- សេដ្ឋកិច្ចសេដ្ឋកិច្ច July 23, 2020 Chan Sreyny
ក្រសួងការងារថៃ បានអនុញ្ញាតឱ្យពលករចំណាកស្រុកមកធ្វើការនៅក្នុងប្រទេសរបស់ខ្លួនវិញ ហើយក៏បានបញ្ជាក់អំពីគោលការណ៍ណែនាំមួយចំនួន។ អគ្គនាយកនាយកដ្ឋានការងារលោក Suchat Pornchaiwiseskul បាននិយាយថា មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាព Covid-19 (CCSA) កាលពីថ្ងៃពុធ បានយល់ព្រមក្នុងការនាំពលករបរទេសដែលមកពីប្រទេសមួយចំនួនដូចជា៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមចូលមកធ្វើការវិញ។ ចំពោះពលករបរទេសដែលវិលត្រឡប់ទៅប្រទេសថៃវិញ ត្រូវបានប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ឆែកលិខិតអនុញ្ញាតជនអន្តោប្រវេសន៍ ហើយពលករទាំងអស់ត្រូវធ្វើតេស្តិ៍ Covid-19 និងឆ្លងកាត់ការត្រួតពិនិត្យសុខភាពចំនួន ៦ កន្លែង។ បន្ទាប់មកទៀត ត្រូវទិញការធានារ៉ាប់រងសុខភាពរយៈពេល ២ ឆ្នាំ (ក្នុងករណីដែលពួកគេមិនមានសន្តិសុខសង្គម) ឬធានារ៉ាប់រងសុខភាពរយៈពេល ៣ ខែ (ក្នុងករណីដែលពួកគេមានសន្តិសុខសង្គម)។ ពួកគេត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកចំនួន ១៤
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 23, 2020 Chan Sreyny
តម្លៃមាសឡើងថ្លៃនាពេលបច្ចុប្បន្ន បានរម្លឹកពីការឡើងថ្លៃចុងក្រោយកាលពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១១ នៅពេលដែលតម្លៃឡើងខ្ពស់ពី ១,០០០ ដុល្លារទៅ ១,៩២០ ដុល្លារក្នុងមួយអោន ខណៈធនាគារកណ្ដាលនៅទូទាំងពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹង វិបត្តិសេដ្ឋកិច្ចពិភពលោកដោយដាក់ចេញនូវវិធានការជំរុញសេដ្ឋកិច្ច។ យ៉ាងណាមិញការកើនឡើងនៃតម្លៃមាសក្នុងពេលបច្ចុប្បន្ននេះចាប់តាំងពីឆ្នាំ២០១៩ កំពុងត្រូវបានជម្រុញដោយកត្តា ៥ យ៉ាង៖ ១.សេដ្ឋកិច្ចខ្សោយ៖ ធនាគារកណ្តាលកំពុងបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុដើម្បីជំរុញសេដ្ឋកិច្ចរបស់ពួកគេ នេះជាលទ្ធផលនៃការចាក់បញ្ចូលសាច់ប្រាក់ងាយស្រួល និងការកាត់បន្ថយអត្រាការប្រាក់ ដែលបានបណ្តាលឱ្យវិនិយោគិនប្តូរពីមូលបត្របំណុលរបស់រដ្ឋាភិបាលជាមួយនឹងទិន្នផលធ្លាក់ចុះទៅជាមាស។ ២.ភាពតានតឹងរវាងប្រទេស៖ ភាពមិនប្រាកដប្រជាបន្ទាប់ពីភាពតានតឹងរវាងអាមេរិកនិងចិនក្នុងឆ្នាំ ២០១៩ និងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ាក់នៅដើមឆ្នាំ ២០២០ បណ្តាលឱ្យវិនិយោគិនស្វែងរកទ្រព្យសម្បត្តិដែលមានសុវត្ថិភាពដែលរក្សាតម្លៃក្នុងកំឡុងពេលទីផ្សារមិនចុះសម្រុង។ ៣.ការផ្ទុះឡើងនៃវីរុស Covid-19៖ កត្តាដែលមិននឹកស្មានដល់នេះបានធ្វើឱ្យតម្លៃមាសឡើងដល់ជាង ១៦០០ ដុល្លារក្នុងមួយអោនកាលពីដើមឆ្នាំនេះ។ ទន្ទឹមនឹងនេះដែរវាបណ្តាលឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះមួយកម្រិតទៀត ដែលបង្ខំឱ្យធនាគារកណ្តាលចាក់បញ្ចូលសាច់ប្រាក់ងាយស្រួលបន្ថែមទៅក្នុងប្រព័ន្ធសេដ្ឋកិច្ច។ ខណៈថ្មីៗនេះធនាគារកណ្តាលអ៊ឺរ៉ុប (ECB)
- បុគ្គលជោគជ័យបុគ្គលជោគជ័យ July 23, 2020 Chan Sreyny
លោក Mark Cuban គឺជាសហគ្រិនដែលបានបណ្តាក់ទុនក្នុងអាជីវកម្មចម្រុះជាច្រើន ហើយលោកក៏បានវិនិយោគនៅក្នុងផលិតកម្មខ្សែភាពយន្ត និងបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ដ៏ល្បីរបស់អាមេរិក Shark Tank ។ ក្នុងអំឡុងពេលមានជំងឺរាតត្បាត Covid-19 លោក Mark Cuban បានលើកឡើងដូច្នេះថា បើគ្មានវ៉ាក់សាំងទេសាលារៀនប្រឈមមុខនឹងបញ្ហាដូចគ្នា ទៅនឹងអាជីវកម្មដែលនៅតែបើកដំណើរការក្នុងអំឡុងពេលដែលជំងឺរាត្បាត ពោលបើទោះបីពួកគេអនុវត្តវិធានការទប់ស្កាត់ជំងឺឆ្លងនេះ ក៏ពួកគេនៅតែមិនអាចការពារហានិភ័យនៃការឆ្លង ហើយអតិថិជនក៏មិនហ៊ានមកដែរ។ ដូច្នេះមិនថាសាលារៀនដាក់ចេញវិធានការអ្វីក៏ដោយ ពួកគេមិនអាចធានាសុវត្ថិភាពរបស់កុមារ ឬនរណាម្នាក់ដែលកុមារទាំងនោះមានទំនាក់ទំនងជាមួយនោះទេ។ លោកបានបន្ថែមថា សូម្បីតែអាជីវកម្មធំក៏មិនទាន់មានដំណោះស្រាយត្រឹមត្រូវ សម្រាប់អន្តរកម្មដែលគ្មានវ៉ាក់សាំងដែរ។ ទន្ទឹមនឹងនេះ Mark មានដោះស្រាយសម្រាប់ការចាប់ផ្តើមឡើងវិញ បើទោះបីជាមានភាពយឺតយ៉ាវបន្តិចមែន ប៉ុន្តែវាមានប្រសិទ្ធខ្ពស់ ដោយលោកបាននិយាយថា គួរតែបើកដំណើរការសាលាឡើងវិញនៅវិស្សមកាលនារដូវក្ដៅនៅឆ្នាំ ២០២១
- បុគ្គលជោគជ័យបុគ្គលជោគជ័យ July 23, 2020 Chan Sreyny
ការកើនឡើងនៃទ្រព្យសម្បត្តិរបស់មហាសេដ្ឋីសញ្ជាតិកាណាដា Elon Musk បានធ្វើឲ្យគាត់ឡើងដល់កម្រិតកំពូលមួយទៀតនៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋី Forbes ដោយគិតត្រឹមរសៀលថ្ងៃច័ន្ទ នៃដើមសប្ដាហ៍នេះ ទ្រព្យសម្បត្តិសុទ្ធរបស់លោកបានកើនដល់ ៧៤ ពាន់លានដុល្លារ មានន័យថា ឥឡូវគាត់ជាអ្នកមានបំផុតលំដាប់ទី៥ នៅលើភពផែនដី។ លោក Musk អាយុ ៤៩ ឆ្នាំ គឺជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX និងក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីដែលតម្លៃភាគហ៊ុនបានឡើងថ្លៃចាប់តាំងពីខែមីនា។ ក្នុងនោះភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើង ៩.៥% ក្នុងការធ្វើពាណិជ្ជកម្មកាលពីថ្ងៃច័ន្ទដល់តម្លៃ ១,៦៤៣ ដុល្លារ ដោយវាបានកើនឡើង ៦០% ក្នុងរយៈពេលតែ ៣
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 23, 2020 Chan Sreyny
ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះអាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជាបានដឹកជញ្ជូនអ្នកដំណើរតាមអាកាសចំនួន ១.៩ លាននាក់ ពោលគឺមានការថយចុះ ៦៧.៥% ពីចំនួនអ្នកដំណើរ ៦ លាននាក់កាលពីឆ្នាំមុន។ របាយការណ៍ពី Vinci Airports ដែលជាម្ចាស់ភាគហ៊ុនធំនៃព្រលានយន្តហោះកម្ពុជាដែលគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិចំនួន ៣ នៅកម្ពុជាបានឲ្យដឹងថា ចរាចរណ៍អ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ១,១៤៣ លាននាក់ធ្លាក់ចុះ ៦២,២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះអាកាសយានដ្ឋានអន្តរជាតិសៀមរាបឃើញថា ចរាចរណ៍អ្នកដំណើរមានចំនួន ៦១៧,៩០៥ ធ្លាក់ចុះ ៧២.៣% និងអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុមានចំនួន ១៨៨.៥០២ ធ្លាក់ចុះ ៧៥.១%។ បន្ថែមពីនេះរបាយការណ៍ដដែលក៏បានបង្ហាញថា ការដឹកជញ្ជូនតាមផ្លូវអាកាសក៏ធ្លាក់ចុះ
- ទេសចរណ៍ទេសចរណ៍ July 23, 2020 Chan Sreyny
ប្រាក់ចំណូលប្រចាំឆ្នាំរបស់ឥណ្ឌូនេស៊ីពីវិស័យទេសចរណ៍ បានធ្លាក់ចុះ ៩៧% ដែលមានចំនួន ៣១ លានដុល្លារសហរដ្ឋអាមេរិកក្នុងខែឧសភា ដោយសារជំងឺ Covid-19 នេះបើយោងតាម មន្ត្រីឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃពុធ កន្លងទៅ។ រដ្ឋមន្រ្តីក្រសួងសម្របសម្រួលសមុទ្រឥណ្ឌូនេស៊ីលោក Luhut Binsar Pandjaitan បាននិយាយថា សណ្ឋាគារជាង ២,០០០ កន្លែងត្រូវបានបង្ខំឱ្យបញ្ឈប់សកម្មភាព ខណៈដែលជំងឺរាតត្បាតបានធ្វើឱ្យចំនួនអ្នកទេសចរបរទេសធ្លាក់ចុះជាង ៨៧% នៅក្នុងខែឧសភា។ លោកបានបន្ថែមថាកម្មករជាង ១៨០,០០០ នាក់ត្រូវបានរងផលប៉ះពាល់ ដោយជំងឺនេះ។ ទោះជាយ៉ាងណា នៅពេលដែលប្រទេសនេះបានបើកគោលដៅទេសចរណ៍ជាបណ្តើរៗ លោករដ្ឋមន្រ្តីសង្ឃឹមថាចំនួនអ្នកធ្វើដំណើរក្នុងស្រុកនឹងចុះនៅត្រឹម ៧០% ក្នុងត្រីមាសទី៣ ។ ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 23, 2020 Chan Sreyny
សហភាពអឺរ៉ុបបានប្រមូលកញ្ចប់ថវិកា “ក្រុមអឺរ៉ុប” ជាង ៨០០លានអឺរ៉ូ (ប្រមាណ ៩១៦ លានដុល្លារអាមេរិក) សម្រាប់តំបន់អាស៊ានដើម្បីគាំទ្រដល់បណ្ដាប្រទេសជាដៃគូក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង Covid-19 និងផលប៉ះពាល់របស់វា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ ជាមួយគ្នាបើតាមសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយកាលពីថ្ងៃទី២១ ខែកក្កដានេះ បានឲ្យដឹងថា មូលនិធិនេះនឹងគាំទ្រដល់សកម្មភាពនៅថ្នាក់ប្រទេស និងថ្នាក់តំបន់ដើម្បីដោះស្រាយវិបត្តិសុខភាពជាបន្ទាន់ ពង្រឹងប្រព័ន្ធសុខភាព ប្រព័ន្ធទឹក និងអនាម័យ ក៏ដូចជា កាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសង្គម។ កញ្ចប់នេះរួមបញ្ចូលទាំងការគាំទ្រក្នុងតំបន់ដល់អង្គការសុខភាពពិភពលោក ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការវិទ្យាសាស្ត្រ។ ដោយឡែកនៅក្នុងប្រទេសដែលជាសមាជិកអាស៊ាន មូលនិធិនេះនឹងផ្ដោតលើការគាំទ្ររបស់សង្គមស៊ីវិល ការគាំទ្រថវិកាសម្រាប់ការស្តារសេដ្ឋកិច្ច កន្លែងថែទាំសុខភាព និងសមត្ថភាពសាកល្បង ក៏ដូចជាជំនួយមនុស្សធម៌។ យ៉ាងណាមិញសម្រាប់ប្រទេសកម្ពុជាមូលនិធិនេះនឹងគាំទ្រដល់ ប្រព័ន្ធសុខភាព ទឹក អនាម័យនិងអាហាររូបត្ថម្ភ។ លើសពីនេះជីវភាពរស់នៅ
- អាជីវកម្មអាជីវកម្ម July 23, 2020 Chan Sreyny
ក្រុមហ៊ុន United Airlines បានខាតបង់ទឹកប្រាក់ចំនួន ១.៦៣ ពាន់លានដុល្លារក្នុងអំឡុងត្រីមាសទី២ ដោយសារការធ្លាក់ចុះនៃតម្រូវការធ្វើដំណើរតាមផ្លូវអាកាស ដែលបណ្ដាលមកពីជំងឺរាតត្បាត Covid-19 នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុនមួយនេះ កាលពីថ្ងៃទី ២១ កន្លងទៅ។ ខណៈប្រាក់ចំណូលបានធ្លាក់ចុះដល់ ១.៤៨ ពាន់លានដុល្លារ ក្នុងរយៈពេល ៣ ខែគិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ដែលជាការធ្លាក់ចុះ ៨៧% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់មិនអាក្រក់ដូចការភ័យខ្លាច ដែលលើសពីការប៉ាន់ស្មានរបស់អ្នកវិភាគចំនួន ១.៣២ ពាន់លានដុល្លារ។ ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុង Chicago និងជាដៃគូប្រកួតប្រជែងក្រុមហ៊ុនអាកាសចរណ៍ធំៗផ្សេងទៀត ដែលបានចំណាយពេលច្រើនឆ្នាំដើម្បីកសាងបណ្តាញរបស់ពួកគេ ដោយកំពុងដោះស្រាយជាមួយនឹងអ្វីដែលត្រូវបានគេរំពឹងថា នឹងមានឥទ្ធិពលយូរអង្វែងពីជំងឺរាតត្បាត។










