រយៈពេល ៧ខែ នៃឆ្នាំ២០២០ កម្ពុជានាំចេញផលិតកសិកម្មបានជិត ៣ លានតោន ទៅជាង ២០ ប្រទេសលើពិភពលោក
សេដ្ឋកិច្ច August 1, 2020 Chan Sreyny

យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ ២០២០ នេះ លទ្ធផលនៃការនាំចេញផលិតផលកសិកម្ម ដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ មានចំនួន ២,៦៨៩,៦៨៥.០៥ តោន។

ក្នុងនោះផងដែរ ផលិតកសិកម្មដែលបាននាំចេញមានដូចជា អង្ករ ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម្សៅដំឡូងមី​ កាកសំណល់ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត គ្រាប់សណ្ដែកបាយ ចេកស្រស់ ផ្លែក្រូចថ្លុង ផ្លែស្វាយ ដំណាប់ស្វាយ ដូងប្រេង ម្រេច ថ្នាំជក់ បន្លែ ដំឡូងជ្វា ម្ទេសស្រស់ ម្ទេសក្រៀម និងផលិតផលផ្សេងៗទៀត។

បើតាមរបាយការណ៍ដដែល ប្រទេសដែលកម្ពុជានាំចេញផលិតផលកសិកម្មទាំងនោះរួមមាន៖ ប្រទេសចិន សហភាពអឺរ៉ុប ថៃ វៀតណាម ឥណ្ឌា ប៊ែលហ្សិក អ៉ីតាលី ហូឡង់ ប៉ាគីស្ថាន ឆេក កូរ៉េ ជប៉ុន បារាំង ហ្វីលីពីន ម៉ាឡេស៊ី ស្រីលង្កា អាល្លឺមង់ អាមេរិក
រុស្ស៊ី អង់គ្លេស បេឡារូស អូស្រ្តាលី ហ្រ្គិច ណូវែហ្សេឡង់ ហុងហ្គារី និងស្វីសផងដែរ៕

អត្ថបទ៖ លីនី