ព័ត៌មានចុងក្រោយ
  • អាមេរិកបានបរិច្ចាកម៉ាស់ការពាររាប់ពាន់ម៉ាស់ទៅដល់ប្រជាជនថៃដែលរស់នៅតំបន់ភ្នំដាច់ស្រយាល សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 27, 2020 Chan Sreyny

    ស្ថានទូតអាមេរិក បានបញ្ជូនម៉ាស់ការពាររាប់ពាន់ម៉ាស់ទៅខេត្តឈៀងរ៉ៃប្រទេសថៃ បើទោះបីជាប្រទេសនេះមិនមានករណីឆ្លងជំងឺ Covid-19 ថ្មីរយៈពេលជាង ២ ខែក៏ដោយ។ អ្នកតំណាងស្ថានទូតអាមេរិកបានប្រគល់ម៉ាស់ ដែលមានតម្លៃប្រហែល ១៤,៥០២ ដុល្លារដល់អាជ្ញាធរនៅឈៀងរ៉ៃនៅសប្តាហ៍នេះ។ អគ្គកុងស៊ុលកិត្តិយសប្រចាំតំបន់របស់សហរដ្ឋអាមេរិកលោក Sean O’Neil មានប្រសាសន៍ថា សហរដ្ឋអាមេរិកចង់ជួយផ្តល់ការការពារដល់ប្រជាជនដែលរស់នៅតំបន់ភ្នំដាច់ស្រយាល។ លោកបានបន្ថែមថា « យើងមានកិត្តិយសណាស់ដែលអាជ្ញាធរថៃទុកចិត្តលើយើង ក្នុងការឱ្យជួយផ្តល់នូវឧបករណ៍ការពារនេះ យើងជឿជាក់ថាម៉ាស់ការពារនឹងមានប្រយោជន៍សម្រាប់ពលរដ្ឋក្រីក្រក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ ហើយសង្ឃឹមថានឹងជួយពួកគេឱ្យមានសុវត្ថិភាពពីជំងឺនេះ »។ គួរបញ្ជាក់ផងដែរថា ប្រទេសថៃដែលបានចាប់ផ្តើមចាត់វិធានការទប់ស្កាត់ និងចាក់សោយ៉ាងតឹងរ៉ឹងកាលពីខែមីនា ដោយមិនបានកត់ត្រាការចម្លងជំងឺក្នុងតំបន់ក្នុងរយៈពេលជាង ៦០ ថ្ងៃមកហើយ។ ផ្ទុយមកវិញសហរដ្ឋអាមេរិកមានអ្នកឆ្លងចំនួន ៤.៣ លាននាក់ និងស្លាប់ចំនួន ១៤៩,៣៩៨

  • មនុស្សកុំមើលងាយមនុស្ស! កូនកសិកររកស៊ីផលិតត្រាក់ទ័រ ដោយសារការមាក់ងាយខំប្រឹងប្រែងរហូតបង្កើតបានក្រុមហ៊ុនផលិតរថយន្តទំនើប Lamborghini តម្លៃរាប់លានដុល្លារនាពេលបច្ចុប្បន្ន គំនិតអប់រំ
    គំនិតអប់រំ
    គំនិតអប់រំ July 27, 2020 Chan Sreyny

    មិនមានមនុស្សច្រើនទេដែលដឹងថា ក្រុមហ៊ុនផលិតរថយន្តទំនើប Lamborghini តម្លៃរាប់លានដុល្លារនាពេលបច្ចុប្បន្នផ្ដើមចេញពីក្រុមហ៊ុនផលិតត្រាក់ទ័រ។ មូលហេតុនៃការផ្លាស់ប្ដូរពីយានយន្តកសិកម្មទៅជារថយន្តទំនើបបណ្ដាល​មកពីជម្លោះប្រឆាំងជាមួយនឹងលោក Enzo Ferrari ដែលជាម្ចាស់ក្រុមហ៊ុនផលិតរថយន្តស្ព័រអ៉ីតាលីលំដាប់ខ្ពស់។ Ferrucio Lamborghini គឺជាបុរសសាមញ្ញម្នាក់ដែលកើតក្នុងគ្រួសារដែលប្រកបរបរដាំផ្លែទំពាំងបាយជូរដើម្បីចិញ្ចឹមជីវិត តែដោយសារចំណេះដឹង និងចំណាប់អារម្មណ៍ខាង​មេកានិចរបស់គាត់ នៅទីបំផុតបាននាំឲ្យគាត់ឈានជើងរកស៊ីធ្វើត្រាក់ទ័រ។ ក្នុងអំឡុងសង្រ្គាមលោកលើកទី២ ទិន្នផលឧស្សាហកម្មរបស់ប្រទេសអ៉ីតាលីភាគច្រើនទាក់ទងនឹងតម្រូវការសង្រ្គាម ដោយមិនយកចិត្តទុកដាក់លើតម្រូវការផ្សេងទៀតដូចជា ឧបករណ៍កសិកម្មឡើយ។ នេះជាមូលហេតុដែលបន្ទាប់ពីសង្គ្រាម និងដោយសារតែគំនិតផ្តួចផ្តើមកំណែទម្រង់ក្រោយសង្គ្រាម ការផលិតត្រាក់ទ័ររបស់ Ferrucio បានក្លាយជាការពេញនិយម និងរកចំណូលបានច្រើន។ ខណៈដែលអាជីវកម្មកំពុងដំណើរការល្អ ប៉ុន្មានឆ្នាំក្រោយមកគាត់បានចាប់ផ្ដើមបង្កើតក្រុមហ៊ុនផ្សេងៗថែមទៀតដែលជា ក្រុមហ៊ុនផលិតម៉ាស៊ីនកម្តៅដោយប្រេង និងម៉ាស៊ីនត្រជាក់។ ជាមួយគ្នានេះបន្ទាប់ពីរកស៊ីកាក់កបទៅៗ Ferrucio Lamborghini បានទិញឡានម៉ាក Ferrari ដោយសារគាត់ចូលចិត្តឡានប្រភេទនេះ

  • ថៃប្រកាសថា វ៉ាក់សាំង Covid-19 អាចនឹងរួចរាល់នៅឆ្នាំក្រោយនេះ ហើយមានតម្លៃត្រឹមតែ… សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 27, 2020 Chan Sreyny

    វ៉ាក់សាំងដំបូងបង្អស់ប្រឆាំងនឹងវីរុស Covid-19 ត្រូវបានគេរំពឹងថានឹងមានសម្រាប់ឲ្យប្រើប្រាស់នៅឆ្នាំ២០២១ ហើយនៅក្នុងប្រទេសថៃក្នុងតម្លៃត្រឹមតែ ៦២០ បាត ( ជាង ១៩ ដុល្លារ) ក្នុងមួយដូស នេះបើយោងតាមការបញ្ជាក់ពីអង្គលេខាធិការនៃគណៈកម្មាធិការវ៉ាក់សាំងជាតិកាលពីម្សិលមិញនេះ។ លោកវេជ្ជបណ្ឌិត Siriroek Songsivilai បានមានប្រសាសន៍ថា វ៉ាក់សាំងតម្លៃ ៦២០បាតនេះ គឺសម្រាប់វ៉ាក់សាំងចំនួន ១០០ លានដូសស្មើនឹងតម្លៃសរុបប្រហែល ២ ពាន់លានដុល្លារអាមេរិក ដែលបញ្ជាទិញដោយរដ្ឋភិបាលអាមេរិកពីក្រុមហ៊ុនផលិតថ្នាំ Pfizer និងក្រុមហ៊ុន BioNTech របស់អាល្លឺម៉ងដែលរួមគ្នាបង្កើតវ៉ាក់សាំងនេះ។ វេជ្ជបណ្ឌិតរូបនេះបានបន្ថែមថា ប្រទេសថៃកំពុងប្រើវិធីសាស្ត្រចំនួន ៣ គឺ ការអភិវឌ្ឍវ៉ាក់សាំងផ្ទាល់របស់ខ្លួន ការអភិវឌ្ឍវ៉ាក់សាំងតារយៈការផ្ទេរបច្ចេកវិទ្យា

  • សហរដ្ឋអាមេរិកបានបង្កើនការវិនិយោគទ្វេដងដល់ជិត ១ ពាន់លានដុល្លារ ដើម្បីពន្លឿនការអភិវឌ្ឍវ៉ាក់សាំងការពារជំងឺ Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 27, 2020 Chan Sreyny

    សហរដ្ឋអាមេរិកបានបង្កើនការវិនិយោគរបស់ខ្លួនទ្វេដងដល់ជិត ១ ពាន់លានដុល្លារ ដើម្បីពន្លឿនការអភិវឌ្ឍវ៉ាក់សាំងការពារជំងឺ Covid-19 ដោយក្រុមហ៊ុនជីវបច្ចេកវិទ្យាវិទ្យាសាស្ត្រ Moderna ដែលចាប់ផ្ដើមសាកល្បងលើកចុងក្រោយនៅថ្ងៃទី ២៧ ខែកក្កដានេះ។ ក្រុមហ៊ុនជីវបច្ចេកវិទ្យាវិទ្យាសាស្ត្រ Moderna បានប្រកាសកាលពីថ្ងៃទី ២៦ ថា រដ្ឋាភិបាលគ្រោងនឹងចំណាយរហូតដល់ ៤៧២ លានដុល្លារបន្ថែមលើថវិកា ៤៨៣ លានដុល្លារ ដែលបានប្រកាសកាលពីលើកមុន។ Moderna បាននិយាយថា ការវិនិយោគបន្ថែមត្រូវបានបង្ហាញដោយការសម្រេចចិត្តរបស់ខ្លួនជាមួយរដ្ឋាភិបាល ដើម្បីពង្រីកការសាកល្បងរបស់គ្លីនិកដំណាក់កាលទី៣ នៃវ៉ាក់សាំងដែលត្រូវបានស្រាវជ្រាវទៅលើអ្នកសាកល្បងចំនួន ៣ ម៉ឺននាក់។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក បានប្រកាសពីការវិនិយោគដ៏ធំធេងនៅក្នុងកិច្ចខិតខំប្រឹងប្រែងដ៏ធំមួយ ដើម្បីពន្លឿនការអភិវឌ្ឍវ៉ាក់សាំង និងទទួលបានការចាក់វ៉ាក់សាំងដល់ប្រជាជនអាមេរិករាប់លាននាក់នៅដើមឆ្នាំក្រោយ។ កាលពីថ្ងៃទី

  • រោងចក្រកាត់ដេរសម្លៀកបំពាក់តម្លៃជាង ២ លានដុល្លារអាមេរិកនឹងបើកដំណើរការនៅរាជធានីភ្នំពេញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 27, 2020 Chan Sreyny

    រោងចក្រកាត់ដេរសម្លៀកបំពាក់តម្លៃ ២.១ លានដុល្លារអាមេរិកនឹងមានវត្តមាននៅក្នុងរាជធានីភ្នំពេញឆាប់ៗនេះ បន្ទាប់ពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន IGTM (CAMBODIA) CO., LTD តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រនេះ។ បើយោងតាមការចេញផ្សាយពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា គម្រោងបង្កើតរោងចក្រតម្លៃខ្ទង់លានដុល្លារដែលទទួលភ្លើងខៀវពី CDC នេះ មានទីតាំងវិនិយោគស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយអាចបង្កើតឱកាសការងារជូនដល់បងប្អូនប្រជាពលរដ្ឋ​បានចំនួន ៣៩៦កន្លែង៕ អត្ថបទ៖ លីនី

  • កូនមាសកូនសំណាង! ជិតដល់ថ្ងៃកើត នាំសំណាងឲ្យឪពុកឈ្នះ 1000$ ពីប៊ូសស្រ្តង Boostrong
    Boostrong
    Boostrong July 27, 2020 Chan Sreyny

    ​អ្នកស្រី សេង ស្រីវា ជាស្រី្តមានផ្ទៃពោះ ដែលនឹងត្រូវសម្រាលបុត្រនៅខែក្រោយនេះ។ ស្របពេលជាមួយការទទឹងរង់ចាំឃើញមុខកូនប្រុសថ្លើមថ្លៃស្មើរជីវិតឃើញពន្លឺព្រះអាទិត្យ អ្នកស្រី និងស្វាម៉ីមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះតែមិនទាន់មានលុយគ្រប់គ្រាន់សម្រាប់ថ្ងៃឆ្លងទន្លេ។ កំពុងតែស្វែងរកខ្ចីលុយគេមិនទាន់គ្រប់ផង ស្រាប់តែកូនមាសនាំសំណាងឲ្យឪពុកត្រូវរង្វាន់ 1,000$ ពីប៊ូសស្រ្តង។ ​អ្នកស្រី សេង ស្រីវា និងស្វាម៉ីឈ្មោះប្រាក់ ម៉េង រស់នៅឃុំស្វាយអាត់ ស្រុកពោធិ៍សាត់ខេត្តពោធិ៍សាត់។ សព្វថ្ងៃអ្នកស្រីសំរាកនៅផ្ទះ ឯស្វាម៉ីត្រូវចេញទៅធ្វើជាកម្មករសំណង់ អ្នកទាំងពីរខិតខំប្រមែប្រមូលសន្សំ ពុំហ៊ានចាយខ្ជះខ្ជាយឡើយ តែនៅតែខ្វះលុយមួយចំនួនធំទៀត ដើម្បីត្រៀមទុកបង់ថ្លៃសម្រាលនៅមន្ទីពេទ្យ និងសម្ភារសំរាប់ទារក។ អ្នកស្រី សេង ស្រីវាបានបញ្ជាក់ឲ្យដឹងថា >។ អ្នកស្រីបានបន្តទៀតថា។ ​ប៊ូសស្រ្តង ជាភេសជ្ជៈប៉ូវកំលាំងដែលមានគុណភាពកំរិតពិភពលោកដែលទើបតែឈ្នះមេដាយមាសឆ្នាំ

  • ចិនពេញចិត្តទុរេនពីប្រទេសថៃខ្លាំង ហើយទាមទារឱ្យមានការនាំចូលឱ្យកាន់តែច្រើនថែមទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 27, 2020 Chan Sreyny

    ទោះបីជាមានការរីករាលដាលនៃជំងឺ Covid-19 និងតម្រូវការពិភពលោកមានការធ្លាក់ចុះយ៉ាងណាក៏ដោយ ក៏ប្រទេសចិននៅតែទាមទារការនាំចូលទុរេនរបស់ថៃឱ្យកាន់តែច្រើនថែមទៀត ដែលលើសពីការរំពឹងទុក។ យោងតាមទិន្ន័យរបស់ក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងថា ការនាំចេញទុរេន ដែលមានតំលៃ ៥៦៧.២៩ លានដុល្លារទៅកាន់ប្រទេសចិនក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២០ កើនឡើង ៧៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ។ ចិនមានចំនួន ៧២.១% នៃតម្លៃនាំចេញទុរេនទៅកាន់ពិភពលោក ក្នុងកំឡុងពេលដែលមានចំនួនសរុប ៧៨៧.៧២ លានដុល្លារកើនឡើង ៣០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក Auramon Supthaweethum អគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្មបានមានប្រសាសន៍ថា កំណើនដ៏រឹងមាំនេះត្រូវបានជម្រុញមួយផ្នែកដោយកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការបញ្ជាទិញជាមុនដែលដាក់ដោយឈ្មួញចិន មុនពេលរដូវប្រមូលផលប្រចាំឆ្នាំ។ ទន្ទឹមនឹងនេះ

  • បន្ទាប់ពី Spotify និង Netflix ឥណ្ឌូណេស៊ីកំពុងស្វែងរកការប្រមូលអាករលើតម្លៃបន្ថែម (VAT) ពីក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 27, 2020 Chan Sreyny

    ឥណ្ឌូនេស៊ី៖ អគ្គនាយកដ្ឋានពន្ធដារកំពុងពិភាក្សាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀត ដើម្បីប្រមូលពន្ធលើតម្លៃបន្ថែម (VAT) លើការលក់បន្ទាប់ពីថ្មីៗនេះបានដាក់ចេញនូវច្បាប់បែបនេះទៅលើក្រុមហ៊ុនចំនួន ៦ រួមមានក្រុមហ៊ុន Amazon និងប្រព័ន្ធផ្សព្វផ្សាយ Netflix ។ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានលោក Hestu Yoga Saksama បាននិយាយថា ការិយាល័យពន្ធកំពុងស្ថិតក្នុងដំណើរការចរចាជាមួយក្រុមហ៊ុនបច្ចេកវិទ្យា ដើម្បីធានាថាពួកគេត្រៀមខ្លួន និងព្រមទទួលយកច្បាប់ថ្មីនេះ។ លោកបានបន្តថា ឥណ្ឌូនេស៊ីជឿជាក់ថាក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើននឹងប្រមូលពន្ធលើតម្លៃបន្ថែមនៅឆ្នាំនេះ។ ប៉ុន្តែទោះយ៉ាងណាលោកបានបដិសេធមិនប្រាប់ឈ្មោះក្រុមហ៊ុនឬបង្ហាញពីចំនួនទឹកប្រាក់ដែលរដ្ឋាភិបាលរំពឹងថានឹងទទួលបានពីគោលនយោបាយបែបនេះឡើយ។ យោងតាមច្បាប់ថ្មីក្រុមហ៊ុនបរទេសដែលលក់ផលិតផល និងសេវាកម្មឌីជីថលនៅក្នុងប្រទេសឥណ្ឌូនេស៊ីមានតម្លៃយ៉ាងតិច ៦០០ លានរូពី (៤១,០៣៨ ដុល្លារ) ក្នុងមួយឆ្នាំ ឬ បង្កើតចរាចរណ៍ប្រចាំឆ្នាំពីអ្នកប្រើប្រាស់យ៉ាងតិច ១២,០០០ នាក់នឹង តម្រូវឲ្យ