សេដ្ឋកិច្ចអាឡឺម៉ង់ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងត្រីមាសទី២ ដោយសារការចាក់សោរប្រទេសការពារជំងឺ Covid-19 បានបង្កផលប៉ះពាល់ដល់ប្រទេសនេះយ៉ាងខ្លាំង នេះបើយោងតាមទិន្នន័យផ្លូវការណ៍មួយដែលបានបង្ហាញនៅថ្ងៃទី ៣០ ខៃកក្កដា។ ប៉ុន្តែអ្នកជំនាញបាននិយាយថា នឹងមានការងើបឡើងវិញជាបណ្ដើរៗហើយ។
ទីភ្នាក់ងារស្ថិតិសហព័ន្ធ Destatis នឹងបង្ហាញការប៉ាន់ស្មានរបស់ខ្លួនជាមួយវិទ្យាស្ថានស្រាវជ្រាវឈានមុខគេបានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះជិត ១០% នៅចន្លោះខែមេសា និងមិថុនា បើធៀបនឹងត្រីមាសទី១ ។ លោក Peter Altmaier រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបានព្រមានកាលពីដើមឆ្នាំ ២០២០ ថាជំងឺរាតត្បាតនឹងជំរុញសេដ្ឋកិច្ចកំពូលរបស់អឺរ៉ុបឲ្យទៅជាវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្រក្រោយសង្គ្រាមរដែលបានបញ្ចប់ជាងមួយទសវត្ស។ លោក Altmaier បានព្យាករណ៍ថា ទិន្នផលអាឡឺម៉ង់នឹងធ្លាក់ចុះ ៦.៣% នៅឆ្នាំ ២០២០ និងកើនឡើង ៥.២% នៅឆ្នាំ ២០២១ ។

ទន្ទឹមនឹងនេះ អាឡឺម៉ង់បានទប់ទល់នឹងការឆ្លង Covid-19 បានល្អប្រសើរជាងប្រទេសជិតខាងរបស់ខ្លួន។ អត្រាឆ្លងជំងឺមានស្ថេរភាព បានជំរុញឱ្យប្រទេសនេះបន្ធូរបន្ថយការរឹតត្បិតលើជំងឺរាតត្បាតនៅដើមខែឧសភា ដែលអនុញ្ញាតឱ្យរោងចក្រ ហាងលក់ទំនិញនានា និងភោជនីយដ្ឋានបើកដំណើរការឡើងវិញ។ លោក Altmaier បាននិយាយថា លោករំពឹងថាសេដ្ឋកិច្ចអាឡឺម៉ង់នឹងវិលត្រឡប់ទៅរកកំណើនវិញនៅក្នុងខែតុលា ដែលត្រូវបានជំរុញដោយរដ្ឋាភិបាលដែលមិនធ្លាប់មានពីមុនមក ដើម្បីជំរុញការវិនិយោគ និងការចំណាយរបស់អតិថិជនរួមជាមួយកញ្ចប់ជំនួយសង្គ្រោះដ៏ធំ។

គួរបញ្ជាក់ផងដែរថា នៅខែមេសា និងឧសភា ការនាំចេញរបស់អាឡឺម៉ង់បានធ្លាក់ចុះប្រហែល ៣០% បើធៀបនឹងឆ្នាំមុន។ វិស័យឧស្សាហកម្មដ៏ខ្លាំងក្លារបស់អាឡឺម៉ង់ បានរងគ្រោះដោយភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន និងភាពមិនប្រាកដប្រជារបស់ Brexit ត្រូវបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង។ ចំណែកការផលិតរថយន្តបានធ្លាក់ចុះ ៤០% ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២០ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៤៥ ឆ្នាំ៕
អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


