ខេត្ត ៤ កំពុងបង្អួតសម្រស់ស្រស់ឆើតឆាយនៅក្នុងរដូវវស្សានេះ ធ្វើឲ្យភ្ញៀវទេសចរទប់ចិត្តមិនបាន
ទេសចរណ៍ July 27, 2020 Chan Sreyny

យោងតាមក្រសួងទេសចរណ៍បានបង្ហាញនូវទីកន្លែងកម្សាន្តជាច្រើនស្អាតៗ ហើយប្លែកភ្នែកប្រកបដោយសម្រស់ស្រស់ត្រកាល ជាមួយធម្មជាតិ ព្រៃព្រឹក្សា ដែលកំពុងបង្អួតសម្រស់ឆើតឆាយទាក់ចិត្តភ្ញៀវទេសចរជាពន់ពេក​។ ជាមួយគ្នានេះនៅរដូវវស្សានេះ ខេត្តចំនួន ៥ ដែលពោរពេញដោយសក្ដានុពល និងតំបនទេសចរណ៍បែបធម្មជាតិបាននិងកំពុងបង្អួតសម្រស់គ្នា ទាក់ចិត្ត ទាក់ភ្នែកឲ្យភ្ញៀវទេសចរទប់ចិត្តមិនបានឡើយ។​ ខេត្តទាំងនោះរួមមាន៖

១. ខេត្តកោះកុង៖ មានរមណីយដ្ឋានទេសចរណ៍ ៣ កន្លែងដែលមានសក្ដានុពលក្នុងខេត្តរួមមាន៖ សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប( តំបន់ព្រៃកោងកាង), រមណីយដ្ឋានឆ្នេរកោងកាង ស្ថិតក្នុងស្រុកស្រែអំបិល និងតំបន់ទឹកធ្លាក់តាតៃ ស្ថិតក្នុង ឃុំតាតៃក្រោម។

២.ភ្នំក្រោម ក្នុងខេត្តសៀមរាប៖ ទស្សនាព្រះអាទិត្យអស់ស្ដង្គតពីលើកំពូលភ្នំ គួបផ្សំជាមួយទេសភាពវាលស្រែដ៏ខៀវស្រងាត់ដាច់កន្ទុយភ្នែក និងគយគន់បឹងទន្លេសាបពីចម្ងាយ សូមកុំខកខានក្នុងការមកទស្សនាភ្នំក្រោមនារដូវវស្សាដើម្បីបានឃើញនៅផ្ទាំងទស្សនីយភាពនេះ៖

៣.ខេត្តឧត្តរមានជ័យ៖ មានទីតាំងនៅបណ្ដោយខ្សែព្រំដែនភាគខាងជើងប្រទេសកម្ពុជា ទោះបីជាស្ថិតនៅទីដាច់ស្រយាល ខេត្តនេះមានទីតាំងប្រវត្តិសាស្រ្ត ធម្មជាតិ មួយចំនួនដែលគួរតែទៅទស្សនាផងដែរ។

៤.ខេត្តព្រះវិហារ៖ រមណីយដ្ឋានប្រាសាទព្រះវិហារ គឺជាតំបន់រមណីយដ្ឋាន (បេតិកភណ្ឌ វប្បធម៌ និង ធម្មជាតិ) គ្របដណ្ដប់លេីផ្ទៃដីជាង ២០គីឡូម៉ែត្រ ស្មេីនិង (២៣,០០០ហិចតា) ក្នុងនោះរួមមាន ០៧ភូមិ ស្ថិតក្នុងឃុំស្រអែម ដែលជាភូមិរណបតំបន់បេតិកភ័ណ្ឌប្រាសាទព្រះវិហារ រួមមាន ភូមិ ធម្មជាតិសម្ដេចតេជោ, ភូមិ ស្រអែមខាងជេីង, ភូមិ ចំបក់សែនជ័យ , ភូមិ ស្ទឹងខៀវតេជោ, ភូមិ គោលប្រាំបី , ភូមិ តេជោសែនជ័យ, និង ភូមិ តេជោបុស្សស្បូវ។ សក្ដានុពលតំបន់ រមណីយដ្ឋានប្រាសាទព្រះវិហារ គឺមាន ០៤ កន្លែងសំខាន់ៗ៖

ប្រភព៖ ក្រសួងទេសចរណ៍