- សេដ្ឋកិច្ចសេដ្ឋកិច្ច July 23, 2020 Chan Sreyny
ការិយាល័យពាណិជ្ជកម្មវៀតណាមនៅអូស្រ្តាលី និងក្រុមហ៊ុនអាស៊ាននៅ New South Wales កំពុងសហប្រតិបត្តិការរៀបចំផ្សព្វផ្សាយទុរេនរបស់ពួកគេនៅអូស្រ្តាលី។ ការរៀបចំព្រឹត្តិការណ៍នេះមានគោលបំណងដើម្បីលើកកម្ពស់ការទទួលទានទុរេនវៀតណាមនៅ អូស្ត្រាលី។ យោងតាមលោក Nguyen Phu Hoa ប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមនៅអូស្ត្រាលីបានឲ្យដឹងថា បន្ទាប់ពីកម្មវិធីលើកកម្ពស់ផ្លែទុរេនទទួលបានជោគជ័យនៅប្រទេសអូស្ត្រាលីកាលពីឆ្នាំមុន ការស្ទង់មតិរបស់ការិយាល័យបានរកឃើញថាមានសក្តានុពលគួរឱ្យកត់សម្គាល់សម្រាប់ការលក់ទុរេននៅក្នុងទីផ្សារអូស្ត្រាលី។ ជាមួយគ្នានេះលោករំពឹងថា ផ្លែឈើនេះនឹងត្រូវគេយកទៅដាក់លក់នៅតាមផ្សារទំនើបជាច្រើនទូទាំងប្រទេសផងដែរ។ ទន្ទឹមនឹងនេះដែរលោក Hoa បានឲ្យដឹងបន្ថែមថា ផ្លែទុរេនត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី ដោយមិនចាំបាច់រង់ចាំការចរចារបើកទីផ្សារដូចផ្លែឈើស្រស់ដទៃទៀតទេ។ ក្នុងនោះទុរេនកកកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីអតិថិជននៅអូស្ត្រាលី ខណៈអូស្រ្តាលីបាននាំចូលទុរេនពីថៃ និងម៉ាឡេស៊ី។ យ៉ាងណាមិញលោកក៏បានជំរុញឱ្យអាជីវកម្មរបស់វៀតណាមចាប់ផ្តើមយុទ្ធនាការនិងលើកកម្ពស់គុណភាពផលិតផលដើម្បីពង្រីកនៅក្នុងទីផ្សារអូស្ត្រាលី។ គួរបញ្ជាក់ផងដែរថា ផ្ទៃដីដាំទុរេនបានពង្រីកយ៉ាងលឿនក្នុងរយៈពេល ១០ឆ្នាំនេះ ពី ១៧,៥០០ ហិកតាជាមួយនឹងទិន្នផល ៩៣,០០០ តោនក្នុងឆ្នាំ២០០៨
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 23, 2020 Chan Sreyny
កូរ៉េខាងត្បូង បានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចក្នុងត្រីមាសទី២ ដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុតក្នុងរយៈពេលជាង ២ ទសវត្ស ដោយសារការរីករាលដាលនៃជំងឺ Covid-19 បានបណ្តាលឱ្យការនាំចេញ និងដោយសារគម្លាតក្នុងសង្គមបានធ្វើឱ្យប៉ះពាល់ដល់ទិន្នផលរបស់រោងចក្រ។ ធនាគារកូរ៉េខាងត្បូង បានឲ្យដឹងកាលពីថ្ងៃទី ២៣ ខែកក្កដា ថាសេដ្ឋកិច្ចធំជាងគេទី៤ នៅអាស៊ីបានធ្លាក់ចុះ ៣.៣% នៅត្រីមាសទី២ បើធៀបនឹងត្រីមាសទី១ ។ ដោយនេះគឺជាការធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីត្រីមាសទី១ នៃឆ្នាំ ១៩៩៨ ដែលមានការធ្លាក់ចុះ ២.៣% នៅក្នុងការស្ទង់មតិរបស់ Reuter។ លោក Alex Holmes សេដ្ឋវិទូប្រចាំក្រុមហ៊ុន Capital Economics Asia បាននិយាយថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 23, 2020 Chan Sreyny
រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនបានបង្ហើបឲ្យដឹងថា ជប៉ុននិងថៃបានព្រមព្រៀងគ្នាទៅវិញទៅមក ដែលអនុញ្ញាតឲ្យជនបរទេសស្នាក់នៅរយៈពេលវែងធ្វើជំនួញនៅក្នុងប្រទេសទាំងពីរ។ រដ្ឋាភិបាលជប៉ុនកាលពីខែមុន បានសម្រេចចិត្តបន្ធូរបន្ថយការរឹតត្បិតការចូលពីបណ្ដាប្រទេស និងដែនដីដែលការឆ្លងមេរោគនេះត្រូវបានគេចាត់ទុកថាស្ថិតនៅក្រោមការគ្រប់គ្រង។ រដ្ឋមន្រ្តីក្រសួងការបរទេស Motegi Toshimitsu បានប្រាប់អ្នកព័ត៌មានកាលពីល្ងាចថ្ងៃពុធថា កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ការអនុញ្ញាតឱ្យមានអ្នកជំនួញជប៉ុន និងថៃដែលជាអ្នករស់នៅរយៈពេលវែងរបស់ប្រទេសទាំងពីរ។ ជនបរទេសនេះ ត្រូវតែគោរពតាមតំរូវការដូចជា ការធ្វើតេស្ត PCR និងស្នាក់នៅផ្ទះរបស់ពួកគេរយៈពេល ១៤ ថ្ងៃ។ ជាមួយគ្នានេះនីតិវិធីជាក់លាក់ដែលរាប់បញ្ចូលការចេញទិដ្ឋាការការងារអាចនឹងត្រូវចាប់ផ្ដើមកំណត់មុនដំណាច់ខែនេះ៕ អត្ថបទ៖ លីនី ប្រភព៖ nhk
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 22, 2020 Chan Sreyny
ក្នុងរយៈពេល ៣ ខែដំបូងនៃការរាតត្បាតដោយវីរុស Covid-19 បានបង្ហាញឲ្យឃើញថា ប្រជាជនចំនួន ៦ លាននាក់បានចុះឈ្មោះដើម្បីទទួលស្បៀងអាហារ ខណៈពេលដែលទ្រព្យសម្បត្តិមហាសេដ្ឋីរបស់អាមេរិកបានកើនឡើងជិត ២០% នេះបើយោងតាមរបាយការណ៍ជាច្រើន។ យោងតាមរបាយការណ៍វិភាគរបស់កាសែត New York Times បានឲ្យដឹងថា តម្រូវការនៃកម្មវិធី food stamps ដែលជាកម្មវិធីផ្ដល់អាហារូបត្ថម្ភបន្ថែម ដោយឧបត្ថម្ភជាថវិកាបានកើនឡើងប្រហែល ១៧% នៅចន្លោះខែកុម្ភៈនិងឧសភា។ ស្របពេលជាមួយគ្នានេះដែររនៅដើមខែមិថុនាដែលជារយៈពេលដូចគ្នានៃកម្មវិធី food stamps ឃើញថាតម្រូវរបស់ប្រជាជនពីកម្មវិធីនេះកាន់តែមានសន្ទុះលឿនបំផុតមិនធ្លាប់មាន នេះបើយោងតាមកាសែត The Times ខណៈការវិភាគដោយវិទ្យាស្ថាសិក្សាគោលនយោបាយបានរកឃើញថា ទ្រព្យសម្បត្តិរបស់អ្នកមានបំផុតរបស់សហដ្ឋអាមេរិកបានកើនឡើងប្រមាណ ៥៦៥ លានដុល្លារអាមេរិក។
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 22, 2020 Chan Sreyny
ការនាំចេញរបស់អាស៊ាននឹងទទួលបានអត្ថប្រយោជន៍ ពីការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយប្រទេសម៉ាឡេស៊ីហាក់ដូចជាទទួលបានផលចំណេញច្រើនបំផុត នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយធនាគារ OCBC របស់សិង្ហបុរីនៅថ្ងៃទី ២១ ខែកក្កដា។ យោងតាមរបាយការណ៍បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិននៅក្នុងត្រីមាសទី២ នៃឆ្នាំ ២០២០ បានកើនឡើង ៣.២% បើធៀបនឹងឆ្នាំមុន ដែលខ្ពស់ជាងការប៉ាន់ស្មាន ២.៤% និងបានងើបឡើងវិញយ៉ាងខ្លាំងពីតួលេខក្នុងត្រីមាសទី១ ។ ទិន្នផលឧស្សាហកម្មរបស់ចិន នៅខែមិថុនា បានកើនឡើង ៤.៨% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជួយសេដ្ឋកិច្ចឱ្យងើបឡើងវិញពីការរំខានដោយជំងឺ Covid-19 ។ ទន្ទឹមនឹងនេះ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ប្រទេសម៉ាឡេស៊ីគឺជាអ្នកទទួលផលធំបំផុតពីការជ្រើសរើសនេះ ព្រោះប្រទេសចិនគឺជាទិសដៅសម្រាប់ការនាំចេញរបស់ខ្លួន ២១.៨% ។ នៅក្នុងបរិបទដែលទីផ្សារនាំចេញសំខាន់ៗដទៃទៀតនៃបណ្តាប្រទេសអាស៊ានដូចជា៖
- PRPR July 22, 2020 Chan Sreyny
ធនាគារ ABA ជាបុត្រសម្ព័ន្ធនៃធនាគារជាតិកាណាដា នៅថ្ងៃនេះ ដាក់ដំណើរការទីតាំងស្វ័យសេវាធនាគារដោយឡែកដំបូងរបស់ខ្លួន គឺ ABA 24/7 ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងបន្តបន្ទាប់របស់ធនាគារ ABA ក្នុងការដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាសេវាធនាគារដ៏ទំនើប និងសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់បំផុត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។ ABA 24/7 ដំបូង មានទីតាំងនៅកែងផ្លូវ 182 និងផ្លូវ 217 នៅតំបន់នាងគង្ហីង ក្នុងរាជធានីភ្នំពេញ។ ABA 24/7 បើកដំណើរការ 24 ម៉ោង និង 7 ថ្ងៃក្នុងមួយសបា្តហ៍ ដើម្បីជួយឲ្យអតិថិជនធ្វើប្រតិបត្តិការសេវាធនាគារផ្សេងៗជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដូចជា ការដាក់ប្រាក់ ការដកប្រាក់
- អាជីវកម្មអាជីវកម្ម July 22, 2020 Chan Sreyny
បន្ទាប់ពីការវាយប្រហាររបស់វីរុស Covid-19 បានធ្វើឲ្យប្រជាជនជាច្រើនផ្លាស់ប្ដូរទម្លាប់ក្នុងការរស់នៅជាពិសេសទៅលើការបញ្ជាទិញ យីហោកាហ្វេយក្ស starbuck បានកំពុងណែនាំប្រព័ន្ធបញ្ជាទិញ និងបង់លុយតាមទូរស័ព្ទនៅក្នុងទីផ្សារចិនដីគោក។ យោងតាមសារព័ត៌មាន Retail News Asia បានឲ្យដឹងថា starbuck បានកំពុងចាប់ដៃគ្នាជាមួយក្រមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកចិន Alibaba ដែលបង្កើតឡើងដោយមហាសេដ្ឋី Jack Ma។ សេវាកម្មថ្មីរបស់ស្ដេចកាហ្វេមួយនេះមានឈ្មោះថា “Fei Kuai” ត្រូវបានដាក់ឲ្យប្រើប្រាស់ជាលក្ខណៈពិសេសនៅលើវេទិកាចំនួន ៤ របស់ Alibaba រួមមាន Taobao, Amap, Koubei, និង Alipay។ សេវាកម្មថ្មីនេះត្រូវបានគេឲ្យដឹងថា អតិថិជនរបស់ Starbucks
- អាជីវកម្មអាជីវកម្ម July 22, 2020 Chan Sreyny
AirAsia Philippines បាននិយាយថា ការលក់សំបុត្រកំពុងតែកើនឡើង ខណៈដែលក្រុមហ៊ុននេះបានបង្កើនប្រតិបត្តិការជាបណ្តើរៗ ហើយផ្តល់ជូនជម្រើសនៃការកក់កន្លែង ដែលអាចផ្លាស់ប្តូរបាននៅពេលមានការរីករាលដាលនៃជំងឺ Covid-19 ។ ក្រុមហ៊ុន AirAsia Philippines ដែលជាផ្នែកមួយនៃក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបរបស់ម៉ាឡេស៊ីគឺ AirAsia Group បាននិយាយថា ការលក់សំបុត្រនៅខែមិថុនា បានកើនឡើង ៣០% បើធៀបនឹងខែឧសភា ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ផ្សាងៗទៀតនៅជុំវិញប្រទេសហ្វីលីពីន នៅតែស្ថិតក្រោមច្បាប់ការរឹតត្បឹតដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺ។ លោក Ricky Isla នាយកប្រតិបត្តិក្រុមហ៊ុន AirAsia Philippines បានមានប្រសាសន៍ថា « ផ្លូវឆ្ពោះទៅរកការងើបឡើងវិញរបស់ AirAsia បានចាប់ផ្តើមហើយ ដោយបានធ្វើឲ្យយើងដឹងថា










