កូនមាសកូនសំណាង! ជិតដល់ថ្ងៃកើត នាំសំណាងឲ្យឪពុកឈ្នះ 1000$ ពីប៊ូសស្រ្តង
Boostrong July 27, 2020 Chan Sreyny

​អ្នកស្រី សេង ស្រីវា ជាស្រី្តមានផ្ទៃពោះ ដែលនឹងត្រូវសម្រាលបុត្រនៅខែក្រោយនេះ។ ស្របពេលជាមួយការទទឹងរង់ចាំឃើញមុខកូនប្រុសថ្លើមថ្លៃស្មើរជីវិតឃើញពន្លឺព្រះអាទិត្យ អ្នកស្រី និងស្វាម៉ីមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះតែមិនទាន់មានលុយគ្រប់គ្រាន់សម្រាប់ថ្ងៃឆ្លងទន្លេ។ កំពុងតែស្វែងរកខ្ចីលុយគេមិនទាន់គ្រប់ផង ស្រាប់តែកូនមាសនាំសំណាងឲ្យឪពុកត្រូវរង្វាន់ 1,000$ ពីប៊ូសស្រ្តង។

​អ្នកស្រី សេង ស្រីវា និងស្វាម៉ីឈ្មោះប្រាក់ ម៉េង រស់នៅឃុំស្វាយអាត់ ស្រុកពោធិ៍សាត់ខេត្តពោធិ៍សាត់។ សព្វថ្ងៃអ្នកស្រីសំរាកនៅផ្ទះ ឯស្វាម៉ីត្រូវចេញទៅធ្វើជាកម្មករសំណង់ អ្នកទាំងពីរខិតខំប្រមែប្រមូលសន្សំ ពុំហ៊ានចាយខ្ជះខ្ជាយឡើយ តែនៅតែខ្វះលុយមួយចំនួនធំទៀត ដើម្បីត្រៀមទុកបង់ថ្លៃសម្រាលនៅមន្ទីពេទ្យ និងសម្ភារសំរាប់ទារក។

អ្នកស្រី សេង ស្រីវាបានបញ្ជាក់ឲ្យដឹងថា << នៅខែកក្កដានេះក្រោយពេលស្វាម៉ី ចេញពីធ្វើការមកដល់ផ្ទះ អ្នកស្រីឃើញប្តីអស់កម្លាំងពេក ក៏ទៅទិញប៊ូសស្រ្តងយកមកឲ្យញ៉ាំ ស្រាប់តែគាស់មកឃើញលេខ 1,000$ លើក្រវិលកំប៉ុងប៊ូសស្រ្តង >>។ អ្នកស្រីបានបន្តទៀតថា<<យើងខ្ញុំទាំងពីរនាក់ប្តីប្រពន្ធពិតជាសប្បាយចិត្តរកអីនិយាយមិនចេញទេ សូមអរគុណដល់ប៊ូសស្រ្តងណាស់ ដែលបានជួយឲ្យអ្នកស្រីអាចសម្រាលកូនដោយសុវត្ថិភាព និងអាចទិញគ្រឿងសម្ភារប្រើប្រាស់បានគ្រប់គ្រាន់>>។

​ប៊ូសស្រ្តង ជាភេសជ្ជៈប៉ូវកំលាំងដែលមានគុណភាពកំរិតពិភពលោកដែលទើបតែឈ្នះមេដាយមាសឆ្នាំ 2020 ពីស្ថាប័នMONDE_SELECTION និងរិតតែពិសេសប៊ូសស្រ្តងនៅតែផ្តល់ជូននូវរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ថែមទៀតផង។