ប្រជាជនសិង្ហបុរីដែលមានប្រាក់ឈ្នួលទាប នឹងទទួលបានប្រាក់ឈ្នួលពិសេសចំនួន ៣.០០០ ដុល្លារក្នុងម្នាក់ពីរដ្ឋាភិបាល
សេដ្ឋកិច្ច July 24, 2020 Chan Sreyny

ប្រជាជនសិង្ហបុរីដែលមានប្រាក់ឈ្នួលទាបប្រហែល ៤០០,០០០ នាក់នឹងទទួលបានថវិកាចំនួន ១៥០០ ដុល្លារ ចាប់ពីថ្ងៃអង្គារ សប្តាហ៍ក្រោយ (ថ្ងៃទី ២៨ ខែកក្កដា) ដែលជាការទូទាត់លើកដំបូងនៃប្រាក់ឈ្នួលពិសេស Workfare ។

ឧបនាយករដ្ឋមន្រ្តីលោក Heng Swee Keat បានប្រកាសនៅក្នុងសុន្ទរកថាមួយកាលពីខែមីនាថា រដ្ឋាភិបាលគ្រោងនឹងផ្តល់ជូនកម្មករដែលមានប្រាក់ចំណូលទាប នៅប្រាក់សំណងចំនួន ៣,០០០ ដុល្លារ ដែលនឹងត្រូវផ្តល់ជាពីរលើកស្មើគ្នា គឺមួយលើកនៅក្នុងខែកក្កដា និងមួយលើកទៀតនៅក្នុងខែតុលា។ ប្រាប់សំណងនេះ នឹងត្រូវផ្តល់ជូនដល់កម្មករដែលមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភ នៅក្នុងកម្មវិធីសម្រាប់ប្រាក់ឈ្នួលកម្លាំងពលកម្ម (WIS) មុនពេលថ្ងៃទី ៣១ ខែមីនា សម្រាប់ការងាររបស់ពួកគេដែលបានធ្វើកាលពីឆ្នាំមុន។ WIS ផ្តោតសំខាន់លើកម្លាំងពលកម្មចំនួន ២០% ហើយត្រូវបានបង់ជាសាច់ប្រាក់ និងការបញ្ចូលមូលនិធិរបស់អ្នកផ្តល់សេវាកណ្តាល។

ទន្ទឹមនឹងនេះ លោក​ Heng បាននិយាយថា ខណៈពេលដែលកម្មករជាច្រើននៅជុំវិញពិភពលោក កំពុងជួបប្រទះនឹងការជាប់គាំងនឹងបញ្ហាប្រាក់ឈ្នួល ប៉ុន្តែកម្មករដែលលមានប្រាក់ឈ្នួលទាបនៅក្នុងប្រទេសសិង្ហបុរី បែរជាទទួលបាននូវកំណើនប្រាក់ឈ្នួលដែលខ្ពស់ជាង ៤% ជារៀងរាល់ឆ្នាំ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ លោកបានបន្ថែមទៀតថា « យើងនឹងបន្តវិនិយោគ និងគាំទ្រដល់កម្មករដែលមានប្រាក់ឈ្នួលទាប ដូច្នេះពួកគេអាចបន្តរៀនសូត្រ និងរីកចម្រើនទៅមុខបាន »៕

អត្ថបទ៖ នីតា
ប្រភព៖ straitstimes