ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា សហរដ្ឋអាមេរិកបានចុះកិច្ចព្រមព្រៀងផ្ដល់ថវិកាចំនួន ២៦៥ លានដុល្លារអាមេរិកដល់រោងចក្រ Fujifilm Holdings របស់ជប៉ុននៅរដ្ឋ Texas ដើម្បីបង្កើនការផលិតវ៉ាក់សាំងការពារជំងឺ Covid-19 ។
លោក Trump បានធ្វើសេចក្តីប្រកាសកាលពីថ្ងៃទី ២៧ ខែកក្កដា នៅពេលដែលលោកបានទៅទស្សនាកន្លែងមួយផ្សេងទៀតនៅ Fujifilm នៅរដ្ឋ Carolina ខាងជើង។ បទបញ្ជានេះបានពង្រីកកិច្ចព្រមព្រៀងរវាងនាយកដ្ឋានសុខាភិបាល និង Human Services, សាកលវិទ្យាល័យ Texas A&M និងក្រុមហ៊ុន Fujifilm Diosynth Biotechnologies ។

គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុនក្រុមហ៊ុន Fujifilm Diosynth ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនជប៉ុនបាននិយាយថា ខ្លួននឹងផលិតថ្នាំជាច្រើនសម្រាប់វ៉ាក់សាំងវីរុស Novavax ឈ្មោះ NVX-CoV2373 ។ ក្រុមហ៊ុនបានបន្ថែមទៀតថា ខ្លួននឹងចំណាយប្រាក់ចំនួន ៩២៨ លានដុល្លារអាមេរិក ដើម្បីបង្កើនសមត្ថភាពទ្វេដងនៅឯប្រទេស Denmark ដែលមានចំណែកក្នុងការព្យាបាលជំងឺផងដែរ៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


