- សេដ្ឋកិច្ចសេដ្ឋកិច្ច July 21, 2020 Chan Sreyny
ជំងឺរាត្បាត Covid-19 បានកាត់បន្ថយប្រាក់ចំណូលរបស់ប្រជាជនវៀតណាមដល់ទៅ ៩០% ដែលបង្ខំឱ្យមនុស្សជាច្រើនកាត់បន្ថយការចំណាយរបស់ខ្លួន។ យោងតាមការស្ទង់មតិដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារបារាំង Ipsos ចេញផ្សាយកាលពីថ្ងៃសុក្រ បាននិយាយថាពាក់កណ្តាលនៃអ្នកឆ្លើយតបចំនួន ៥០០ នាក់ដែលត្រូវបានស្ទង់មតិបាននិយាយថា ប្រាក់ចំណូលរបស់ពួកគេបានធ្លាក់ចុះជាង ២០% ។ ចំនួន ១៧% នៃអ្នកឆ្លើយតបដែលមានប្រាក់ចំណូលទាប ឫក្រោម ៧.៥ លានដុង (៣២៣ ដុល្លារ) ក្នុងមួយខែបាននិយាយថា គ្រួសាររបស់ពួកគេត្រូវកាត់បន្ថយការចំណាយលើវិស័យទេសចរណ៍ ការហូបចំណីអាហារនៅខាងក្រៅ សម្លៀកបំពាក់ និងគ្រឿងអេឡិចត្រូនិច។ ចំណែកឯ ៣០% ទៀតបានកាត់បន្ថយការទិញទំនិញនៅផ្សារទំនើប និងការទិញតាមអ៊ីនធឺណេត។ អ្នកឆ្លើយតប ២ ភាគ
- អាជីវកម្មអាជីវកម្ម July 21, 2020 Chan Sreyny
រដ្ឋាភិបាលវៀតណាមបានយល់ព្រមតាមសំណើរបស់ក្រសួងដឹកជញ្ជូមិនឲ្យផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនដឹកជញ្ជុនថ្មីរហូតដល់ឆ្នាំ២០២២ នៅពេលដែលទីផ្សារអាកាសចរណ៍ក្នុងស្រុកត្រូវបានគេរំពឹងថានឹងងើបឡើងវិញ។ ការដាក់ចេញសំណើនេះ ការិយាល័យរដ្ឋាភិបាលបានឲ្យដឹងថា ឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung បានយល់ព្រមលើសំណើ ដែលជាគោលការណ៍ជាមួយនឹងការព្យួរជាបណ្ដោះអាសន្នដូចដែលក្រសួងដឹកជញ្ជូនបានស្នើកាលពីពាក់កណ្ដាលខែឧសភា។ ចំពោះហេតុផលនៃការស្នើសុំនេះ គឺដោយសារតែក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដែលមានស្រាប់បានទទួលរងនូវការខាតបង់យ៉ាងធ្ងន់ធ្ងរដោយសារតែជំងឺរាតត្បាត Covid-19 ហើយក្រុមហ៊ុនទាំងនោះនឹងត្រូវការពេលយ៉ាងហោចណាស់ពីរឆ្នាំ ដើម្បីឲ្យទីផ្សារអាកាសចរណ៍ងើបឡើងវិញដល់កម្រិតក្នុងឆ្នាំ ២០១៩។ ឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងទទួលខុសត្រូវលើអនុសាសន៍របស់ខ្លួនក្នុងការធានាការអភិវឌ្ឍន៍ឧស្សាហកម្មអាកាសចរណ៍។ នៅក្នុងសំណើរបស់ខ្លួនក្រសួងបានប៉ាន់ស្មានថា ឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសវៀតណាមអាចបម្រើអ្នកដំណើរបានចំនួន ៤២.៧ លាននាក់នៅឆ្នាំនេះ ពោលគឺធ្លាក់ចុះ ៤៦% ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនោះក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកត្រូវបានគេរំពឹងថានឹងបម្រើអ្នកដំណើរ ៣២.៦ នាក់ធ្លាក់ចុះ ៤០%។ ក្រសួងដឹកជញ្ជូនបាននិយាយថា ក្រោមសេណារីយ៉ូដែលមានសុទិដ្ឋិនិយមបំផុតទីផ្សារអាកាសចរណ៍របស់ប្រទេសវៀតណាមនឹងងើបឡើងវិញដើម្បីឈានដល់តួលេខឆ្នាំ ២០១៩ បន្ទាប់ពីរយៈពេលពីរឆ្នាំ។ ក្រសួងបានបន្តថា ឥឡូវនេះចាំបាច់ត្រូវផ្តោតលើការគាំទ្រដល់ក្រុមហ៊ុនអាកាសចរណ៍ដែលមានស្រាប់
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 21, 2020 Chan Sreyny
ប្រទេសថៃ កំពុងប្រឈមនឹងកង្វះខាតទឹក ដោយសាររដូវវស្សាឆ្នាំនេះនឹងមានរយៈពេលខ្លីជាងពេលធម្មតា ដែលអាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់កសិដ្ឋានរបស់កសិករ នេះបើយោងតាមការវិភាគរបស់ វិទ្យាស្ថានវារីអគ្គិសនីព័ត៌មានវិទ្យា (HII) ក្រោមក្រសួងឧត្តមសិក្សាវិទ្យាសាស្ត្រស្រាវជ្រាវ និងច្នៃប្រឌិតថ្មីរបស់ថៃ។ នាយកវិទ្យាស្ថាន HII លោក Sutat Veesaku បាននិយាយនៅថ្ងៃទី ១៩ ខែកក្កដា ថានឹងមានភ្លៀងតិចជាងឆ្នាំមុន ដែលនឹងប៉ះពាល់ដល់ទឹកបម្រុងនៅទូទាំងប្រទេស។ ដោយលោកបានកត់សម្គាល់ថា រដូវវស្សាបច្ចុប្បន្នដែលបានមកដល់យឺតជាងឆ្នាំមុនៗ ត្រូវបានគេព្យាករណ៍ថានឹងបញ្ចប់នៅខែកញ្ញា ដែលមានន័យថាមិនមានទឹកភ្លៀងគ្រប់គ្រាន់ ដើម្បីបំពេញអាងស្តុកទឹកនៅទូទាំងប្រទេសទេ។ ទន្ទឹមនឹងនេះ ផលប៉ះពាល់នៃខ្យល់មូសុងខ្លី អាចត្រូវបានគេមើលឃើញថាទំនប់ និងអាងស្តុកទឹកចំនួន ២៥ នៅទូទាំងប្រទេសថៃ នឹងអាចផ្ទុកទឹកបានតិចជាង ៣០% នៃអាំងផ្ទុកទឹកសរុប។ លោក
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 21, 2020 Chan Sreyny
យោងតាមទិន្នន័យផ្លូវការចុងក្រោយរបស់អគ្គនាយកនដ្ឋាកៅស៊ូនៃក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទនៃប្រទេសកម្ពុជាបាននាំចេញកៅស៊ូ ១២៣,១៥១ តោន នៅឆមាសទីមួយនៃឆ្នាំ២០២០។ ចំនួននៃការនាំចេញនេះបានបង្ហាញពីការកើនឡើង ១៨% ធៀបនឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះទិន្នន័យដដែលបានបង្ហាញថា តម្លៃកៅស៊ូនៅឆមាសទី១ ឆ្នាំ២០២០ មានចំនួន ១,៣០៥ ដុល្លារអាមេរិកក្នុងមួយតោនពោលគឺ ធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំចំនួន ៣៣ ដុល្លារអាមេរិក (២.៤៧%) បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ដូច្នេះតម្លៃនាំចេញក្នុងឆមាសទី១ ឆ្នាំនេះជាង ១៦០ លានដុល្លារ ដោយប្រទេសដែលកម្ពុជានាំចេញរួមមាន ចិន វៀតណាម សិង្ហបុរី ម៉ាឡេស៊ី និងប្រទេសដទៃទៀតផងដែរ៕ អត្ថបទ៖ លីនី ប្រភព៖ ក្រសួងព័ត៌មាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 21, 2020 Chan Sreyny
យោងតាមការចុះផ្សាយពីផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកម្ពុជា បានបង្ហាញថា គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣ គិតរហូតមកទល់ពេលនេះ គឺសម្រេចបានប្រមាណជាង ៧០% ដែលគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២២។ ប្រភពដដែលបានឲ្យដឹងថា ទោះបីជាពេលនេះ បញ្ហាជំងឺកូវីដ-១៩កំពុងរាតត្បាតដែលធ្វេីអោយប៉ះពាល់ដល់សេដ្ឋកិច្ចជាតិខ្លះក៏ដោយ ក៏សកម្មភាពសាងសង់កំណាត់ផ្លូវជាតិលេខ៣ នៅតែបន្តកសាងយ៉ាងសកម្ម ដើម្បីឲ្យបានចប់ទៅតាមគម្រោងផែនការដែលគ្រោងនឹងបញ្ចាប់នៅក្នុងឆ្នាំ២០២២។ ខណៈផ្លូវជាតិលេខ ៣ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ អ្នកទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុផងដែរ។ សមជម្រាបថា គម្រោងកែលម្អផ្លូវនេះគឺចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះត្រូវចំណាយថវិកាសរុបប្រមាណជាង ២១៩ លានដុល្លារអាមេរិក
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 21, 2020 Chan Sreyny
អូស្ត្រាលី នឹងបន្ថែមវិធានការណ៍ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីការពារទីផ្សារការងារពីភាពរង្គោះរង្គើនៃវិបត្តិសេដ្ឋកិច្ច ដោយសារជំងឺរាតត្បាត Covid-19 នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាលអូស្ត្រាលីនៅថ្ងៃទី ២១ ខែកក្កដា នេះ។ លោកនាយករដ្ឋមន្រ្តី Scott Morrison បាននិយាយថា វិធានការនេះគឺសម្រាប់អ្នកគ្មានការងារធ្វើ និងអាជីវកម្មដែលកំពុងព្យាយាមរក្សាបុគ្គលិក ដោយវិធានការណ៍នេះនឹងបន្តរហូតដល់ចុងឆ្នាំ ឫទំនងជាលើសពីនេះទៅទៀត។ អូស្ត្រាលីបានត្រៀមខ្លួនរួចជាស្រេច នៅក្នុងវិបត្តិសេដ្ឋកិច្ចលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជិត ៣០ ឆ្នាំ ហើយកំពុងដោះស្រាយភាពអត់ការងារធ្វើទ្វេដង ដោយរដ្ឋាភិបាលនឹងបង្កើនការចំណាយលើកម្មវិធីគាំទ្រប្រាក់ចំណូលចំនួនពីរ ដែលចំណាយទឹកប្រាក់ប្រមាណ ៨៦ ពាន់លានដុល្លារអូស្ត្រាលី (៦០ ពាន់លានដុល្លារអាមេរិក)។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលបានផ្តល់ថវិកាប្រហែល ៣០ ពាន់លានដុល្លារដល់ក្រុមហ៊ុនជិត ១ លានក្រុមហ៊ុន
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 21, 2020 Chan Sreyny
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថានឹងទិញម៉ាស៊ីនព្រួសស្រូវប្រភេទធន់ធំចំនួន ១,០០០គ្រឿង និងប្រភេទធន់តូច ១,០០០គ្រឿង ផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ សម្ដេចតេជោបានប្រកាសដូច្នេះនៅក្នុងដំណើរអញ្ជើញ ពិនិត្យមើលការធ្វើស្រែបង្កបង្កើនផល និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នេះ។ មុននឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញពិនិត្យមើលការធ្វើស្រែដោយប្រើគ្រឿងចក្រទំនើបៗដូចជា ម៉ាស៊ីនភ្ជួស្រែ ម៉ាស៊ីនរាស់ដី ម៉ាស៊ីនព្រួសស្រូវ ម៉ាស៊ីនស្ទូង និងម៉ាស៊ីនច្រូតស្រូវ ហើយក្នុងឱកាសនោះផងដែរ សម្តេចតេជោក៏បានបញ្ជារគ្រឿងចក្រទាំងអស់នោះដើម្បីស្វែងយល់ពីប្រសិទ្ធភាពការងារ។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការធ្វើស្រែចម្ការរបស់បងប្អូនប្រជាកសិករក្នុងពេលបច្ចប្បន្ននេះដែលភាគច្រើនប្រើប្រាស់គ្រឿងចក្រទំនើបៗ។ មុននឹងចាប់ផ្តើម
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 21, 2020 Chan Sreyny
ផ្សារត្រីដំបូងបង្អស់របស់ប្រទេសថៃដែលមើលទៅជាប់នឹងមាត់សមុទ្រនៃខេត្ត ឈុនបុរី នឹងបើកទ្វារដំណើរការនៅខែធ្នូ ចុងឆ្នាំនេះ ដោយទីផ្សារនេះនឹងបំពេញតាមស្តង់ដារអន្តរជាតិ ហើយនឹងត្រូវបានផ្សព្វផ្សាយជាទីផ្សារគ្រឿងសមុទ្រលំដាប់កំពូលក៏ដូចជាការទាក់ទាញថ្មីនៅឈុនបុរីផងដែរ។ យោងតាមនាយកគ្រប់គ្រងផ្សារត្រីលោក Montien Innoi បានមានប្រសាសន៍ថា ការសាងសង់កំពុងបន្តដូចការគ្រោងទុក បើទោះបីជាមានការផ្លាស់ប្តូរមួយចំនួនលើប្លង់មេក៏ដោយ។ លោកបានបន្ថែមថា នៅទីនោះមានតូបជាង ៣០០ ព្រមទាំងកន្លែងសម្រាប់អ្នកនេសាទ ដើម្បីចតទូករបស់ពួកគេសម្រាប់ដាក់លក់ទិន្នផលដែលនេសាទបាន។ គួរបញ្ជាក់ផងដែរថា គម្រោងនេះបានចាប់ផ្តើមនៅឆ្នាំ២០១៧ ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរទីផ្សារត្រីដែលមានស្រាប់ និងជួយប្រែក្លាយកំពង់ផែនេះឱ្យទៅជាផ្សារត្រីធំជាងគេរបស់ប្រទេស៕ អត្ថបទ៖ លីនី ប្រភព៖ nationthailand










