ក្រុមហ៊ុនអាកាសចរណ៍ពិភពលោកមិនសូវមានសង្ឃឹមច្រើនលើការងើបឡើងវិញនៃ Covid-19 ខណៈក្រុមហ៊ុនអាកាសចរណ៍ពិភពលោកបានកាត់បន្ថយការព្យាករណ៍នៃមេរោគឆ្លងនេះ កាលពីថ្ងៃ អង្គារ ទី២៨ ខែកក្កដា ដោយលើកឡើងថាវិស័យអាកាសចរណ៍នឹងចំណាយពេលរហូតដល់ឆ្នាំ ២០២៤ ដែលវែងជាងការរំពឹងទុកពីមុន ទៅលើចរាចរណ៍អ្នកដំណើរដើម្បីត្រឡប់ទៅកម្រិតមុនវិបត្តិ។
នៅក្នុងការធ្វើបច្ចុប្បន្នភាពលើផលប៉ះពាល់នៃការរាតត្បាតលើការធ្វើដំណើរតាមផ្លូវអាកាស សមាគមដឹជញ្ចូនតាមអាកាសអន្តរជាតិ (IATA) បានលើកឡើងពីការផ្ទុកវីរុសយឺតៗ នៅសហរដ្ឋអាមេរិក និងប្រទេសកំពុងអភិវឌ្ឍន៍ និងការមើលឃើញខ្សោយសម្រាប់ការធ្វើដំណើររបស់ក្រុមហ៊ុន។ IATA បាននិយាយថាការកាត់បន្ថយឧបសគ្គនៃការធ្វើដំណើរ និងការរឹតត្បិតថ្មីនៅក្នុងទីផ្សារមួយចំនួន ក៏កំពុងគិតគូរពីការរំពឹងទុកនាពេលអនាគតដែរ។

ជាមួយគ្នានេះ លោក Brian Pearce ប្រធានសេដ្ឋវិទូ IATA មានប្រសាសន៍ថា៖ « ឆមាសទី២ នៃឆ្នាំនេះនឹងមានការងើបឡើងវិញយឺតជាងអ្វីដែលយើងបានរំពឹងទុក។ សមាគមនេះបានបង្ហាញថា ចំនួនអ្នកដំណើរនៅខែមិថុនាបានធ្លាក់ចុះ ៨៦.៥% ពីមួយឆ្នាំទៅមួយឆ្នាំបន្ទាប់ពីមានការធ្លាក់ចុះ ៩១% កាលពីខែឧសភា។

លើសពីនេះទៅទៀត IATA បាននិយាយថែមទៀតថា ចក្ខុវិស័យនៃការងើបឡើងវិញត្រូវបានចុះខ្សោយដោយសារការរីករាលដាលនៃ Covid-19 នៅសហរដ្ឋអាមេរិក និងប្រទេសកំពុងអភិវឌ្ឍន៍រួមគ្នា តំណាងឱ្យ ៤០% នៃការធ្វើដំណើរតាមផ្លូវអាកាសពិភពលោក។ អាជីវកម្មនៃការធ្វើដំណើរ ក៏អាចប្រឈមនឹងការធ្លាក់ចុះជាបន្ដបន្ទាប់ដែលគំរាមកំហែងដល់ប្រាក់ចំនេញរបស់ក្រុមហ៊ុនអាកាសចរណ៍ នៅពេលអតិថិជនធុរកិច្ចដែលជាអតិថិគោលដៅពេលបច្ចុប្បន្ន ប្រើប្រាស់ប្រព័ន្ធ video-conferences កាន់តែច្រើនបានក្លាយជាបទដ្ឋានក្នុងកំឡុងពេលចាក់សោ៕

អត្ថបទ៖ លីនី
ប្រភព៖ smh


