រដ្ឋាភិបាលជប៉ុនគ្រោងនឹងផ្ដល់ម៉ាស់ក្រណាត់ដែលអាចបោកទឹកបានចំនួន ៨០ លានម៉ាស់ទៀតដល់មណ្ឌលថែទាំនៅទូទាំងប្រទេសបន្ថែមពីលើម៉ាស់ចំនួន ៧៧ លានដែលខ្លួនបានផ្គត់ផ្គង់រួចហើយ។ ការផ្តល់ម៉ាស់ក្រណាត់ដែលអាចបោកសម្អាតបានដែលជាសម្ភារៈបរិក្ខារ សម្រាប់គ្រួសារ និងមណ្ឌលសុខភាព គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីទប់ទល់នឹងកង្វះខាតនៃម៉ា់ស់នៅក្នុងប្រទេសចំពេលមានការឆ្លងរាលដាលនៃវីរុស Covid-19។
ជាក់ស្ដែងរដ្ឋាភិបាលបានបញ្ចូនម៉ាសចំនួន ១៣០ លានម៉ាស់ដល់ក្រុមគ្រួសារទាំងអស់នៅក្នុងប្រទេសដូចដែលបានគ្រោងទុកក្នុងតម្លៃ ២៦ ពាន់លានដុល្លារយ៉េន ឬ ប្រហែល ២៥០ លានដុល្លារ។ ជាមួយគ្នានេះរដ្ឋាភិបាលក៏បានកំណត់ចំនួនទឹកប្រាក់ ប្រហែល ២៣០ លានដុល្លារសម្រាប់ការផ្តល់ម៉ាស់ក្រណាត់ចំនួន ១៥៧ លានគ្រឿងដល់មណ្ឌលថែទាំ។

ដោយឡែកក្រសួងសុខាភិបាលក៏បានលើកឡើងថា បុគ្គលិកនិងអ្នករស់នៅកន្លែងនោះត្រូវការពាក់ម៉ាស់រាល់ថ្ងៃ ប៉ុន្តែការផ្គត់ផ្គង់មិនស្មើនឹងកម្រិតកាលពីឆ្នាំមុនទេ។ ប៉ុន្តែក្រសួងបានអះអាងថា កម្មវិធីរបស់រដ្ឋាភិបាលបានជួយទប់ស្កាត់តម្រូវការ ដែលគ្រោងនឹងបញ្ជូនម៉ាស់ចំនួន ៨០ លានដែលនៅសល់នៅចុងខែកញ្ញានេះ៕


អត្ថបទ៖ លីនី
ប្រភព៖ nhk


