ការស្ទង់មតិ៖ ជនជាតិអាមេរិកចំនួន ៥៣% គិតថាចិនគួរតែចំណាយខ្លះសម្រាប់ជំងឺរាតត្បាត Covid-19
សេដ្ឋកិច្ច
July 29, 2020
Chan Sreyny
ការស្ទង់មតិមួយបង្ហាញថា ជនជាតិអាមេរិកចំនួន ៥៣% គិតថាចិនគួរតែចំណាយខ្លះសម្រាប់ជំងឺរាតត្បាត Covid-19 ។ តួលេខនេះបានកើនឡើង ១១% ចាប់តាំងពីការសួរសំណួរដដែលនៅក្នុងខែមីនា។
ក្រុមហ៊ុនបោះឆ្នោតស្ទង់មតិឈ្មោះ Rasmussen Reports បានស្ទាបស្ទង់លើមនុស្សប្រហែល ១០០០ នាក់នៅសហរដ្ឋអាមេរិកតាមទូរស័ព្ទ និងតាមប្រព័ន្ធអ៊ីនធឺណេតនៅចុងខែកក្កដា។ដោយតួលេខស្ទង់មតិរបស់ក្រុមហ៊ុនដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី ២៨ បង្ហាញថា ៥០% នៃអ្នកបោះឆ្នោតអាមេរិកមានអារម្មណ៍ថា ប្រទេសចិនគយរតែទទួលខុសត្រូវចំពោះការរីករាលដាលនៃជំងឺនេះ។
គួរបញ្ជាក់ផងដែរថា លោក Donald Trump បាននិយាយម្តងហើយម្តងទៀតសំដៅទៅលើជំងឺនេះថាជា « ជំងឺចិន » ជាក់ស្តែងក្នុងគោលបំណងផ្លាស់ប្តូរពីការស្តីបន្ទោស ខណៈមានការរិះគន់កាន់តែខ្លាំងឡើងលើរដ្ឋាភិបាលរបស់លោក នៅពេលដែរចំនួននៃការឆ្លងបានកើនឡើងនៅទូទាំងសហរដ្ឋអាមេរិក៕
អត្ថបទ៖ នីតា
ប្រភព៖ nhk
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


