កាសែតញូវយ៉កថែមស៍បានរាយការណ៍នៅថ្ងៃសុក្រកាលពីសប្ដាហ៍មុនថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Microsoft បានកំពុងពិភាក្សាដើម្បីទិញយកក្រុមហ៊ុន TikTok។ ការពិភាក្សានេះបានកើតឡើងបន្ទាប់ពី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំនិយាយថារដ្ឋបាលរបស់លោកកំពុងពិចារណាលើសកម្មភាពប្រឆាំងនឹង TikTok ដែលជាកម្មវិធីវីដេអូដែលគ្រប់គ្រងដោយជនជាតិចិនទូទាំងពិភពលោកដែលត្រូវបានគេចោទប្រកាន់ថាបានលើកឡើងពីកង្វល់សន្តិសុខជាតិ។
ជាមួយគ្នានេះកាលពីថ្ងៃសុក្រ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅលោក ដូណាល់ ត្រាំ បាននិយាយថា៖ « យើងអាចនឹងហាមឃាត់ TikTok ហើយយើងក៏អាចធ្វើអ្វីច្រើនជាងនេះដែរ »។ ទន្ទឹមនឹងនេះសេតវិមានក៏បាននិយាយផងដែរថា TikTok អាចកេងចំណេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់អាមេរិក ខណៈសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋបានផ្ញើលិខិតមួយទៅរដ្ឋបាលកាលពីថ្ងៃអង្គារ ដោយព្រមានថាចិនអាចប្រើកម្មវិធីនេះដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិក។

ទោះបីជាយ៉ាងណាក្ដីរបាយការណ៍ពីកាសែតញូវយ៉កថែមស៍និយាយថា គេមិនច្បាស់ទេថាតើកិច្ចពិភាក្សាបានរីកចម្រើនដល់កម្រិតណា ខណៈក្រុមហ៊ុន TikTok បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ ប៉ុន្តែបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ខ្លួនមានទំនុកចិត្តលើភាពជោគជ័យរយៈពេលវែងរបស់ TikTok ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk


