សហរដ្ឋអាមេរិកកំពុងកៀងគរធនធានបន្ថែមដល់កម្ពុជា បន្ទាប់ពីផ្ដល់ជំនួយសរុបចំនួន ១១ លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំងកូវីដ១៩ នាពេលកន្លងមក
សេដ្ឋកិច្ច July 28, 2020 Chan Sreyny

ខណៈចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ កំពុងកើនឡើងជាង ១៦ លាននាក់នៅលើពិភពលោក ហើយប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំជាច្រើនបានកំពុងអភិវឌ្ឍ និងតេស្តវ៉ាក់សាំង សហរដ្ឋអាមេរិកបាននិងកំពុងកៀងគរធនធានចាំបាច់ ហើយធ្វើការជាមួយដៃគូកម្ពុជារបស់ខ្លួនដើម្បីជួយកម្ពុជា នេះបើយោងតាមការចេញផ្សាយរបស់ផេកហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា។

តាមប្រភពដដែលបានលើកឡើងដូចច្នេះថា៖ « យើងកំពុងតែកៀងគរធនធានចាំបាច់ ហើយធ្វើការជាមួយដៃគូកម្ពុជារបស់យើង ដើម្បីប្រឈមដោះស្រាយវិបត្តិផ្នែកសុខភាពសាកលនេះ »។ សូមជម្រាបផងដែរថា ចាប់តាំងពីមានការផ្ទុះឡើងនៃវីរុសកូវីដ-១៩ កាលពីចុងឆ្នាំ២០១៩មក សហរដ្ឋអាមេរិកបានរួមចំណែកជាជំនួយចំនួន ១១ លានដុល្លារដល់កម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតនេះ៕

អត្ថបទ៖ លីនី