ព័ត៌មានចុងក្រោយ
  • ធនាគារពិភពលោកជួយវៀតណាមទប់ទល់នឹងវីរុស Covid-19 ដែលកំពុងផ្ទុះឡើងជាថ្មី ក្រោមជំនួយឥតសំណងជាង ៦ លានដុល្លារអាមេរិក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 31, 2020 Chan Sreyny

    ធនាគារពិភពលោកនិងធនាគាររដ្ឋវៀតណាមនាថ្ងៃទី ៣០ ខែកក្កដាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយឥតសំណងចំនួន ៦.២ លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពតាមដាន និងតេស្តវីរុស Covid-19 សមត្ថភាពស្រាវជ្រាវសម្រាប់វ៉ាក់សាំងការពារ និងឧបករណ៍ធ្វើតេស្តិ៍ និងការទំនាក់ទំនងអំពីការរាតត្បាត។ លោក Stefanie Stallmeister នាយកស្តីទីប្រចាំធនាគារពិភពលោកប្រចាំនៅប្រទេសវៀតណាមមានប្រសាសន៍ថា ស្ថានភាពនៃការរាតត្បាតនៃវីរុស Covid-19 នៅក្នុងប្រទេសវៀតណាមកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ប្រតិបត្តិការបន្ទាន់នេះនឹងមិនត្រឹមតែគាំទ្រដល់រដ្ឋាភិបាលក្នុងការឃ្លាំមើល និងឆ្លើយតបភ្លាមៗទៅនឹងវីរុសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកក្នុងការកសាងប្រព័ន្ធសុខភាពដែលអាចទ្រទ្រង់បាននាពេលអនាគតផងដែរ។ លើសពីនេះទៅទៀតគម្រោងនេះនឹងពង្រឹងសមត្ថភាពនៃប្រព័ន្ធមន្ទីរពិសោធន៍នៅវិទ្យាស្ថានជាតិអនាម័យ និងរោគរាតត្បាត (NIHE) និងប្រព័ន្ធមន្ទីរពិសោធន៍ផ្សេងៗទៀតនៅទូទាំងប្រទេស ដោយជួយបង្កើនសមត្ថភាព វាយតម្លៃភាពស៊ាំរបស់សហគមន៍ទៅនឹងវីរុស Covid-19។ ហើយជំនួយនេះក៏នឹងផ្តល់ថវិកាដល់ការផ្គត់ផ្គង់ឧបករណ៍ដើម្បីពង្រឹងសមត្ថភាពមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតវ៉ាក់សាំង និងជីវសាស្រ្ត (POLYVAC) សម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍវ៉ាក់សាំងថ្មី និងការធ្វើរោគវិនិច្ឆ័យរហ័ស។

  • ក្រសួងទេសចរណ៍ចាប់ផ្តើមដំណើរការកញ្ចប់ទស្សនកិច្ចលំដាប់ផ្កាយ៥ក្នុងតម្លៃពិសេស ទៅកាន់ខេត្តសៀមរាប និងតំបន់ផ្សេងៗ សម្រាប់អ្នកមានចំណូលតិច និងមធ្យម ហើយស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ទៀត ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 31, 2020 Chan Sreyny

    (ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងការីទេសចរណ៍ជាច្រើន នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានសហការគ្នារៀបចំជាកញ្ចប់ទស្សនកិច្ចកម្សាន្តទៅកាន់ខេត្តសៀមរាប និងតំបន់ផ្សេងៗ រួមនឹងការផ្សព្វផ្សាយមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាខ្មែរ នៅខេត្តសៀមរាប ក្នុងតម្លៃពិសេសដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងការស្នាក់នៅក្នុងសណ្ឋាគារដ៏ប្រណិត ការទស្សនាកន្លែងដែលថ្មីៗជាមួយនឹងមគ្គុទ្ទេសក៍ទេសចរណ៍ និងការទទួលទានម្ហូបអាហារដ៏មានឱជារស គួរជាទីគាប់ចិត្ត នៅក្នុងបរិយាកាសដ៏ល្អសាកសមបំផុតក្នុងដំណើរកម្សាន្តផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយពីកញ្ចប់ទស្សនកិច្ចកម្សាន្តក្នុងតម្លៃពិសេសនេះ ឯកឧត្ដម ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ងារដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍ បានបញ្ជាក់ថា គោលដៅសំខាន់នៃកញ្ចប់ទស្សនកិច្ចកម្សាន្តនេះ គឺដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង ធ្វើដំណើរកម្សាន្តតាមរយៈកញ្ចប់ទស្សនកិច្ច ដែលបង្កើតជាតម្លៃនៃដំណើរកម្សាន្ត បទពិសោធន៍ថ្មី និងធានាបាននូវសុវត្ថិភាពជូនទេសចរណ៍ក្នុងដំណាក់កាលជំងឺកូវីដ-១៩ ពិសេសត្រៀមទទួលទេសចរ ក្នុងអំឡុងពេលឈប់សម្រាកការងារពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ខាងមុខ។

  • ការនាំចេញរបស់ម៉ាឡេស៊ីកើនឡើង ៨.៨% ក្នុងខែមិថុនា បង្ហាញពីសញ្ញានៃការងើបឡើងវិញបន្ទាប់ពីមានការប៉ះពាល់ដោយ Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 30, 2020 Chan Sreyny

    យោងតាមទិន្នន័យផ្លូវការណ៍មួយបានបង្ហាញកាលពីថ្ងៃទី២៨ ថាការនាំចេញរបស់ប្រទេសម៉ាឡេស៊ីបានកើនឡើង ៨.៨% ស្មើនឹង ៨២.៨៧ ពាន់លានរីងហ្គីដ (ប្រហែល ១៩.៥ ពាន់លានដុល្លារ) ដែលបង្ហាញពីសញ្ញានៃការងើបឡើងវិញ បន្ទាប់ពីមានការប៉ះពាល់ដោយ Covid-19 ។ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិម៉ាឡេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពាណិជ្ជកម្មសរុបនៅក្នុងខែមិថុនា បានកើនឡើង ២.២% បើធៀបនឹងឆ្នាំមុនស្មើនឹង ៣៤ ពាន់លានដុល្លារ ដែលជំរុញដោយកំណើនពាណិជ្ជកម្មជាមួយចិន សហរដ្ឋអាមេរិក និងវៀតណាម។ ក្រសួងបានបន្ថែមថា « លទ្ធផលល្អប្រសើរនេះ គឺស្របទៅនឹងការដកការរឹតត្បិតជាបណ្តើរៗ ដោយសារជំងឺរាតត្បាតនៅប្រទេសម៉ាឡេស៊ី និងនៅទូទាំងពិភពលោក »។ ទោះជាយ៉ាងណា ការនាំចូលបានធ្លាក់ចុះ ៥.៦%

  • គម្រោងផ្លូវដែកភ្ជាប់ប្រទេសម៉ាឡេស៊ី ជាមួយសិង្ហបុរី នឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើនដល់ម៉ាឡេស៊ី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 30, 2020 Chan Sreyny

    លោក Wee Ka Siong រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនម៉ាឡេស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា នេះថា គម្រោងភ្ជាប់ប្រព័ន្ធដឹកជញ្ជូនរហ័ស (RTS) នឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើនដល់រដ្ឋ Johor ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេស ខណៈគម្រោងនេះនឹងជួយកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ដែលមានជាយូរណាស់មកហើយ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានលោក Wee បានមានប្រសាសន៍ថា ដោយសារគម្រោងនេះបង្កើតផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចមូលដ្ឋាន រដ្ឋាភិបាលនឹងសាងសង់ឃ្លាំងនៅ Wadi Hana ដែលនឹងបង្កើតការងារចំនួន ១៥០០កន្លែង។ ជាមួយគ្នានេះនៅពេលគម្រោងសាងសង់បានចាប់ផ្តើម ឧស្សាហកម្មដែលគាំទ្រគម្រោងនេះចំនួន ១៥០ នឹងទទួលបានអត្ថប្រយោជន៍។ ជាមួយនឹងចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដែលបានចំណាយនៅលើគម្រោង នឹងផ្ដល់អត្ថប្រយោជន៍ពីប្រជាជនក្នុងតំបន់។ លើសពីនេះទៅទៀត គម្រោងនេះនឹងផ្ដល់នូវកញ្ចប់ថវិកាសម្រាប់ពិគ្រោះយោបល់ដល់អ្នកម៉ៅការក្នុងស្រុក និងការងារស៊ីវិល ហើយប្រជាជនក្នុងស្រុកជាច្រើនអាចរកចំណូលបានតាមរយៈការផ្គត់ផ្គង់សម្ភារៈផ្សេងៗ។ គួរបញ្ជាក់ផងដែរថា

  • ដោយសារកូវីដផលិតផលក្នុងស្រុកសរុបប្រចាំឆមាសរបស់អាឡឺម៉ង់ បានធ្លាក់ចុះជាប្រវត្តិសាស្រ្ត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 30, 2020 Chan Sreyny

    សេដ្ឋកិច្ចអាឡឺម៉ង់ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងត្រីមាសទី២ ដោយសារការចាក់សោរប្រទេសការពារជំងឺ Covid-19 បានបង្កផលប៉ះពាល់ដល់ប្រទេសនេះយ៉ាងខ្លាំង នេះបើយោងតាមទិន្នន័យផ្លូវការណ៍មួយដែលបានបង្ហាញនៅថ្ងៃទី ៣០ ខៃកក្កដា។ ប៉ុន្តែអ្នកជំនាញបាននិយាយថា នឹងមានការងើបឡើងវិញជាបណ្ដើរៗហើយ។ ទីភ្នាក់ងារស្ថិតិសហព័ន្ធ Destatis នឹងបង្ហាញការប៉ាន់ស្មានរបស់ខ្លួនជាមួយ​វិទ្យាស្ថានស្រាវជ្រាវឈានមុខគេបានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះជិត ១០% នៅចន្លោះខែមេសា និងមិថុនា បើធៀបនឹងត្រីមាសទី១ ។ លោក Peter Altmaier រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបានព្រមានកាលពីដើមឆ្នាំ ២០២០ ថាជំងឺរាតត្បាតនឹងជំរុញសេដ្ឋកិច្ចកំពូលរបស់អឺរ៉ុបឲ្យទៅជាវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្រក្រោយសង្គ្រាមរដែលបានបញ្ចប់ជាងមួយទសវត្ស។ លោក Altmaier បានព្យាករណ៍ថា ទិន្នផលអាឡឺម៉ង់នឹងធ្លាក់ចុះ ៦.៣% នៅឆ្នាំ ២០២០ និងកើនឡើង

  • ផ្សារទំនើប អ៉ីអន ប្រកាសផ្អាកអាប់ត្រលប់ទៅវិញនូវក្រដាសប្រាក់ ១ដុល្លារ  ៥ ដុល្លារ និង១០ដុល្លារ មកជាប្រាក់រៀលវិញចាប់ពីខែក្រោយនេះទៅ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 30, 2020 Chan Sreyny

    ផ្សារទំនើប អ៉ីអន កាលពីពេលថ្មីៗនេះបានប្រកាសជូនដំណឹងដល់អតិថិជនថា ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ តទៅ ផ្សារទំនើបនឹងផ្អាកការផ្គត់ផ្គង់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗ ១ដុល្លារ ៥ដុល្លារ និង ១០ដុល្លារ សម្រាប់ប្រាក់អាប់ត្រលប់ ហើយរាល់ប្រាក់អាប់នឹងប្រើប្រាស់ជាប្រាក់រៀល (៛) វិញ។ ជាមួយគ្នានេះខាងផ្សារលក់រាយរបស់ជប៉ុនមួយនេះ ក៏បានបញ្ជាក់ផងដែរថា ខាងផ្សារក៏នៅតែបន្តទទួលក្រដាសប្រាក់ដុល្លារពីអតិថិជនសម្រាប់ការជាវទំនិញ រហូតដល់មានការជូនដំណឹងជាថ្មី។ គួរឲ្យដឹងផងដែរថា ការផ្លាស់ប្ដូរររបស់ផ្សារទំនើប អ៉ីអន នេះ ធ្វើឡើងដោយយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាចុះលេខ ធ១៣-០២០-០០៤៕ អត្ថបទ៖ លីនី

  • កូរ៉េខាងត្បូងនឹងស្វែងរកមធ្យោបាយដើម្បីបន្តការអនុញ្ញាតឱ្យពលករបរទេសស្នាក់នៅក្នុងប្រទេសរបស់ខ្លួន ចំពេលមានជំងឺ Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 30, 2020 Chan Sreyny

    ប្រទេសកូរ៉េខាងត្បូងនឹងស្វែងរកមធ្យោបាយ ដើម្បីបន្តការអនុញ្ញាតឱ្យពលករបរទេសស្នាក់នៅក្នុងប្រទេសរបស់ខ្លួន ក្នុងគោលបំណងដើម្បីកាត់បន្ថយកង្វះខាតកម្លាំងពលកម្មក្នុងតំបន់កសិកម្ម និងតំបន់ផ្សេងទៀត ដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺ Covid-19 នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្រ្តីកូរ៉េកាលពីថ្ងៃទី ២៩​ ។ លោកនាយករដ្ឋមន្រ្តី Chung Sye-kyun បានថ្លែងនៅក្នុងកិច្ចប្រជុំថា « រដ្ឋាភិបាលនឹងជំរុញឱ្យមានវិធានការដើម្បីពន្យារការអនុញ្ញាតិឱ្យស្នាក់នៅសម្រាប់ពលករបរទេស និងអនុញ្ញាតឱ្យពួកគេធ្វើការនៅតាមតំបន់កសិកម្មជាដើម »។ លោក Chung បានលើកឡើងពីកង្វះខាតកម្លាំងពលកម្ម ដែលបានរាយការណ៍នៅក្នុងតំបន់ធ្វើកសិកម្មដែលជាហេតុផលមួយ សម្រាប់វិធានការណ៍ដែលបានគិតទុកជាមុន។ លោកបានកត់សម្គាល់ថា បន្ទាប់ពីមានការគ្របដណ្តប់ដោយ Covid-19 តំបន់កសិកម្មកំពុងប្រឈមនឹងកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរមុនរដូវប្រមូលផលមកដល់។ ទន្ទឹមនឹងនេះ លោក Chung បានបន្ថែមថា ពលករបរទេសជាច្រើនឥឡូវនេះមិនអាចវិលត្រឡប់ទៅប្រទេសខ្លួនវិញបានទេ បើទោះបីជាការអនុញ្ញាតឱ្យស្នាក់នៅបានផុតកំណត់ក៏ដោយ ដោយសារការបិទទ្វារប្រទេសរបស់ពួកគេ ឬការលុបចោលជើងហោះហើរ។

  • ចិន ផ្ដល់ប្រាក់កម្ចីប្រមាណ ៨០ លានដុល្លារដល់កម្ពុជា សម្រាប់អនុវត្តគម្រោងបញ្ជូនអគ្គិសនីទៅភូមិចំនួន ១៣៣ ក្នុងខេត្តចំនួន ១៤ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 30, 2020 Chan Sreyny

    រដ្ឋាភិបាលចិនផ្ដល់ប្រាក់កម្ចីសម្បទានប្រមាណ ៨០ លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជា សម្រាប់អនុវត្តគម្រោងខ្សែបណ្តាញបញ្ជូនអគ្គិសនីដើម្បីភ្ជាប់ភូមិចំនួន ១៣៣ ក្នុងខេត្តចំនួន ១៤ ទៅបណ្តាញអគ្គិសនី។ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកិច្ចព្រមព្រៀងស្តីពីគម្រោងខ្សែបណ្តាញបញ្ជូនអគ្គិសនីនេះ ស្ថិតក្នុងចំណោមកិច្ចព្រមព្រៀងអាទិភាពចំនួន ៨ ដែលនឹងត្រូវចុះហត្ថលេខានៅក្នុងខែសីហា។ ជាមួយគ្នានេះ កិច្ចព្រមព្រៀងដែលនឹងត្រូវចុះហត្ថលេខាត្រូវបានបង្ហាញនៅក្នុងគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាងកម្ពុជា – ចិនដែលបានធ្វើឡើងកាលពីសប្ដាហ៍មុន ក្រោមអធិបតីភាពឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម Wang Yi សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន។ យោងតាមប្រសាសន៍របស់ឯកឧត្តម Victor Jona អគ្គនាយករងថាមពល និងអ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលបានឲ្យដឹងថា គម្រោងខ្សែបណ្តាញបញ្ជូនអគ្គិសនីនឹងរួមចំណែកដល់ភូមិដែលមានអគ្គិសនីប្រើប្រាស់នៅទូទាំងប្រទេសដែលកំណត់ដោយរដ្ឋាភិបាល។ ដោយគម្រោងនៅតំបន់ជនបទចំណាយថវិកា ៨២ លានដុល្លារដែលនឹងត្រូវប្រើសម្រាប់សាងសង់បណ្តាញបញ្ជូនអគ្គិសនីប្រវែង