យោងតាមក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ការលក់រាយតាមអ៉ីនធឺណេតរបស់ចិនបានកើនឡើងដល់ ៥.១៥ ពាន់ពាន់លានយន់ (ប្រមាណ ៧៣៦.៧ ពាន់លានដុល្លារ) នៅឆមាសទី១ នៃឆ្នាំ ២០២០ ដែលបានកើនឡើង ៧.៣% បើធៀបនឹងឆ្នាំមុន។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក Gao Feng បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ៣០ ថាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានបង្ហាញពីភាពរឹងមាំ ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដើម្បីធានាបាននូវការផ្គត់ផ្គង់សម្ភារៈជំនួយក្នុងការបន្តការងារ និងជម្រុញការបំពេញបន្ថែមទៀតសម្រាប់ការប្រើប្រាស់។

លើសពីនេះទៅទៀត អត្រាកំណើននៃការលក់រាយតាមអ៉ីនធឺណេតបានកើនឡើងក្នុងរយៈពេល ៤ ខែជាប់ៗគ្នាដោយខែមិថុនានេះ ឃើញថាមានកំណើនប្រចាំឆ្នាំ ១៨.៦% ។ យោងតាមទិន្នន័យរបស់ MOC បានបង្ហាញថា ចំនួនអ្នកប្រើប្រាស់អេឡិចត្រូនិចនៅក្នុងប្រទេសចិនបានកើនឡើង ១០០ លាននាក់បើធៀបទៅនឹងឆ្នាំមុន ហើយចំនួនហាងលក់រាយនៅលើប្រព័ន្ធអ៉ីនធឺណេតបានកើនឡើង ៣.៨% បើធៀបនឹងឆ្នាំមុន៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet


