ព័ត៌មានចុងក្រោយ
  • ក្រោយផ្ទុះករណីថ្មីក្នុងស្រុកច្រើន វៀតណាមបង្ខំចិត្តបិទព្រលានយន្តហោះ Danang ដែលជាតំបន់ទាក់ទាញទេសចរណ៍បំផុត ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 28, 2020 Chan Sreyny

    ប្រទេសវៀតណាមបានផ្អាកជើងហោះហើរទាំងអស់ទាំងទៅ និងមកពី Danang រយៈពេល ១៥ ថ្ងៃបន្ទាប់ពីមានករណីឆ្លងជំងឺ Covid-19 យ៉ាងហោចណាស់ ១៤ ករណីត្រូវបានរកឃើញនៅក្នុងទីក្រុង​ នេះបើយោងតាមប្រសាសន៍របស់រដ្ឋាភិបាលវៀតណាមកាលពីថ្ងៃទី ២៨ ខែកក្កដា។ វៀតណាមបានប្រកាសអាសន្នជាថ្មី បន្ទាប់ពីអាជ្ញាធរបានបញ្ជាក់ពីការឆ្លងជំងឺរាតត្បាតនៅក្នុងសហគមន៍ជាលើកដំបូង កាលពីថ្ងៃទី ២៥ ខែកក្កដា ចាប់តាំងពីខែមេសា និង ៣ ករណីទៀតនៅថ្ងៃទី ២៦ នៅក្នុងតំបន់ និងនៅជុំវិញទីក្រុង Danang ។ មានករណីចំនួន ១១ បន្ថែមទៀតនៅមន្ទីរពេទ្យ Danang ត្រូវបានគេរាយការណ៍នៅល្ងាចថ្ងៃទី ២៧ ។

  • ចិន និងមីយ៉ាន់ម៉ា កំពុងក្លាយជាដៃគូប្រកួតប្រជែង និងគំរាមកំហែងយ៉ាងខ្លាំងដល់ការនាំចេញអង្កររបស់ថៃ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 28, 2020 Chan Sreyny

    សមាគមនាំចេញអង្ករថៃបានឲ្យដឹងថា ប្រទេសចិនអាចក្លាយជាដៃគូប្រកួតប្រជែងដ៏សំខាន់របស់ប្រទេសថៃសម្រាប់ការនាំចេញអង្ករនាពេលអនាគត ខណៈសមាគមនេះ​បានកំពុងឃ្លាំមើលយ៉ាងជិតស្និតនូវការនាំចេញអង្កររបស់ប្រទេសចិនដែលបានពង្រីកចំនួនបរិមាណក្នុងរយៈប៉ុន្មានឆ្នាំកន្លងមកនេះ នេះបើយោងតាមការលើកឡើងលោក Chookiat Ophaswongse ប្រធានកិត្តិយសរបស់សមាគម។ គួរម្លេឹកផងដែរថា កាលពីឆ្នាំមុនប្រទេសចិនបាននាំចេញអង្ករចំនួន ២.៧ លានតោនដែលត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៣.២ លានតោននៅឆ្នាំនេះ។ ជាមួយគ្នានេះលោក Chookiat បានបន្ថែមថា ការនាំចេញអង្ករចំនួន ២.៧ លានតោនដែលត្រូវបានគេរំពឹងថានឹងកើនឡើងដល់ចន្លោះពី ៥ លានទៅ ៦ លានតោននៅប៉ុន្មានឆ្នាំខាងមុខដោយសារពូជស្រូវនិងទិន្នផលខ្ពស់។ យ៉ាងណាមិញក្រៅពីប្រទេចិន ប្រទេសមីយ៉ាន់ម៉ាក៏កំពុងកើនឡើងយ៉ាងឆាប់រហ័សក្នុងនាមជាអ្នកនាំចេញអង្ករដ៏សំខាន់ផងដែរ ខណៈមីយ៉ាន់ម៉ាបាននាំចេញ ២ លានតោនរួចហើយនៅឆ្នាំនេះ ហើយរំពឹងថានឹងកើនឡើងដល់ ៣ លានតោននៅឆ្នាំក្រោយ។ ទន្ទឹមនឹងនេះដៃគូប្រកួតប្រជែងរបស់ប្រទេសថៃ បានចំណាយខ្ពស់ជាងប្រទេសថៃទៅលើការស្រាវជ្រាវ

  • ដោយសារកូរ៉ូណា ភោជនីយដ្ឋាន នៅអាមេរិក ៦០% ដែលបានផ្អាកដំណើរការបណ្ដោះអាសន្ន នឹងត្រូវបិទជាអចិន្រ្តៃយ៍ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 28, 2020 Chan Sreyny

    យោងតាមគេហទំព័របណ្ដាញសង្គមអាមេរិក Yelp បានរាយការណ៍ថា ៦០% នៃភោជនីយដ្ឋាននៅសហរដ្ឋអាមេរិក ដែលបានបិទជាបណ្ដោះអាសន្នដោយសារជំងឺ Covid-19 នៅពេលនេះគឺត្រូវបានបិទជាអចិន្រ្តៃយ៍។ ប្រតិបត្តិកររបស់ Yelp និយាយថា ១៥,៧៧០ នៃភោជនីយដ្ឋានសរុបចំនួន ២៦,១៦០ នៅក្នុងប្រទេសដែលបានបិទជាបណ្តោះអាសន្នចាប់តាំងពីខែមីនា បានបិទទ្វារនៅត្រឹមថ្ងៃទី ១០ ខែកក្កដា។ ទន្ទឹមនឹងនេះ ភោជនីយដ្ឋានជាច្រើនបានព្យាយាម ប៉ុន្តែមិនទទួលបានជោគជ័យក្នុងការសម្របខ្លួនទៅនឹងវិបិត្តនៃជំងឺរាត្បាតនេះ រួមទាំងការចាប់ផ្ដើមសេវាកម្ម និងការចែកចាយរបស់ខ្លួន។ ដោយសារកត្តាទាំងនេះម្ចាស់អាជីវកម្មទាំងនោះ បានពិនិត្យឡើងវិញនូវភោជនីយដ្ឋានរបស់ពួកគេ និងស្វែងរកអាជីវកម្មផ្សេងទៀត។ Yelp ក៏បានរាយការណ៍ផងដែរថា ៤៨% នៃអ្នកលក់រាយ ៣៩% នៃក្លឹបហាត់ប្រាណ និង ៣៦%

  • សម្តេចតេជោ ហ៊ុន សែន បានផ្តល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ- WATERGEN ៥គ្រឿងដល់មន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 28, 2020 Khmernote

    នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២០ នេះ ដោយមើលឃើញអំពីតម្រូវការទឹកស្អាតចាំបាច់បំផុតសម្រាប់មន្ទីរពេទ្យ ជាពិសេសសម្រាប់ពលរដ្ឋ និងអ្នកជំងឺដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តល់ជូនម៉ាស៊ីនចម្រុះទឹកស្អាតដែលប្រើបច្ចេកវិទ្យាខ្ពស់ចំនួន ០៥គ្រឿង ដល់មន្ទីរពេទ្យចំនួន ៥ខាងក្រោម៖ ១-).មន្ទីរពេទ្យគន្ធបុប្ផា ចំនួន ០១ គ្រឿង ២-).មន្ទីរពេទ្យកាល់ម៉ែត ចំនួន ០១ គ្រឿង ៣-).មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចំនួន ០១ គ្រឿង ៤-).មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០១

  • សហរដ្ឋអាមេរិកកំពុងកៀងគរធនធានបន្ថែមដល់កម្ពុជា បន្ទាប់ពីផ្ដល់ជំនួយសរុបចំនួន ១១ លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំងកូវីដ១៩ នាពេលកន្លងមក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 28, 2020 Chan Sreyny

    ខណៈចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ កំពុងកើនឡើងជាង ១៦ លាននាក់នៅលើពិភពលោក ហើយប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំជាច្រើនបានកំពុងអភិវឌ្ឍ និងតេស្តវ៉ាក់សាំង សហរដ្ឋអាមេរិកបាននិងកំពុងកៀងគរធនធានចាំបាច់ ហើយធ្វើការជាមួយដៃគូកម្ពុជារបស់ខ្លួនដើម្បីជួយកម្ពុជា នេះបើយោងតាមការចេញផ្សាយរបស់ផេកហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា។ តាមប្រភពដដែលបានលើកឡើងដូចច្នេះថា៖ « យើងកំពុងតែកៀងគរធនធានចាំបាច់ ហើយធ្វើការជាមួយដៃគូកម្ពុជារបស់យើង ដើម្បីប្រឈមដោះស្រាយវិបត្តិផ្នែកសុខភាពសាកលនេះ »។ សូមជម្រាបផងដែរថា ចាប់តាំងពីមានការផ្ទុះឡើងនៃវីរុសកូវីដ-១៩ កាលពីចុងឆ្នាំ២០១៩មក សហរដ្ឋអាមេរិកបានរួមចំណែកជាជំនួយចំនួន ១១ លានដុល្លារដល់កម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតនេះ៕ អត្ថបទ៖ លីនី

  • ប្រធានហិរញ្ញវត្ថុ៖  ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ហុងកុង អាចនឹងចំណាយពេលយូរជាងការរំពឹងទុក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 27, 2020 Chan Sreyny

    យោងតាមលេខាធិការហិរញ្ញវត្ថុរបស់ទីក្រុងហុងកុងបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ហុងកុងអាចចំណាយពេលយូរជាងការរំពឹងទុក ដើម្បីប្រសើរឡើងវិញ ដោយសារតែស្ថានភាពនៃវីរុសនៅក្នុងប្រទេសនៅតែបន្តរាលដាល និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល។ លោក Paul Chan Mo-po បាននិយាយនៅក្នុងប្លុកមួយកាលពីថ្ងៃអាទិត្យថា សកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ចដែលបានឃើញសញ្ញានៃការងើបវិញ ត្រូវបានវាយប្រហារ និងរងផលប៉ះពាល់ដោយរលកថ្មីនៃវីរុស Covid-19។ សេដ្ឋកិច្ចបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ដែលមានចំនួន ៨.៩% នៅក្នុងត្រីមាសទី១ ដោយសារជំងឺរាតត្បាតបានវាយលុកទីក្រុងចូលឲ្យធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ចកាន់តែជ្រៅដែលរួមបញ្ចូលទាំងការធ្លាក់ចុះនៃវិបត្តិនយោបាយ។ បន្ថែមពីនេះលេខាធិការហិរញ្ញវត្ថុរបស់ទីក្រុងហុងកុងបានបន្ថែមថា ស្ថានភាពសេដ្ឋកិច្ចក្នុងត្រីមាសទី២ នៅតែធ្ងន់ធ្ងរ ប៉ុន្តែស្ថានភាពធ្លាក់ចុះហាក់ដូចជាធ្លាក់ចុះបន្តិច។ គួរបញ្ជាក់ផងដែរថា ទីក្រុងហុងកុងកំពុងជួបប្រទះរលកអាក្រក់បំផុតនៃការផ្ទុះឡើងនៃវីរុស Covid-19 បន្ទាប់ពីបានវិលត្រឡប់មករកភាពធម្មតាវិញ នៅក្នុងចន្លោះពាក់កណ្តាលខែមេសា និងខែមិថុនា៕ អត្ថបទ៖ លីនី ប្រភព៖ nationthailand

  • អូស្រ្តាលីព្រមានពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់ខ្លួនក្នុងល្បឿនលឿនបំផុតក្នុងប្រវត្តិសាស្ត្រ នៅអំឡុងពេលត្រីមាសទី២ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 27, 2020 Chan Sreyny

    ប្រទេសអូស្រ្តាលី បានព្រមានកាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចរបស់ខ្លួននឹងធ្លាក់ចុះក្នុងល្បឿនលឿនបំផុតក្នុងប្រវត្តិសាស្ត្រ នៅអំឡុងពេលត្រីមាសទី២ ខណៈឱនភាពថវិកានឹងមានចំនួនច្រើនបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២ នៅពេលដែលប្រទេសនេះកំពុងព្យាយាមទប់ទល់នឹងផលប៉ះពាល់នៃជំងឺ Covid-19 ។ រដ្ឋាភិបាលអូស្ត្រាលីបានចំណាយថវិការាប់ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដែលបានធ្វើឱ្យអន្តរាយដល់ពាណិជ្ជកម្មពិភពលោក និងបានបង្ខំឱ្យបិទប្រទេសជាច្រើននៅដើមឆ្នាំនេះ ដែលធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ។ ការរៀបចំឡើងវិញនៃការចាក់សោរយៈពេល ៦ សប្តាហ៍ទៅលើប្រជាជនចំនួន ៥ លាននាក់នៅក្នុងទីក្រុង Melbourne ដែលជាទីក្រុងធំបំផុតទី២ បានបន្ថែមបន្ទុកដល់ប្រទេសមួយនេះ បន្ទាប់បានរួចផុតពីគ្រោះរាំងស្ងួតដែលអូសបន្លាយពេល និងភ្លើងឆេះព្រៃយ៉ាងខ្លាំងមុនពេលដែលជំងឺនេះបានវាយប្រហារ។ ទន្ទឹមនឹងនេះ ក្រុមមន្រ្តីបាននិយាយថា ផលិតផលក្នុងស្រុកសរុបនឹងធ្លាក់ចុះ ៧% នៅក្នុងខែមេសា ដល់ខែមិថុនា ដែលជំរុញឱ្យសេដ្ឋកិច្ចធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជិត ៣ ទសវត្សរ៍។ វិបត្តិសេដ្ឋកិច្ចត្រូវបានកំណត់ថា ជាការធ្លាក់ចុះ ២

  • ខេត្ត ៤ កំពុងបង្អួតសម្រស់ស្រស់ឆើតឆាយនៅក្នុងរដូវវស្សានេះ ធ្វើឲ្យភ្ញៀវទេសចរទប់ចិត្តមិនបាន ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 27, 2020 Chan Sreyny

    យោងតាមក្រសួងទេសចរណ៍បានបង្ហាញនូវទីកន្លែងកម្សាន្តជាច្រើនស្អាតៗ ហើយប្លែកភ្នែកប្រកបដោយសម្រស់ស្រស់ត្រកាល ជាមួយធម្មជាតិ ព្រៃព្រឹក្សា ដែលកំពុងបង្អួតសម្រស់ឆើតឆាយទាក់ចិត្តភ្ញៀវទេសចរជាពន់ពេក​។ ជាមួយគ្នានេះនៅរដូវវស្សានេះ ខេត្តចំនួន ៥ ដែលពោរពេញដោយសក្ដានុពល និងតំបនទេសចរណ៍បែបធម្មជាតិបាននិងកំពុងបង្អួតសម្រស់គ្នា ទាក់ចិត្ត ទាក់ភ្នែកឲ្យភ្ញៀវទេសចរទប់ចិត្តមិនបានឡើយ។​ ខេត្តទាំងនោះរួមមាន៖ ១. ខេត្តកោះកុង៖ មានរមណីយដ្ឋានទេសចរណ៍ ៣ កន្លែងដែលមានសក្ដានុពលក្នុងខេត្តរួមមាន៖ សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប( តំបន់ព្រៃកោងកាង), រមណីយដ្ឋានឆ្នេរកោងកាង ស្ថិតក្នុងស្រុកស្រែអំបិល និងតំបន់ទឹកធ្លាក់តាតៃ ស្ថិតក្នុង ឃុំតាតៃក្រោម។ ២.ភ្នំក្រោម ក្នុងខេត្តសៀមរាប៖ ទស្សនាព្រះអាទិត្យអស់ស្ដង្គតពីលើកំពូលភ្នំ គួបផ្សំជាមួយទេសភាពវាលស្រែដ៏ខៀវស្រងាត់ដាច់កន្ទុយភ្នែក និងគយគន់បឹងទន្លេសាបពីចម្ងាយ សូមកុំខកខានក្នុងការមកទស្សនាភ្នំក្រោមនារដូវវស្សាដើម្បីបានឃើញនៅផ្ទាំងទស្សនីយភាពនេះ៖ ៣.ខេត្តឧត្តរមានជ័យ៖ មានទីតាំងនៅបណ្ដោយខ្សែព្រំដែនភាគខាងជើងប្រទេសកម្ពុជា ទោះបីជាស្ថិតនៅទីដាច់ស្រយាល