ព័ត៌មានចុងក្រោយ
  • ៥ ស្នៀតពីការគ្រប់គ្រងលុយរបស់ Steve Jobs ស្ថាបនិកក្រុមហ៊ុន Apple ដែលយើងគ្រប់គ្នាគួរយកមកអនុវត្ត បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ July 25, 2020 Chan Sreyny

    លោក Steve Jobs ជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពប៉ិនប្រសប់ ដែលធ្វើឲ្យមនុស្សជាច្រើនកោតសរសើរ និងហៅគាត់ថាជាមនុស្សពូកែ។ ខណៈពេលដែលមនុស្សជាច្រើនទទួលស្គាល់ Steve Jobs ចំពោះការចូលរួមចំណែករបស់គាត់នៅក្នុងវិស័យបច្ចេកវិទ្យាដំបូន្មានជាច្រើនរបស់គាត់ក៏អាចត្រូវបានគេយកមកពិចារណាផងដែរ នៅពេលនិយាយអំពីហិរញ្ញវត្ថុដូចជាលោក Bill Gates និង Warren Buffet។ បានផ្តល់ដំបូន្មានជាច្រើនលើការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកនិងអ្វីដែលត្រូវយកចិត្តទុកដាក់នៅពេលនិយាយអំពីការវិនិយោគនិងប្រាក់កម្ចីហើយនេះគឺជាដំបូន្មានមួយចំនួនដែលអ្នកគួរតែពិចារណានៅពេលនិយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នក៖ ១.ខាតលុយជាបទិសោធន៍មួយដែលយើងអាចរៀនសូត្របាន៖ បើនិយាយពីរឿងខាតលុយ លោក Steve Jobs ខាតមិនចេះតិចដង និងតិចលុយទេនៅក្នុងវិថីជំនួញបច្ចេកវិទ្យារបស់គាត់ ដោយសារតែផលិតផលរបស់គាត់មួយចំនួនមិនទទួលបានជោគជ័យ។ ប៉ុន្តែ Jobs មិនត្រឹមតែបោះបង់នូវមហិច្ឆតាប៉ុណ្ណោះទេ ថែមទាំងមានភាពជឿជាក់ចំពោះការខាតបង់លុយ គឺជាបទពិសោធន៍ដែលផ្ដល់នូវមេរៀនដ៏ល្អ។ គ្មាននរណាម្នាក់ចូលចិត្តខាតបង់លុយនោះទេ ប៉ុន្តែនៅពេលវាកើតឡើងអ្នកគួរតែរកវិធីដើម្បីជៀសវាងកុំឲ្យធ្លាក់ក្នុងស្ថានភាពស្រដៀងគ្នាទៀត ប្រើស្ថានភាពនេះជាបទពិសោធន៍នៃការរៀនសូត្រដើម្បីព្យាយាមជៀសវាងបញ្ហាបែបនេះនាពេលអនាគត។ ២.កុំធ្វើឲ្យលុយដែលអ្នកខ្ចីគេខាតបង់៖

  • UN៖ អត្រាភាពក្រីក្រនៅលើពិភពលោកបានកើនឡើងខ្លាំងជាលើកទី១ ក្នុងរយៈពេល ២២ ឆ្នាំដោយសារ Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 25, 2020 Chan Sreyny

    អង្គការសហប្រជាជាតិ (UN) បាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយថា ចំនួនប្រជាជនដែលធ្លាក់ចូលក្នុភាពភាពក្រីក្រនៅទូទាំងពិភពលោក ត្រូវបានគេរំពឹងថានឹងកើនឡើងនៅឆ្នាំនេះជាលើកដំបូងក្នុងរយៈពេល ២២ ឆ្នាំដោយសារជំងឺរាតត្បាត Covid-19 ។ សមាមាត្រនៃប្រជាជនពិភពលោក ដែលរស់នៅក្រោមចំណូល ១.៩០ ដុល្លារក្នុងមួយថ្ងៃ ត្រូវបានគេប៉ាន់ស្មានថានឹងកើនឡើងដល់ ៨.៨% នៅឆ្នាំ ២០២០ បន្ទាប់ពី ៨.២% ក្នុងឆ្នាំ ២០១៩ នេះបើយោងតាម របាយការណ៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្នាំ ២០២០ ដែលចេញផ្សាយកាលពីដើមខែនេះ ដោយមន្ទីសេដ្ឋកិច្ច និងសង្គមកិច្ច (U.N.)។ អត្រានៃភាពក្រីក្រខ្លាំង ត្រូវបានគេប៉ាន់ស្មានថានឹងកើនឡើងជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩៨ នៅពេលដែលបានកើនឡើង

  • កូរ៉េខាងត្បូងអាចនឹងគិតថ្លៃព្យាបាលជំងឺ Covid-19 លើជនបរទេសណា ដែលប្រទេសរបស់ពួកគេគិតថ្លៃព្យាបាលជំងឺនេះលើជនជាតិកូរ៉េ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 25, 2020 Chan Sreyny

    លោកនាយករដ្ឋមន្រ្តី Chung Sye-kyun បាននិយាយកាលពីសុក្រថា រដ្ឋាភិបាលនឹងកែប្រែបទបញ្ញត្តិដើម្បីការពារពីការរំលោភបំពានរបស់ជនបរទេសលើប្រព័ន្ធវេជ្ជសាស្រ្តរបស់ប្រទេសកូរ៉េខាងត្បូង ដែលព្យាបាលអ្នកជំងឺ Covid-19 ដោយឥតគិតថ្លៃ។ ថ្លែងនៅក្នុងការបោះឆ្នោតរបស់រដ្ឋសភាលោក Chung បានមានប្រសាសន៍ថា លោកដឹងពីការព្រួយបារម្ភដែលរដ្ឋាភិបាលផ្តល់ការព្យាបាលដោយឥតគិតថ្លៃសម្រាប់អ្នកជំងឺ Covid-19 ដល់ជនបរទេស ហើយបទបញ្ញត្តិពាក់ព័ន្ធនានានឹងត្រូវបានពិនិត្យឡើងវិញ។ លោកបានបន្ថែមថា រដ្ឋព្យាបាលអ្នកជម្ងឺ covid-19 ដោយមិនគិតពីសញ្ជាតិ ក្រោមហេតុផលត្រូវតែការពារការរីករាលដាលនៅក្នុងសហគមន៍មូលដ្ឋាន។ យ៉ាងណាមិញសេចក្ដីសម្រេចធ្វើវិសោធនកម្មបទបញ្ញត្តិត្រូវបានធ្វើឡើង ដោយផ្អែកលើការពិតដែលថាអាចមានករណីរំលោភបំពាន (នៃប្រព័ន្ធ) ហើយការចំណាយកំពុងកើនឡើងជាមួយនឹងចំនួនករណីឆ្លងដែលបានកត់ត្រាកំពុងកើនឡើង។ នាយករដ្ឋមន្រ្តីរូបនេះបានបន្តទៀតថា ការផ្លាស់ប្តូរនឹងត្រូវធ្វើឡើងដើម្បីឱ្យជនជាតិនៃប្រទេសដែលផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់ប្រជាជនកូរ៉េខាងត្បូង នឹងត្រូវបានផ្តល់ការព្យាបាលដោយឥតគិតថ្លៃដូចគ្នា។ ដោយឡែកបុគ្គលមកពីប្រទេសដែលមិនបានផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់ប្រជាជនកូរ៉េ នឹងត្រូវគិតថ្លៃថ្លៃនៃការធ្វើតេស្ត ឬ ការព្យាបាល។ ហើយការផ្លាស់ប្តូរនឹងត្រូវធ្វើឡើងតាមគោលការណ៍បដិភាព ប៉ុន្តែការលើកលែងនឹងត្រូវបានដាក់សម្រាប់ជនជាតិនៃប្រទេសក្រីក្របំផុត៕ អត្ថបទ៖​

  • Southwest Airlines ព្រមានពីការធ្វើដំណើរនឹងនៅតែធ្លាក់ចុះបើគ្មានវ៉ាក់សាំង Covid-19  ខណៈក្រុមហ៊ុននេះខាតបង់ប្រាក់ជាង ៩០០ លានដុល្លារនៅត្រីមាសទី២ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 25, 2020 Chan Sreyny

    ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines បាននិយាយថាខ្លួនបានខាតបង់ទឹកប្រាក់ចំនួន ៩១៥ លានដុល្លារនៅក្នុងត្រីមាសទី២ បើធៀបនឹងប្រាក់ចំណូល ៧៤១ លានដុល្លារកាលពីឆ្នាំមុន ហើយបានព្រមានថាតម្រូវការធ្វើដំណើរទំនងជានៅតែធ្លាក់ចុះ រហូតដល់មានវ៉ាក់សាំងឬ ការព្យាបាលសម្រាប់ជំងឺនេះ។ ក្រុមហ៊ុនអាកាសចរណ៍នេះបាននិយាយកាលីថ្ងៃទី ២៣ ថាតម្រូវការបានធ្លាក់ចុះនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតក៏បាននិយាយដែរថា ការកើនឡើងនូវករណី Covid-19 គួបផ្សំនឹងការរឹតត្បិតការធ្វើដំណើរនៅក្នុងរដ្ឋដូចជា New York បានធ្វើឱ្យប៉ះពាល់ដល់ការលក់សំបុត្រ ដែលចាប់ផ្តើមងើបឡើងវិញនៅចុងនិទាឃរដូវ។ Southwest បានប៉ាន់ស្មានថា នៅត្រីមាសទី៣ ក្រុមហ៊ុនរបស់ខ្លួននឹងធ្លាក់ចុះចន្លោះពី ២០% ទៅ ៣០% បើធៀបនឹងឆ្នាំមុន។ ទន្ទឹមនឹងនេះ ប្រាក់ចំណូលបានធ្លាក់ចុះជិត ៨៣%

  • រដ្ឋបាលគយចិនសម្រេចអនុញ្ញាតក្រុមហ៊ុនកសិកម្មចំនួន ៥ទៀត នាំចេញផ្លែចេកពីកម្ពុជាទៅកាន់ប្រទេសចិន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 25, 2020 Chan Sreyny

    កាលពីពេលថ្មីៗនេះ រដ្ឋបាលគយប្រទេសចិនបានសម្រេចអនុញ្ញាតក្រុមហ៊ុន Sing He Yi Agriculture Co., Ltd និង ក្រុមហ៊ុនកសិកម្មផ្សេងទៀតសរុបចំនួន៥ ជាសហគ្រាសចម្ការ និង រោងចក្រវេចខ្ចប់នាំចេញផ្លែចេកនៃប្រទេសកម្ពុជាទៅកាន់ប្រទេសចិនលើកទី៤ នេះបើយោងតាមការបង្ហោះផ្សាយពីស្ថានទូតចិនប្រចាំប្រទេសកម្ពុជា។ យ៉ាងណាមិញរហូតមកដល់បច្ចុប្បន្ននេះ ចម្ការចេកក្នុងប្រទេសកម្ពុជាដែលបានចុះឈ្មោះមានចំនួនរហូតដល់ ១៥ ក្រុមហ៊ុន ហើយការដាំដុះដំណាំចេកមានចំនួនជាង ៨០០០ ហិកតា និងមានរោងចក្រវេចខ្ចប់ចំនួន ២១កន្លែង បានជួយលើកកម្ពស់យ៉ាងល្អប្រសើរលើសមត្ថភាពកែច្នៃផលិតកម្ម ទម្រង់នៃការនាំចេញ និងការប្រកួតប្រជែងរបស់ដំណាំចេកនៅក្នុងប្រទេសកម្ពុជា៕ ប្រភព៖ ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា

  • គណៈរដ្ឋមន្រ្តីថៃ បានអនុម័តគម្រោងចំនួន ៣ ដែលមានតម្លៃជាង ១២៦ លានដុល្លារដើម្បីជម្រុញយសេដ្ឋកិច្ចឱ្យងើបឡើងវិញ និងជួយបង្កើនការងារដល់ប្រជាពលរដ្ឋ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 25, 2020 Chan Sreyny

    គណៈរដ្ឋមន្រ្តីថៃ បានយល់ព្រមលើគម្រោងចំនួន ៣ ដែលមានតម្លៃជាង ១២៦ លានដុល្លារក្រោមថវិកាជាង ១២ ពាន់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ចឡើងវិញ។ គម្រោងទាំងបីនេះ ត្រូវបានបញ្ជូនទៅខុទ្ទកាល័យ ដោយគណៈកម្មាធិការដើម្បីពិនិត្យគម្រោងដែលបានស្នើដោយទីភ្នាក់ងាររដ្ឋ។ ចំពោះគម្រោងទី១ របស់ក្រសួងមហាផ្ទៃសម្រាប់អ្នកស្ម័គ្រចិត្តមើលថែមនុស្សចាស់ ត្រូវបានអនុម័តដោយថវិកាចំនួនជាង ៣១ លានដុល្លារ។ គម្រោងនេះមានរយៈពេល ១ ឆ្នាំ នឹងចាប់ផ្តើមនៅខែកក្កដានេះ ហើយនឹងបង្កើតការងារបានចំនួន ១៥,៥៤៨ កន្លែង។​ គម្រោងទី ២ គឺការអភិវឌ្ឍន៏ចម្រុះរបស់ក្រសួងមហាផ្ទៃ ដែលចំណាយថវិកាជាង ៨៥ លានដុល្លារ ដែលមានគោលបំណងបង្កើតការងារចំនួន ១៤,៥១០ កន្លែងនៅទូទាំងប្រទេស។ គម្រោងនេះ

  • ក្រសួងកសិកម្ម រៀបចំតូបលក់បន្លែសុវត្ថិភាពក្នុងខេត្តបាត់ដំបង ដើម្បីជួយដល់បណ្តុំកសិករទទួលបានប្រាក់ចំណូលល្អប្រសើរជាងមុន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 25, 2020 Chan Sreyny

    ដោយយោងតាមការណែនាំ របស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទក្នុងការជម្រុញកសិករផលិតស្បៀងអាហារ សម្រាប់បំពេញសេចក្ដីត្រូវការក្នុងស្រុក និងជួយដោះស្រាយបញ្ហាទីផ្សារកសិករលក់ផលតផលកសិកម្ម នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ អនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុ(ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានជួយរៀបចំតូបលក់បន្លែសុវត្ថិភាពដែលមានឈ្មោះថា តូបលក់ផលិតផលកសិកម្មសុវត្ថិភាពទួលតាឌុក ដែលបានដាក់ឱ្យដំណើរការចាប់ពីថ្ងៃនោះតទៅតែម្ដង។ ជាមួយគ្នានេះយោងតាមការចុះផ្សាយពីហ្វេសប៊ុករបស់ឯកឧត្តម វេង សាខុន បានឲ្យដឹងថា ការរៀបចំតូបលក់បន្លែសុវត្ថិភាពនេះគឺ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងលក់នូវផលិតផលបន្លែសុវត្ថិភាព របស់បណ្តុំកសិករអាជីវកម្មបន្លែដែលស្ថិតនៅភូមិពពាលខែ ឃុំអូរតាគី​ ស្រុកថ្មគោល​ ដែលបានដាំដុះក្នុងផ្ទះសំណាញ់ និងក្រៅផ្ទះសំណាញ់ទទួលបានប្រាក់ចំណូលល្អប្រសើរ ក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺCOVID-19៕ អត្ថបទ៖ លីនី

  • ប្រជាជនសិង្ហបុរីដែលមានប្រាក់ឈ្នួលទាប នឹងទទួលបានប្រាក់ឈ្នួលពិសេសចំនួន ៣.០០០ ដុល្លារក្នុងម្នាក់ពីរដ្ឋាភិបាល សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 24, 2020 Chan Sreyny

    ប្រជាជនសិង្ហបុរីដែលមានប្រាក់ឈ្នួលទាបប្រហែល ៤០០,០០០ នាក់នឹងទទួលបានថវិកាចំនួន ១៥០០ ដុល្លារ ចាប់ពីថ្ងៃអង្គារ សប្តាហ៍ក្រោយ (ថ្ងៃទី ២៨ ខែកក្កដា) ដែលជាការទូទាត់លើកដំបូងនៃប្រាក់ឈ្នួលពិសេស Workfare ។ ឧបនាយករដ្ឋមន្រ្តីលោក Heng Swee Keat បានប្រកាសនៅក្នុងសុន្ទរកថាមួយកាលពីខែមីនាថា រដ្ឋាភិបាលគ្រោងនឹងផ្តល់ជូនកម្មករដែលមានប្រាក់ចំណូលទាប នៅប្រាក់សំណងចំនួន ៣,០០០ ដុល្លារ ដែលនឹងត្រូវផ្តល់ជាពីរលើកស្មើគ្នា គឺមួយលើកនៅក្នុងខែកក្កដា និងមួយលើកទៀតនៅក្នុងខែតុលា។ ប្រាប់សំណងនេះ នឹងត្រូវផ្តល់ជូនដល់កម្មករដែលមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភ នៅក្នុងកម្មវិធីសម្រាប់ប្រាក់ឈ្នួលកម្លាំងពលកម្ម (WIS) មុនពេលថ្ងៃទី ៣១ ខែមីនា សម្រាប់ការងាររបស់ពួកគេដែលបានធ្វើកាលពីឆ្នាំមុន។ WIS