chan Sreyny
ក្រៅពីប្រទេសចិន កម្ពុជាកំពុងចរចារពាណិជ្ជកម្មសេរីជាមួយប្រទេសចំនួន ៨ ផ្សេងទៀតដើម្បីពង្រឹងទំហំពាណិជ្ជកម្ម និងបង្កើនការនាំចេញ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នេះ។ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអះអាងថា កម្ពុជាមិនមែនគ្រាន់តែមានមហិច្ឆតា ចរចាពាណិជ្ជកម្មសេរីជាមួយប្រទេសចិនប៉ុណ្ណោះទេ តែប្រទេសកម្ពុជាកំពុង និងបើកកិច្ចចរចារជាមួយប្រទេសទាំង៨ទៀត រួមមាន ប្រទេសកូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា អូស្រ្តាលី ញូវហ្សាលែន អាមេរិក កាណាដា និងអង់គ្លេស ។ ដោយឡែក ប្រទេសជប៉ុន អាមេរិក និងអង់គ្លេសគឺជាប្រទេសមានទីផ្សារនិងមានសក្តានុពលធំ ដែលកម្ពុជាសំឡឹងចង់បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ។ ឯកឧត្តមបន្តថា កម្ពុជាកំពុងព្យាយាមបញ្ចប់ការចរចាជាមួយនឹងកូរ៉េខាងត្បូង
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 29, 2020 Chan Sreyny
រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសអំពី ការពង្រីកគោលដៅសម្រាប់ការផ្អាកសងប្រាក់កម្ចីធនាគារ សម្រាប់អ្នកដែលបាត់បង់ការងារ ឬអ្នកដែលបានកាត់បន្ថយប្រាក់ខែនៅឆ្នាំនេះ ដោយសារការរីករាលដាលនៃជំងឺ Covid-19 ។ នាយករដ្ឋមន្រ្តី Tan Sri Muhyiddin Yassin បាននិយាយនៅថ្ងៃទី ២៩ ថាបុគ្គលដែលបានបាត់បង់ការងាររបស់ពួកគេនៅឆ្នាំ ២០២០ ហើយនៅតែមិនទាន់ទទួលបានការងារថ្មីអាចរីករាយនឹងការពន្យាពេលក្នុងការសង់ប្រាក់កម្ចីរយៈពេល ៣ ខែ ។ លោកបានបន្តថា បន្ទាប់ពី ៣ ខែ រយៈពេលនៃការពន្យាពេលនេះអាចត្រូវបានបន្តដោយធនាគារ អាស្រ័យលើស្ថានភាពរបស់បុគ្គល។ សម្រាប់បុគ្គលដែលមានការងារធ្វើ ប៉ុន្តែត្រូវបានកាត់បន្ថយប្រាក់ខែការបង់ប្រាក់កម្ចីប្រចាំខែរបស់ពួកគេ នឹងថយចុះជាបណ្តើរៗដែលស្មើនឹងប្រាក់ខែដែលបានកាត់។ ទន្ទឹមនឹងនេះ លោក Muhyiddin ក៏បាននិយាយផងដែរថា ធនាគារបានផ្តល់ការប្តេជ្ញាចិត្តរបស់ពួកគេក្នុងទម្រង់ជាវិធានការណ៍ជាច្រើន
- បុគ្គលជោគជ័យបុគ្គលជោគជ័យ July 29, 2020 Chan Sreyny
មហាសេដ្ឋី Bill Gates បាននិយាយថា៖ « ថ្នាំព្យាបាលជំងឺកូរ៉ូណាអាចកាត់បន្ថយអត្រាការស្លាប់យ៉ាងច្រើននៅចុងឆ្នាំនេះ ប៉ុន្តែវ៉ាក់សាំងនឹងមានសារៈសំខាន់ក្នុងការធ្វើឲ្យមានភាពប្រក្រតីដល់សង្គម »។ នៅក្នុងបទសម្ភាសន៍មួយក្នុងកម្មវិធី “Squawk Box.” របស់ទូរទស្សន៍ CNBC លោក Gates បាននិយាយដូច្នេះថា៖ « អ្នកអាចមើលឃើញអត្ថប្រយោជន៍ព្យាបាលលឿន ជាងអត្ថប្រយោជន៍ការពារនៃវីរុស Covid-19 ដូច្នេះខ្ញុំគិតថាមានឱកាសល្អដែលអាចឲ្យយើងកាត់បន្ថយអត្រាមរណភាពបានយ៉ាងច្រើននៅចុងឆ្នាំនេះ ជាមួយនឹងការបញ្ចូលគ្នានូវបច្ចេកទេសថ្មីៗ »។ សហស្ថាបនិកក្រុមហ៊ុន Microsoft និងជាសហប្រធាននៃមូលនិធិ Bill និង Melinda Gates បាននិយាយថា ថ្នាំ remdesivir គឺជាផ្នែកមួយនៃការព្យាបាលឈានមុខគេក្នុងការស្រាវជ្រាវការព្យាបាលជំងឺ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 29, 2020 Chan Sreyny
ប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មធំៗរបស់ចិន បានស្ទុះងើបឡើងវិញនៅត្រីមាសទី២ ដោយសារសកម្មភាពអាជីវកម្មនៅតែបន្តកើនឡើង ប៉ុន្តែការងើបឡើងវិញនៅតែប្រឈមនឹងភាពមិនប្រាកដប្រជា ដោយសារតែការរីករាលដាលនៃ Covid-19 នៅទូទាំងពិភពលោក។ ការិយាល័យស្ថិតិជាតិ (NBS) បាននិយាយកាលពីថ្ងៃទី ២៧ ថានៅក្នុងត្រីមាសទី២ ប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មដែលមានប្រាក់ចំណូលប្រចាំឆ្នាំជាង ២០ លានយ័ន (ប្រហែល ២.៨៦ លានដុល្លារ) បានកើនឡើង ៤.៨% បើធៀបនឹងឆ្នាំមុន ដែលផ្ទុយពីការធ្លាក់ចុះ ៣៦.៧% នៅក្នុងត្រីមាសទី១។ លោក Zhu Hong អ្នកស្ថិតិជាន់ខ្ពស់របស់ NBS បាននិយាយថា នៅក្នុងខែមិថុនា សហគ្រាសឧស្សាហកម្មធំៗបានមើលឃើញពីប្រាក់ចំណេញរបស់ពួកគេកើនឡើង ១១.៥% ។
- អាជីវកម្មអាជីវកម្ម July 29, 2020 Chan Sreyny
Samsung អាចជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតមួយនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ប៉ុន្តែការចាប់ផ្ដើមអាជីវកម្មរបស់ក្រុមហ៊ុនយក្សមួយនេះនៅពេលបង្កើតឡើងឡើងដំបូងមិនជាប់ទាក់ទងនឹងបច្ចេកវិទ្យានោះទ។ នៅក្នុងអត្ថបទនេះ នឹងបង្ហាញអ្នកពីដំណើររបស់ក្រុមហ៊ុនពីការចាប់ផ្តើមដ៏រាបទាប រហូតដល់ក្លាយជាមហាអំណាចបច្ចេកវិទ្យាពិភពលោក។ Samsung ដែលមានន័យថា ផ្កាយ៣ នៅក្នុងភាសាកូរ៉េ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៣៨ ដោយលោក Byung-Chull Lee ដែលជំនាន់នោះក្រុមហ៊ុនមានឈ្មោះថា Samsung Sanghoe។ ក្រុមហ៊ុននេះបានចាប់ផ្ដើមជាក្រុមហ៊ុនដែលស្ថិតនៅទីក្រុង Daegu នៃប្រទេសកូរ៉េខាងត្បូង ដែលបាននាំចេញត្រីងៀត (ត្រីនៅក្នុងតំបន់) បន្លែ និងផ្លែឈើក្នុងស្រុកទៅកាន់ទីក្រុង Manchuria និង Beijing។ លោក Lee បានចាប់ផ្ដើមអាជីវកម្មជាមួយទឹកប្រាក់ចំនួន ៣០.០០០ វ៉ុនដែលស្មើនឹង ២៥ ដុល្លារសព្វថ្ងៃ










