យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរបរទេសទៅប្រទេសថៃនឹងថយចុះយ៉ាងខ្លាំងមកនៅត្រឹម ៧ លាននាក់បើធៀបនឹងឆ្នាំមុនមានចំនួន ៣៩.៨ លាននាក់ប្រសិនបើប្រទេសនៅអាស៊ីអាគ្នេយ៍នៅតែបិទទ្វារនៅត្រីមាសចុងក្រោយនៃឆ្នាំនេះ។
លោក Thapanee Kiatphaibool អភិបាលរង TAT បានមានប្រសាសន៍ថា ខណៈដែលទេសចរណ៍ក្នុងស្រុកបានចាប់ផ្តើមស្ទុះងើបឡើងវិញ ប៉ុន្តែអាជីវកម្មភាគច្រើននៅតែរងផលប៉ះពាល់នៃការរីករាលដាលដោយជំងឺរាតត្បាត Covid-19 ។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះចំនួនភ្ញៀវទេសចរបរទេសមានចំនួន ៦.៦៩ លាននាក់ពោលគឺធ្លាក់ចុះ ៦៦% បើធៀបនឹងឆ្នាំមុន។ ឧស្សាហកម្មនេះត្រូវបានជួយដោយអ្នកទេសចរថៃដែលមានចំនួន ៥៤.៥ លាននាក់ក្នុងរយៈពេលដូចគ្នា។ ចំណូលទេសចរណ៍ឆ្នាំនេះត្រូវបានព្យាករណ៍ដោយ TAT មានចំនួន ១.២៣ ទ្រីលានបាត (៣៩.៣៨ ពាន់លានដុល្លារ) ដែលទាបជាង ៦១ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ ។ ចំនួនភ្ញៀវទេសចរបរទេសទំនងជានឹងមានត្រឹម ៧ លាននាក់ទាបជាងការព្យាករណ៍របស់ TAT ដែលមានចំនួន ៩ លាននាក់៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


