ព័ត៌មានចុងក្រោយ
  • វៀតណាមនាំមុខថៃក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 29, 2020 Chan Sreyny

    ប្រទេសវៀតណាមនាំមុខប្រទេសថៃ ក្នុងការនាំអង្ករចេញនៅឆ្នាំនេះ ដោយសារតម្លៃប្រកួតប្រជែង និងការដកកូតានាំចេញអង្ករ។ ស្ថិតិរបស់សមាគមអ្នកនាំចេញអង្ករថៃបង្ហាញថា ប្រទេសថៃបាននាំចេញអង្ករចំនួន ២.៥៧ លានតោន ដែលមានតម្លៃ ៥៤.២ ពាន់លានបាត (១.៧១ ពាន់លានដុល្លារ) ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ពោលគឺធ្លាក់ចុះ ៣១.៩% លើបរិមាណនិង ១៣.២% គិតជាតម្លៃបើធៀបនឹងឆ្នាំមុន។ ទន្ទឹមនឹងនេះ វៀតណាមបាននាំចេញអង្ករជិត ២.៩ លានតោនក្នុងតម្លៃ ១.៤១ ពាន់លានដុល្លារកើនឡើង ៥.១% ក្នុងបរិមាណ និង ១៨.៩% គិតជាតម្លៃ នេះបើយោងតាមសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម

  • ធ្លាប់តែជាប្រជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ ប៉ុន្តែ Covid-19 ធ្វើឱ្យអត្រាគ្មានការងារធ្វើនៅសិង្ហបុរីកើនឡើងខ្ពស់បំផុតក្នុងរយៈពេលជាង ១ ទសវត្ស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 29, 2020 Chan Sreyny

    អត្រាគ្មានការងារធ្វើនៅសិង្ហបុរីបានកើនឡើងក្នុងត្រីមាសទី២ ដល់កំរិតខ្ពស់បំផុត ក្នុងរយៈពេលជាង ១ ទសវត្សរ៍ដោយសារការកាត់បន្ថយការងារបានកើនឡើងទ្វេដង ហើយការងារសរុបបានធ្លាក់ចុះ ខណៈមានការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ។ អត្រាគ្មានការងារធ្វើសរុបបានកើនឡើងដល់ ២.៩% ពី ២.៤% នៅក្នុងត្រីមាសទី១ ខណៈពេលដែលការងារសរុប (មិនរាប់បញ្ចូលពលករធ្វើការតាមផ្ទះបរទេស) បានធ្លាក់ចុះច្រើនជាងបួនដង នេះបើយោងតាមការបង្ហាញរបស់ ទិន្នន័យបឋមពីក្រសួងថាមពល (MOM) នៅថ្ងៃទី ២៩ ខែកក្កដា។​ ទិន្នន័យបានបន្ថែមថា « ទោះយ៉ាងណាអត្រាអ្នកអត់ការងារធ្វើនៅតែទាបជាងកំពូលវិបត្តិមុន ក្នុងកំឡុងពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោក និង SARS » ។ អត្រាគ្មានការងារធ្វើជាទូទៅបានឈានដល់ ៣.៣% នៅក្នុងត្រីមាសទី៣

  • រដ្ឋាភិបាលជប៉ុននឹងបញ្ចូនម៉ាស់ក្រណាត់ ៨០​ លានម៉ាស់បន្ថែមទៀត ដល់មណ្ឌលថែទាំនៅទូទាំងប្រទេស ខណៈផ្ទុះករណីឆ្លងថ្មីជិត ១០០០ នាក់កាលពីម្សិលមិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 29, 2020 Chan Sreyny

    រដ្ឋាភិបាលជប៉ុនគ្រោងនឹងផ្ដល់ម៉ាស់ក្រណាត់ដែលអាចបោកទឹកបានចំនួន ៨០ លានម៉ាស់ទៀតដល់មណ្ឌលថែទាំនៅទូទាំងប្រទេសបន្ថែមពីលើម៉ាស់ចំនួន ៧៧ លានដែលខ្លួនបានផ្គត់ផ្គង់រួចហើយ។ ការផ្តល់ម៉ាស់ក្រណាត់ដែលអាចបោកសម្អាតបានដែលជាសម្ភារៈបរិក្ខារ សម្រាប់គ្រួសារ និងមណ្ឌលសុខភាព គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីទប់ទល់នឹងកង្វះខាតនៃម៉ា់ស់នៅក្នុងប្រទេសចំពេលមានការឆ្លងរាលដាលនៃវីរុស Covid-19។ ជាក់ស្ដែងរដ្ឋាភិបាលបានបញ្ចូនម៉ាសចំនួន ១៣០ លានម៉ាស់ដល់ក្រុមគ្រួសារទាំងអស់នៅក្នុងប្រទេសដូចដែលបានគ្រោងទុកក្នុងតម្លៃ ២៦ ពាន់លានដុល្លារយ៉េន ឬ ប្រហែល ២៥០ លានដុល្លារ។ ជាមួយគ្នានេះរដ្ឋាភិបាលក៏បានកំណត់ចំនួនទឹកប្រាក់ ប្រហែល ២៣០ លានដុល្លារសម្រាប់ការផ្តល់ម៉ាស់ក្រណាត់ចំនួន ១៥៧ លានគ្រឿងដល់មណ្ឌលថែទាំ។ ដោយឡែកក្រសួងសុខាភិបាលក៏បានលើកឡើងថា បុគ្គលិកនិងអ្នករស់នៅកន្លែងនោះត្រូវការពាក់ម៉ាស់រាល់ថ្ងៃ ប៉ុន្តែការផ្គត់ផ្គង់មិនស្មើនឹងកម្រិតកាលពីឆ្នាំមុនទេ។ ប៉ុន្តែក្រសួងបានអះអាងថា កម្មវិធីរបស់រដ្ឋាភិបាលបានជួយទប់ស្កាត់តម្រូវការ ដែលគ្រោងនឹងបញ្ជូនម៉ាស់ចំនួន ៨០ លានដែលនៅសល់នៅចុងខែកញ្ញានេះ៕

  • ការស្ទង់មតិ៖ ជនជាតិអាមេរិកចំនួន ៥៣% គិតថាចិនគួរតែចំណាយខ្លះសម្រាប់ជំងឺរាតត្បាត Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 29, 2020 Chan Sreyny

    ការស្ទង់មតិមួយបង្ហាញថា ជនជាតិអាមេរិកចំនួន ៥៣% គិតថាចិនគួរតែចំណាយខ្លះសម្រាប់ជំងឺរាតត្បាត Covid-19 ។ តួលេខនេះបានកើនឡើង ១១% ចាប់តាំងពីការសួរសំណួរដដែលនៅក្នុងខែមីនា។ ក្រុមហ៊ុនបោះឆ្នោតស្ទង់មតិឈ្មោះ Rasmussen Reports បានស្ទាបស្ទង់លើមនុស្សប្រហែល ១០០០ នាក់នៅសហរដ្ឋអាមេរិកតាមទូរស័ព្ទ និងតាមប្រព័ន្ធអ៊ីនធឺណេតនៅចុងខែកក្កដា។ដោយតួលេខស្ទង់មតិរបស់ក្រុមហ៊ុនដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី ២៨ បង្ហាញថា ៥០% នៃអ្នកបោះឆ្នោតអាមេរិកមានអារម្មណ៍ថា ប្រទេសចិនគយរតែទទួលខុសត្រូវចំពោះការរីករាលដាលនៃជំងឺនេះ។ គួរបញ្ជាក់ផងដែរថា លោក Donald Trump បាននិយាយម្តងហើយម្តងទៀតសំដៅទៅលើជំងឺនេះថាជា « ជំងឺចិន​ » ជាក់ស្តែងក្នុងគោលបំណងផ្លាស់ប្តូរពីការស្តីបន្ទោស ខណៈមានការរិះគន់កាន់តែខ្លាំងឡើងលើរដ្ឋាភិបាលរបស់លោក នៅពេលដែរចំនួននៃការឆ្លងបានកើនឡើងនៅទូទាំងសហរដ្ឋអាមេរិក៕ អត្ថបទ៖ នីតា

  • ក្រុមហ៊ុនអាកាសចរណ៍ពិភពលោក មិនមានសង្ឃឹមលើការងើបឡើងវិញទេ ដោយអាចនឹងចំណាយពេលរហូតដល់ឆ្នាំ២០២៤ ដែលវែងជាងការរំពឹងទុកពីមុន ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 29, 2020 Chan Sreyny

    ក្រុមហ៊ុនអាកាសចរណ៍ពិភពលោកមិនសូវមានសង្ឃឹមច្រើនលើការងើបឡើងវិញនៃ Covid-19 ខណៈក្រុមហ៊ុនអាកាសចរណ៍ពិភពលោកបានកាត់បន្ថយការព្យាករណ៍នៃមេរោគឆ្លងនេះ កាលពីថ្ងៃ អង្គារ ទី២៨ ខែកក្កដា ដោយលើកឡើងថាវិស័យអាកាសចរណ៍នឹងចំណាយពេលរហូតដល់ឆ្នាំ ២០២៤ ដែលវែងជាងការរំពឹងទុកពីមុន ទៅលើចរាចរណ៍អ្នកដំណើរដើម្បីត្រឡប់ទៅកម្រិតមុនវិបត្តិ។ នៅក្នុងការធ្វើបច្ចុប្បន្នភាពលើផលប៉ះពាល់នៃការរាតត្បាតលើការធ្វើដំណើរតាមផ្លូវអាកាស សមាគមដឹជញ្ចូនតាម​អាកាសអន្តរជាតិ (IATA) បានលើកឡើងពីការផ្ទុកវីរុសយឺតៗ នៅសហរដ្ឋអាមេរិក និងប្រទេសកំពុងអភិវឌ្ឍន៍ និងការមើលឃើញខ្សោយសម្រាប់ការធ្វើដំណើររបស់ក្រុមហ៊ុន។ IATA បាននិយាយថាការកាត់បន្ថយឧបសគ្គនៃការធ្វើដំណើរ និងការរឹតត្បិតថ្មីនៅក្នុងទីផ្សារមួយចំនួន ក៏កំពុងគិតគូរពីការរំពឹងទុកនាពេលអនាគតដែរ។ ជាមួយគ្នានេះ លោក Brian Pearce ប្រធានសេដ្ឋវិទូ IATA មានប្រសាសន៍ថា៖ « ឆមាសទី២ នៃឆ្នាំនេះនឹងមានការងើបឡើងវិញយឺតជាងអ្វីដែលយើងបានរំពឹងទុក។ សមាគមនេះបានបង្ហាញថា ចំនួនអ្នកដំណើរនៅខែមិថុនាបានធ្លាក់ចុះ

  • Covid-19 វាយប្រហារការលើការលក់ និងប្រាក់ចំណូលសុទ្ធរបស់ McDonald ជាសកលធ្លាក់ចុះក្នុងត្រីមាសទី២ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 29, 2020 Chan Sreyny

    ក្រុមហ៊ុន McDonald បានបង្ហាញពីការធ្លាក់ចុះនៃការលក់ និងប្រាក់ចំណូលសុទ្ធក្នុងត្រីមាសទី២ របស់ខ្លួនខណៈការថយចុះនេះបានកើតឡើងនៅពេលដែលជំងឺ Covid-19 បានរារាំងដល់ការធ្វើអាជីវកម្មរបស់ខ្លួននៅអាមេរិក។ ក្រុមហ៊ុនអាហាររហ័សមួយនេះបាននិយាយថា ការលក់សរុបបានធ្លាក់ចុះ ៣០% ក្នុងអំឡុងខែមេសា ដល់ខែមិថុនា បើប្រៀបធៀបទៅនឹងឆ្នាំមុនមានការធ្លាក់ចុះប្រហែល ៣.៨ ពាន់លានដុល្លារ។ ប្រាក់ចំណូលសុទ្ធបានធ្លាក់ចុះ ៦៨% ស្មើនឹងប្រមាណ ៤៨៣ លានដុល្លារ។ McDonald’s បានបិទហាងរបស់ខ្លួនជាបណ្តោះអាសន្ននៅទូទាំងពិភពលោក ចំពេលមានការឆ្លងរាលដាលនៃជំងឺរាតត្បាត។ ក្រុមហ៊ុនបានកត់សម្គាល់ថា ការខាតបង់នៅអាមេរិកបានថយចុះនៅត្រីមាសទី២ ដែលបានធ្លាក់ចុះត្រឹម ២% នៅក្នុងខែមិថុនា។ គួរបញ្ជាក់ផងដែរថា គេហទំព័រសហរដ្ឋអាមេរិក Yelp បាននិយាយថា ប្រហែល ៦០%

  • ក្រុមហ៊ុនផលិតឧបករណ៌បម្រើឲ្យវិស័យទឹកស្អាតពីប្រទេសចិន ប្រកាសថានឹងពិនិត្យលទ្ធភាពបង្កើតរោងចក្រផលិតនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 29, 2020 Chan Sreyny

    លោកបណ្ឌិត Cai Yunlong នាយកក្រុមហ៊ុន Micro Purification Science & Technology (Cambodia) Co.,Ltd និងលោក Peng Ting Gang ប្រធានក្រុមហ៊ុន T.C.U Polys Enterprise Co.,Ltd ដែលជាក្រុមហ៊ុនដែលផលិត និង​នាំចូលនូវឧបករណ៌បម្រើឲ្យវិស័យទឹកស្អាត តម្លើងនូវប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតបច្ចេកវិទ្យាថ្មី UF Membrane និងចែកចាយ នៅទីផ្សារកម្ពុជាពីប្រទេសចិនបានប្រកាសថា នឹងពិនិត្យលទ្ធភាពបង្កើតរោងចក្រផលិតនៅកម្ពុជាតែម្ដង។ ប្រធានក្រុមហ៊ុនទាំងពីរបានលើកឡើងដូច្នេះនៅក្នុងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម

  • រដ្ឋបាលខេត្តកែប នឹងធានាមិនមានផ្សែងបារីបំពុលបរិស្ថានដល់ភ្ញៀវទេសចរទៀតឡើយ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 28, 2020 Chan Sreyny

    ​ក្នុងពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្តកែប នឹងធានាមិនមានផ្សែងបារីបំពុលបរិស្ថាន ដល់ភ្ញៀវទេសចរទៀតឡើយ ដោយនេះជាការលើកឡើងរបស់លោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្តកែប នៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពី “បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ និង ចុះត្រួតពិនិត្យមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ” មួយចំនួនក្នុងក្រុងកែបកាលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ហើយកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម ហោ សារុន អនុរដ្ឋលេធិការក្រសួងទេសចរណ៍។ លោកស្រី អ៊ុល ភីរុណ បានសង្កត់ធ្ងន់ទៀតថា ខេត្តកែបបានក្លាយជាគោលដៅ ទេសចរណ៍សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមានភាពប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក ហើយរដ្ឋបាលខេត្តដោយមានមន្ទីរទេសចរណ៍ជាសេនាធិការ បានរៀបចំ ផែនការមេនេះ សម្រាប់ជួយខេត្តកែបឱ្យក្លាយជាគោលដៅទេសចរណ៍ធម្មជាតិស្ងប់ស្ងាត់ ប្រណិតកម្រិតខ្ពស់ប្រកបដោយភាពទាក់ទាញ