ព័ត៌មានចុងក្រោយ
  • រដ្ឋាភិបាលថៃកំពុងរៀបចំថវិកាជាង ១៨ លានដុល្លារ ដើម្បីទិញវ៉ាក់សាំង Covid-19 ពីសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 24, 2020 Chan Sreyny

    រដ្ឋាភិបាលថៃកំពុងរៀបចំថវិកាចំនួន ៦០០ លានបាត (ប្រហែល ១៨.៩ លានដុល្លារអាមេរិក) ដើម្បីទិញការផ្គត់ផ្គង់វ៉ាក់សាំង Covid-19 ដែលកំពុងដំណើរការនៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស។ ការសាកល្បងវ៉ាក់សាំងមើលទៅមានភាពជោគជ័យរហូតមកដល់ពេលនេះវ៉ាក់សាំងនេះបង្កឲ្យមានប្រតិកម្មភាពស៊ាំខ្លាំងក្នុងចំណោមអ្នកស្ម័គ្រចិត្ត ហើយការផលិតត្រូវបានគេរំពឹងថានឹងចាប់ផ្តើមមុនដំណាច់ឆ្នាំនេះ។ នៅប្រទេសថៃវ៉ាក់សាំងមួយប្រភេទកំពុងត្រូវបានបង្កើតនៅសាកលវិទ្យាល័យជូឡាឡុងកន ទីក្រុងបាងកក ដែលត្រូវបានសាកល្បងដោយជោគជ័យលើសត្វស្វា ដោយគ្រោងនឹងត្រៀមខ្លួនសម្រាប់សាកល្បងលើមនុស្សនៅពាក់កណ្តាលឆ្នាំក្រោយ។ យោងតាមសារព័ត៌មាន Nation Thailand បានរាយការណ៍ថា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Sathit Pitutecha មានប្រសាសន៍ថាគាត់មានទំនាក់ទំនងជាមួយសាកលវិទ្យាល័យ Oxford អំពីការទិញវ៉ាក់សាំងរបស់ពួកគេដោយបន្ថែមថាប្រទេសផ្សេងទៀតដូចជាកូរ៉េខាងត្បូងកំពុងធ្វើដូចគ្នា។ ជាមួយគ្នានេះលោកបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃវ៉ាក់សាំងដែលមានប្រសិទ្ធិភាព ដើម្បីជួយឱ្យប្រជាជនរស់នៅដោយគ្មានការភ័យខ្លាច។ ខណៈអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលរូបនេះបានលើកឡើងដូច្នេះថា៖ « យើងមិនអាចរស់នៅដោយភាពភ័យស្លន់ស្លោបានទេ ហើយប្រព័ន្ធសុខភាពសាធារណៈរបស់យើងត្រូវបានរៀបចំយ៉ាងល្អ អ្វីដែលជាចំណុចសំខាន់

  • ឥណ្ឌូនេស៊ី ដំណើការរោងចក្រផលិតឥន្ធនៈចម្រាញ់ពីកាកសំណល់សម្រាមជាលើកដំបូងរបស់ខ្លួន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 24, 2020 Chan Sreyny

    កាលពីពេលថ្មីៗនេះ ប្រទេសឥណ្ឌូនេស៊ីបានសម្ពោធរោងចក្រដំបូងរបស់ខ្លួន ដើម្បីផលិតឥន្ធនៈដែលចម្រាញ់មកពីកាកសំណល់សម្រាម (RDF) នៅតំបន់ Cilacap​ នៃខេត្ត Central Java ។ រោងចក្រនេះត្រូវបានសាងសង់ក្នុងតម្លៃ ៦.២៩ លានដុល្លារ ដោយក្រសួងសាធារណការ និងលំនៅដ្ឋានរបស់ឥណ្ឌូនេស៊ី (PUPR) ក្រសួងបរិស្ថាន និងព្រៃឈើ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិដាណឺម៉ាក រដ្ឋបាល Central Java និង Cilacap និងក្រុមហ៊ុនផលិតសម្ភារៈសាងសង់ PT Solusi Bangun Indonesia ។ ដោយរោងចក្រនេះអាចផលិត RDF បានចំនួន ៥០

  • Warren Buffett ប្រើពេលជាង ២៥ឆ្នាំដើម្បីចាប់យក​ឋានៈមហាសេដ្ឋីពាន់លាន តែលោក Mark Zuckerberg និង Jeff Bezos ប្រើពេលមិនដល់ ២ឆ្នាំផង បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ July 24, 2020 Chan Sreyny

    Mark Zuckerberg បានបង្កើតហ្វេសប៊ុកនៅក្នុងបន្ទប់ស្នាក់នៅរបស់គាត់នៅសាកលវិទ្យាល័យ Harvard ក្នុងឆ្នាំ ២០០៤ ហើយនៅឆ្នាំ ២០០៧ គាត់បានក្លាយជា មហាសេដ្ឋី។ មួយឆ្នាំក្រោយមកក្រុមហ៊ុន Facebook បានបង្ហាញខ្លួនជាលើកដំបូងនៅផ្សារភាគហ៊ុនញូវយ៉កជា IPO បច្ចេកវិទ្យាធំបំផុតក្នុងប្រវត្តិសាស្ត្រ ដែលធ្វើឲ្យ Mark ក្លាយជាមហាសេដ្ឋីបង្កើតដោយខ្លួនពាន់លាន វ័យក្មេងបំផុតនៅលើពិភពលោកក្នុងវ័យ ២៣ឆ្នាំ។ ដោយឡែកយុទ្ធសាស្រ្តវិនិយោគយូរអង្វែងរបស់ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway លោក Warren Buffett ទីបំផុតបានបង្កើតឋានៈ​ឲ្យ Warren ក្លាយជាមហាសេដ្ឋីពាន់លាននៅអាយុ ៥៦ឆ្នាំ បន្ទាប់ពីប្រហែល ២៦ឆ្នាំ ដែលគាត់បានចូលរួមក្នុងចំណាត់ថ្នាក់មហាសសេដ្ឋីទាំង ៧រូប។

  • មហាសេដ្ឋីនៅទីក្រុង New York នឹងត្រូវចំណាយថវិកាប្រហែល ៥.៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្រោមច្បាប់បង់ពន្ធថ្មីដើម្បីជួយដល់អ្នកបាត់បង់ការងារធ្វើ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 24, 2020 Chan Sreyny

    មហាសេដ្ឋីនៅទីក្រុង New York នឹងត្រូវចំណាយថវិកាប្រហែល ៥.៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្រោមច្បាប់បង់ពន្ធថ្មីដែលត្រូវបានស្នើឡើង ដោយក្រុមអ្នកប្រជាធិបតេយ្យនៅក្នុងអង្គនីតិបញ្ញត្តិរបស់រដ្ឋ។ ពន្ធដែលជាផ្នែកមួយនៃយុទ្ធនាការ “Make Billionaires Pay” ថ្មី ដែលបង្កើតឡើងដោយសមាជិកសភា និងសកម្មជននឹងដាក់ទម្រង់បែបបទថ្មី នៃការប្រមូលពន្ធលើប្រជាជននៅទីក្រុង New York ដែលមានទ្រព្យសម្បត្តិចំនួន ១ ពាន់លានដុល្លារ ឬច្រើនជាងនេះ។ អ្នកឧបត្ថម្ភនៃផែនការនេះបាននិយាយថា ខ្លួននឹងរៃអង្គាសប្រាក់បានចំនួន ៥.៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលនឹងត្រូវប្រើសម្រាប់មូលនិធិធានារ៉ាប់រងដល់ភាពគ្មានការងារធ្វើ​ សម្រាប់អ្នកដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19 ។ ទន្ទឹមនឹងនេះ New York កំពុងសម្លឹងមើលឱនភាពទឹកប្រាក់ចំនួន

  • ពាណិ​ជ្ជកម្មរវាងកម្ពុជា និងជប៉ុនកើនឡើងដល់ ៨៨៤.៩ លានដុល្លារក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ តែធ្លាក់ចុះ ៣.៨% ធៀបនឹងឆ្នាំទៅ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 24, 2020 Chan Sreyny

    ពាណិ​ជ្ជកម្មរវាងកម្ពុជា និងជប៉ុនសម្រេចបានដល់ទៅ ៨៨៤.៩ លានដុល្លារអាមេរិក ចាប់ពីខែមករា ដល់ខែឧសភាឆ្នាំ២០២០នេះ ធ្លាក់ចុះ ៣.៨% ពីមួយឆ្នាំទៅមួយឆ្នាំ។ យោងតាមស្ថិតិពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បង្ហាញថាក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៧០៣ លានដុល្លារអាមេរិកទៅកាន់ទីផ្សារជប៉ុន ធ្លាក់ចុះ ០.៩% បើធៀបនឹងឆ្នាំមុន។ ទន្ទឹមនឹងនេះដែរការនាំចូលរបស់កម្ពុជាពីប្រទេសជប៉ុនមានតម្លៃ ១៨០ លានដុល្លារធ្លាក់ចុះ ១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដូចគ្នា។ ដោយឡែកបើយោងតាមក្រសួងពាណិជ្ជកម្មផលិតផល សក្តានុពលសម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុនគឺ សម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិចត្រូនិច។ យ៉ាងណាមិញសូមជ្រមាបផងដែរថា កាលពីឆ្នាំទៅពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើង ១៣% ដល់ចំនួន ២,២៩២

  • នាយករដ្ឋមន្ត្រីវៀតណាម ចេញវិធានការជាបន្ទាន់ បញ្ជាឱ្យផ្អាកការនាំចូលសត្វព្រៃ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 24, 2020 Chan Sreyny

    ប្រទេសវៀតណាមនឹងផ្អាកការនាំចូលសត្វព្រៃ ដោយនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc កាលពីថ្ងៃទី២៣ ខែកក្កដានេះ បានចេញសារាចរស្ដីពីវិធានការជាបន្ទាន់ ដើម្បីរឹតបន្តឹងការគ្រប់គ្រងសត្វព្រៃ។ បទបញ្ជានេះសង្កត់ធ្ងន់លើទស្សនៈថេររបស់ វៀតណាមលើការរឹតបន្តឹងការអនុវត្តច្បាប់ជាតិ និងអន្តរជាតិស្តីពីសត្វព្រៃដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តជាមួយអន្តរជាតិរបស់ខ្លួន។ ស្របតាមជំហរនាយករដ្ឋមន្រ្តីបញ្ជាឱ្យផ្អាកការនាំចូលសត្វព្រៃដែលងាប់ ឬ រស់ ពងសត្វ កូនដែលទើបនឹងញាស់ ផ្នែកផ្សេងៗនៃសត្វទាំងនោះសម្រាប់កែច្នៃជាវត្ថុមានតម្លៃផ្សេងៗ (លើកលែងតែសត្វទឹកប្រើសម្រាប់ផលិតកម្មនិងកែច្នៃចំណីអាហារ និងចំណីសត្វ ដូចមានចែងក្នុងបទប្បញ្ញត្តិច្បាប់ នៃសត្វព្រៃកែច្នៃដែលត្រូវបានប្រើជាវត្ថុធាតុដើមសម្រាប់ផលិតថ្នាំ ឬ ផលិតផលចុងក្រោយ) រហូតដល់មានការណែនាំថ្មី។ ដោយឡែកចំពោះសត្វព្រៃ ដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរ CITES បរទេស ដើម្បីនាំចេញទៅប្រទេសវៀតណាម ភ្នាក់ងារគយនៅច្រកព្រំដែនត្រូវតែតម្រូវឲ្យបញ្ជូនសត្វព្រៃត្រឡប់ទៅកន្លែងនាំចេញវិញ។ លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាឲ្យក្រសួងនានាពិនិត្យមើលឡើងវិញនូវឯកសារស្របច្បាប់ក្នុងគោលបំណងធ្វើវិសោធនកម្ម និងបំពេញបន្ថែមការដាក់ទណ្ឌកម្មលើទង្វើនៃការប្រើប្រាស់សត្វព្រៃខុសច្បាប់។ ជាមួយគ្នានេះមូលដ្ឋាននានា

  • ថៃអាចនឹងរកចំណូលបានជាង ៥៣ លានដុល្លារបញ្ចូលទៅក្នងសេដ្ឋកិច្ច ពីការថតខ្សែភាយន្តបរទេសនៅក្នុងប្រទេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 24, 2020 Chan Sreyny

    ទោះបីជាមានការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយ ក៏ក្រុមអ្នកផលិតខ្សែភាពយន្តអន្តរជាតិនៅតែចង់ថតនៅក្នុងប្រទេសថៃ ហើយត្រូវបានគេរំពឹងថានឹងនាំមកនូវថវិកាចំនួន ១៧ ពាន់លានបាត (ជាង ៥៣ លានដុល្លារ) សម្រាប់បញ្ចូលទៅក្នុងសេដ្ឋកិច្ច។ លោក Phiphat Ratchakitprakarn រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាបានមានប្រសាសន៍ថា ការមកដល់របស់ក្រុមអ្នកផលិតខ្សែភាពយន្ត និងក្រុមចំនួន ៣ ផ្សេងទៀត នៅក្នុងខែសីហា នឹងក្លាយជាការធ្វើតេស្តសាកល្បងមួយសម្រាប់ប្រទេសនេះ មុនពេលដែលភ្ញៀវទេសចរណ៍ដែលមកកម្សាន្តត្រូវបានបើកទ្វារស្វាគមន៍ម្តងទៀតនៅក្នុងខែកញ្ញា។ លោកបានបន្តថា « ការសម្រេចបើកច្រកព្រំដែនឡើងវិញ សម្រាប់ភ្ញៀវទេសចរអន្តរជាតិនឹងអាស្រ័យលើស្ថានភាព បន្ទាប់ពីប្រទេសនេះបានទទួលស្វាគមន៍ក្រុមជនបរទេសចំនួន ៤ ក្រុមដំបូងនៅក្នុងខែសីហា »។ កាលពីថ្ងៃពុធ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ Covid-19

  • បារាំងផ្តល់ជំនួយ ១.៧ លានដុល្លារ ដើម្បីចូលរួមស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញក្រោយវិបត្តិជំងឺ Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 24, 2020 Chan Sreyny

    រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១.៥លានអឺរ៉ូ (ប្រមាណ ១.៧ លានដុល្លារ) ដើម្បីចូលរួមស្តារឡើងវិញនូវវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិ Covid-19។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ​២០២០។ វិស័យនេះ បានរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ អំឡុងពេលរីករាលដាលជំងឺកូវីដ១៩ ដោយសារតែការបាត់បង់នូវភ្ញៀវបរទេសមកកម្ពុជា រួមទាំងការផ្អាកជើងហោះហើរ ចេញពីបណ្តាប្រទេសមួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ក្នុងជំនួបពិភាក្សាការងារលើគម្រោងស្តារឡើងវិញក្នុងវិស័យទេសចរណ៍ ក្រោយវិបត្តិនៃជំងឺកូវីដ១៩ រវាងក្រសួងទេសចរណ៍ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ឯកឧត្ដម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតនៃក្រសួងទេសចរណ៍ តំណាងឯកឧត្ដមបណ្ឌិត ថោង