Covid-19 វាយប្រហារការលើការលក់ និងប្រាក់ចំណូលសុទ្ធរបស់ McDonald ជាសកលធ្លាក់ចុះក្នុងត្រីមាសទី២
អាជីវកម្ម July 29, 2020 Chan Sreyny

ក្រុមហ៊ុន McDonald បានបង្ហាញពីការធ្លាក់ចុះនៃការលក់ និងប្រាក់ចំណូលសុទ្ធក្នុងត្រីមាសទី២ របស់ខ្លួនខណៈការថយចុះនេះបានកើតឡើងនៅពេលដែលជំងឺ Covid-19 បានរារាំងដល់ការធ្វើអាជីវកម្មរបស់ខ្លួននៅអាមេរិក។

ក្រុមហ៊ុនអាហាររហ័សមួយនេះបាននិយាយថា ការលក់សរុបបានធ្លាក់ចុះ ៣០% ក្នុងអំឡុងខែមេសា ដល់ខែមិថុនា បើប្រៀបធៀបទៅនឹងឆ្នាំមុនមានការធ្លាក់ចុះប្រហែល ៣.៨ ពាន់លានដុល្លារ។ ប្រាក់ចំណូលសុទ្ធបានធ្លាក់ចុះ ៦៨% ស្មើនឹងប្រមាណ ៤៨៣ លានដុល្លារ។ McDonald’s បានបិទហាងរបស់ខ្លួនជាបណ្តោះអាសន្ននៅទូទាំងពិភពលោក ចំពេលមានការឆ្លងរាលដាលនៃជំងឺរាតត្បាត។ ក្រុមហ៊ុនបានកត់សម្គាល់ថា ការខាតបង់នៅអាមេរិកបានថយចុះនៅត្រីមាសទី២ ដែលបានធ្លាក់ចុះត្រឹម ២% នៅក្នុងខែមិថុនា។

គួរបញ្ជាក់ផងដែរថា គេហទំព័រសហរដ្ឋអាមេរិក Yelp បាននិយាយថា ប្រហែល ៦០% នៃភោជនីយដ្ឋានជាង ២៦,០០០ នៅក្នុងប្រទេសបានបិទទ្វារជាបណ្តោះអាសន្នក្នុងកំឡុងពេលមានជំងឺរាតត្បាត។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដាក់ចេញនូវកញ្ចប់ជួយសង្គ្រោះធំៗ ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមទប់ទល់នឹងការធ្លាក់ចុះនេះ។ ប៉ុន្តែការស្ទង់មតិបង្ហាញថា មនុស្សជាច្រើននៅតែមិនអាចយកឈ្នះក្នុងវិបត្តិសេដ្ឋកិច្ចនេះបាន៕

អត្ថបទ៖ នីតា
ប្រភព៖ nhk