ឯកឧត្តម គួច ចំរើន ៖ កសិដ្ឋាន​ចិញ្ចឹមក្ដាមថ្ម​ដោយធម្មជាតិ នៅស្រុកព្រៃនប់ ដី១០ហិកតា រកចំណូលបាន​ ៥០០$​ ក្នុងមួយថ្ងៃ
សេដ្ឋកិច្ច July 29, 2020 Khmernote

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានបង្ហោះឲ្យដឹងពីកសិដ្ឋាន​ចិញ្ចឹមក្ដាមថ្ម​ដោយធម្មជាតិ​ នៅឃុំទឹកថ្លា​ ស្រុកព្រៃនប់​ មានដី​ ១០​ ហិកតា ដោយគាត់បានប្រាប់ឲ្យដឹងពីចំណូលរបស់ម្ចាស់កសិដ្ឋានដោយ​អាចរកចំណូលបាន​ ៥០០$​ ក្នុងមួយថ្ងៃ​ ។ មិនត្រឹមតែប៉ុណ្ណោះគាត់បានប្រាប់ឲ្យដឹងថាបើសិនជាចង់បាន កូនក្ដាម​ ក្ដាមពង​ ក្ដាមសក​ ក្ដាមធាត់​ អាចរកនៅទីនេះបានផងដែរ។

របរចិញ្ចឹមក្តាមថ្ម ដែលបច្ចុប្បន្នកំពុងតែមានទីផ្សារ និងមានហាងឆេងខ្ពស់ ភាគច្រើននៅទីក្រុងភ្នំពេញ តាមហាងជាច្រើនគេនិយមយកទៅធ្វើក្តាមទឹកត្រីកោះកុងដែលនិយមសម្រាប់យុវវ័យដែលចូលចិត្តទទួលទានអាហារឆៅ។ ដូច្នេះប្រិយមិត្តដែលចាប់អារម្ម​ណ៍របរនេះគួរតែស្វែងរករបៀបចិញ្ចឹមក្តាម ដើម្បីទទួលបានប្រាក់ចំណេញខ្ពស់ក្នុងពេលដែលទីផ្សារក្តាមថ្មកំពុងពេញនិយម៕