យោងតាមគេហទំព័របណ្ដាញសង្គមអាមេរិក Yelp បានរាយការណ៍ថា ៦០% នៃភោជនីយដ្ឋាននៅសហរដ្ឋអាមេរិក ដែលបានបិទជាបណ្ដោះអាសន្នដោយសារជំងឺ Covid-19 នៅពេលនេះគឺត្រូវបានបិទជាអចិន្រ្តៃយ៍។
ប្រតិបត្តិកររបស់ Yelp និយាយថា ១៥,៧៧០ នៃភោជនីយដ្ឋានសរុបចំនួន ២៦,១៦០ នៅក្នុងប្រទេសដែលបានបិទជាបណ្តោះអាសន្នចាប់តាំងពីខែមីនា បានបិទទ្វារនៅត្រឹមថ្ងៃទី ១០ ខែកក្កដា។

ទន្ទឹមនឹងនេះ ភោជនីយដ្ឋានជាច្រើនបានព្យាយាម ប៉ុន្តែមិនទទួលបានជោគជ័យក្នុងការសម្របខ្លួនទៅនឹងវិបិត្តនៃជំងឺរាត្បាតនេះ រួមទាំងការចាប់ផ្ដើមសេវាកម្ម និងការចែកចាយរបស់ខ្លួន។ ដោយសារកត្តាទាំងនេះម្ចាស់អាជីវកម្មទាំងនោះ បានពិនិត្យឡើងវិញនូវភោជនីយដ្ឋានរបស់ពួកគេ និងស្វែងរកអាជីវកម្មផ្សេងទៀត។ Yelp ក៏បានរាយការណ៍ផងដែរថា ៤៨% នៃអ្នកលក់រាយ ៣៩% នៃក្លឹបហាត់ប្រាណ និង ៣៦% នៃហាងថែរក្សាសម្ផស្សនៅសហរដ្ឋអាមេរិកបានបិទជាអចិន្ត្រៃយ៍៕

អត្ថបទ៖ នីតា
ប្រភព៖ nhk


