- អាជីវកម្មអាជីវកម្ម July 22, 2020 Chan Sreyny
បន្ទាប់ពីការវាយប្រហាររបស់វីរុស Covid-19 បានធ្វើឲ្យប្រជាជនជាច្រើនផ្លាស់ប្ដូរទម្លាប់ក្នុងការរស់នៅជាពិសេសទៅលើការបញ្ជាទិញ យីហោកាហ្វេយក្ស starbuck បានកំពុងណែនាំប្រព័ន្ធបញ្ជាទិញ និងបង់លុយតាមទូរស័ព្ទនៅក្នុងទីផ្សារចិនដីគោក។ យោងតាមសារព័ត៌មាន Retail News Asia បានឲ្យដឹងថា starbuck បានកំពុងចាប់ដៃគ្នាជាមួយក្រមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកចិន Alibaba ដែលបង្កើតឡើងដោយមហាសេដ្ឋី Jack Ma។ សេវាកម្មថ្មីរបស់ស្ដេចកាហ្វេមួយនេះមានឈ្មោះថា “Fei Kuai” ត្រូវបានដាក់ឲ្យប្រើប្រាស់ជាលក្ខណៈពិសេសនៅលើវេទិកាចំនួន ៤ របស់ Alibaba រួមមាន Taobao, Amap, Koubei, និង Alipay។ សេវាកម្មថ្មីនេះត្រូវបានគេឲ្យដឹងថា អតិថិជនរបស់ Starbucks
- អាជីវកម្មអាជីវកម្ម July 22, 2020 Chan Sreyny
AirAsia Philippines បាននិយាយថា ការលក់សំបុត្រកំពុងតែកើនឡើង ខណៈដែលក្រុមហ៊ុននេះបានបង្កើនប្រតិបត្តិការជាបណ្តើរៗ ហើយផ្តល់ជូនជម្រើសនៃការកក់កន្លែង ដែលអាចផ្លាស់ប្តូរបាននៅពេលមានការរីករាលដាលនៃជំងឺ Covid-19 ។ ក្រុមហ៊ុន AirAsia Philippines ដែលជាផ្នែកមួយនៃក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបរបស់ម៉ាឡេស៊ីគឺ AirAsia Group បាននិយាយថា ការលក់សំបុត្រនៅខែមិថុនា បានកើនឡើង ៣០% បើធៀបនឹងខែឧសភា ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ផ្សាងៗទៀតនៅជុំវិញប្រទេសហ្វីលីពីន នៅតែស្ថិតក្រោមច្បាប់ការរឹតត្បឹតដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺ។ លោក Ricky Isla នាយកប្រតិបត្តិក្រុមហ៊ុន AirAsia Philippines បានមានប្រសាសន៍ថា « ផ្លូវឆ្ពោះទៅរកការងើបឡើងវិញរបស់ AirAsia បានចាប់ផ្តើមហើយ ដោយបានធ្វើឲ្យយើងដឹងថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 22, 2020 Chan Sreyny
រដ្ឋមន្រ្តីក្រសួងដឹកជញ្ជុនរបស់ប្រទេសម៉ាឡេស៊ីបាននិយាយកាលពីថ្ងៃអង្គារថា គម្រោងសាងសង់ផ្លូវដែកធុនស្រាលដែលមានទឹកប្រាក់ ៨៨០ លានដុល្លារភ្ជាប់ប៉ែកភាគខាត្បូងនៃរដ្ឋ Johor ប្រទេសម៉ាឡេស៊ី ជាមួយប្រទេសសិង្ហបុរី។ គម្រោងសាសងសង់ផ្លូវដែកនេះនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំក្រោយ បន្ទាប់ពីប្រទេសទាំងពីរបានធ្វើកិច្ចព្រមព្រៀងជាផ្លូវការនៅថ្ងៃទី ៣០ ខែកក្កដា ខាងមុខនេះ។ គួររម្លឹកផងដែរថា បណ្ដាញតភ្ជាប់រហ័ស (RTS) ដែលត្រូវបានផ្អាកកាលពីឆ្នាំមុន បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad បានសន្យារឹតបន្តឹងហិរញ្ញវត្ថុ និងពិនិត្យឡើងវិញនៅកិច្ចព្រមព្រៀងធំៗ។ ជាមួយគ្នានេះដែរប្រទេសទាំងពីរបានព្រមព្រៀងគ្នាកាលពីដើមឆ្នាំមុនថា នឹងបញ្ចប់គម្រោងនេះនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំនេះ តែមិនទទួលបានជោគជ័យដោយសារកិច្ចពិភាក្សាត្រូវបានរារាំងដោយសារការរីករាលដាលនៃវីរុស Covid-19។ យោងតាមរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនម៉ាឡេស៊ីលោក Wee Ka Siong បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានចុះហត្ថលេខាសម្រាប់ Johor
- ទេសចរណ៍ទេសចរណ៍ July 22, 2020 Chan Sreyny
នាយករដ្ឋមន្រ្តីជប៉ុនលោក Abe Shinzo បានធ្វើអត្ថាធិប្បាយនៅថ្ងៃទី ២២ លើកម្មវិធីរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក ដែលរងគ្រោះដោយការឆ្លងរាលដាលនៃជំងឺ Covid=19 ។ យុទ្ធនាការទេសចរណ៍ថ្មី “Go To Travel” បានចាប់ផ្តើមនៅថ្ងៃទី ២២ ដែលបានផ្តល់នូវការបញ្ចុះតម្លៃលើមធ្យោបាយធ្វើដំណើរ កន្លែងស្នាក់នៅ និងគូប៉ុងដែលអាចប្រើបាននៅតាមកន្លែងទេសចរណ៍ និងហាងលក់វត្ថុអនុស្សាវរីយ៍។ លោក Abe បាននិយាយថា គោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការបន្តសកម្មភាពសេដ្ឋកិច្ច ដោយប្រុងប្រយ័ត្ននៅតែមិនផ្លាស់ប្តូរ។ ទន្ទឹមនឹងនេះ លោកបានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការរបស់ប្រជាជន ដើម្បីចៀសវាងកន្លែងដែលមានមនុស្សកកកុញ ការទំនាក់ទំនងជិតស្និទ្ធ កន្លែងដែលត្រូវបានកំណត់ និងកន្លែងដែលបិទដើម្បីការពារការឆ្លងរាលដាល។ លោក Abe
- សេដ្ឋកិច្ចខេត្តព្រះសីហនុ មិនយូរទៀតទេនឹងមានទីលានចាក់សំរាមទំហំជាង ១៧ ហិកតា ដែលសាងសង់ដោយថវិកាជាតិជាង ៥ លានដុល្លារសេដ្ឋកិច្ច July 22, 2020 Chan Sreyny
នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពអនុគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុ ក្នុងក្របខណ្ឌថវិកាជាតិ ដោយមានការចូលរួមពីសមាជិក សមាជិកានៃគណៈកម្មការគ្រប់គ្រងការងារអនុគម្រោងសាងសង់ទីលានចាក់សំរាមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុដែលអនុវត្តដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ក្នុងទំហំទឹកប្រាក់ចំនួន ៥,៣១៣,៤៦៣ ដុល្លារសហអាមេរិក ជាថវិកាជាតិសម្រាប់ឆ្នាំ២០២០ មានរយៈពេលសាងសង់ ១៧ខែ គិតចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ លើផ្ទៃដី ១៧,៣៣ ហិកតា លើផ្ទៃដីសរុប ៥១ ហិកតាដែលរដ្ឋបាលខេត្តព្រះសីហនុផ្តល់ជូន ស្ថិតនៅភូមិអូតាសេក
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 22, 2020 Chan Sreyny
យោងតាមលទ្ធផលនៃកិច្ចប្រជុំចង្អៀតដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២១៩ និងយោងតាមការសម្រេចរបស់អគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នៅថ្ងទី៣១ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងរ៉ែ និងថាមពលបានដាក់ចេញនូវ « ផែនការបន្ថយថ្លៃលក់អគ្គិសនីឲ្យអ្នកប្រើប្រាស់ និងផែនការកែទម្រង់កាបង់ថ្លៃអគ្គិសនីរបស់អ្នកប្រើប្រាស់ សម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១ »។ នៅក្នុងផែនការខាងលើនេះ អ្នកប្រើប្រាស់អគ្គិសនីក្នុងវិស័យកសិកម្មទទួលបានការបន្ថយថ្លៃអគ្គិសនីជាអាទិភាពដូចអ្នកប្រើប្រាស់អគ្គិសនីក្នុងវិស័យឧស្សាហកម្ម រួចបន្ថែមពីលើនោះ ការប្រើប្រាស់អគ្គិសនីសម្រាប់បូមទឹកធ្វើកសិកម្មនៅពេលយប់ពីម៉ោង ៩យប់ ដល់ម៉ោង ៧ ព្រឹក ត្រូវបានផ្ដល់ការអនុគ្រោះឲ្យបង់ថ្លៃត្រឹមតែ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 22, 2020 Chan Sreyny
ការនាំចេញអង្កររបស់ប្រទេសថៃ ទំនងជាធ្លាក់ចុះមកនៅត្រឹម ៦.៥ លានតោនក្នុងឆ្នាំនេះ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលមួយទសវត្ស បន្ទាប់ពីការព្យាករណ៍ ៧.៥ លានតោនដោយសារកត្តាអវិជ្ជមានមួយចំនួន នេះបើយោងតាមការអធិប្បាយរបស់សមាគមនាំចេញអង្កររបស់ប្រទេសថៃ។ លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគម មានប្រសាសន៍ថា៖ « ការនាំចេញអង្កររបស់ថៃត្រូវបានរារាំងដោយកត្តាអវិជ្ជមានមួយចំនួនដូចជា៖ វិបត្តិនៃជំងឺឆ្លង ដែលធ្វើឱ្យតម្រូវការពិភពលោកធ្លាក់ចុះ ការឡើងថ្លៃនៃប្រាក់បាត បានធ្វើឱ្យអង្ករកាន់តែឡើងថ្លៃ និងការវាយប្រហារពីគ្រោះរាំងស្ងួត ដែលបានធ្វើឱ្យកាត់បន្ថយសង្វាក់ផលិតកម្ម »។ មួយវិញទៀតមូលហេតុដែលនាំឱ្យការនាំចេញធ្លាក់ចុះ បណ្ដាលមកពី តម្លៃអង្ករក្នុងពេលបច្ចុប្បន្នរបស់ថៃមានតម្លៃ ៥២០ ដុល្លារក្នុងមួយតោន ខណៈអង្ករពីប្រទេសវៀតណាមតម្លៃត្រឹមតែ ៤៤០-៤៥០ ដុល្លារ និងឥណ្ឌាមានតម្លៃ ៣៦០ ដុល្លារក្នុងមួយតោន។
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 21, 2020 Chan Sreyny
ជំងឺរាត្បាត Covid-19 បានកាត់បន្ថយប្រាក់ចំណូលរបស់ប្រជាជនវៀតណាមដល់ទៅ ៩០% ដែលបង្ខំឱ្យមនុស្សជាច្រើនកាត់បន្ថយការចំណាយរបស់ខ្លួន។ យោងតាមការស្ទង់មតិដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារបារាំង Ipsos ចេញផ្សាយកាលពីថ្ងៃសុក្រ បាននិយាយថាពាក់កណ្តាលនៃអ្នកឆ្លើយតបចំនួន ៥០០ នាក់ដែលត្រូវបានស្ទង់មតិបាននិយាយថា ប្រាក់ចំណូលរបស់ពួកគេបានធ្លាក់ចុះជាង ២០% ។ ចំនួន ១៧% នៃអ្នកឆ្លើយតបដែលមានប្រាក់ចំណូលទាប ឫក្រោម ៧.៥ លានដុង (៣២៣ ដុល្លារ) ក្នុងមួយខែបាននិយាយថា គ្រួសាររបស់ពួកគេត្រូវកាត់បន្ថយការចំណាយលើវិស័យទេសចរណ៍ ការហូបចំណីអាហារនៅខាងក្រៅ សម្លៀកបំពាក់ និងគ្រឿងអេឡិចត្រូនិច។ ចំណែកឯ ៣០% ទៀតបានកាត់បន្ថយការទិញទំនិញនៅផ្សារទំនើប និងការទិញតាមអ៊ីនធឺណេត។ អ្នកឆ្លើយតប ២ ភាគ










