ខ្ចីលុយនៅ អម្រឹត ទទួលបានទូរស័ព្ទ vivo មួយគ្រឿងឥតគិតថ្លៃ និង ស៊ីមកាត Metfone មួយថែមទៀត
PR August 3, 2020 Chan Sreyny

កាលពីថ្ងៃទី០៣ សីហា ឆ្នាំ២០២០ កន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានចុះហត្ថលេខា លើអនុស្សរណៈ យោគយល់ ជាមួយនឹងក្រុមហ៊ុន vivo និង ក្រុមហ៊ុន Metfone ក្នុងការលើកកម្ពស់ និង បង្កើនការប្រើប្រាស់ប្រព័ន្ធធនាគារចល័តទៅកាន់អតិថិជនអម្រឹត។

លោក តាន់ យូហៃ នាយកអង្គភាពផ្នែកលក់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតបានមានប្រសាសន៍ “ដោយមានការកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យារយៈប៉ុន្មានឆ្នាំនេះ អម្រឹតរំពឹងថានឹងមានការកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធធនគារចល័តរបស់អម្រឹត (Amret Mobile) តាមរយៈការចែកជូនឥតគិតថ្លៃនូវទូរស័ព្ទស្មាតហ្វូនវីវូ ទៅកាន់អតិថិជនអម្រឹតដែលស្នើឥណទានពីអម្រឹតចាប់ពីថ្ងៃទី ០១ ខែសីហា រហូត ៣១ តុលា ឆ្នាំ២០២០។ សម្រាប់ការស្នើឥណទានចាប់ពី 4,000 ដុល្លារ រហូត 9,999 ដុល្លារនឹងទទួលបានឥតគិតថ្លៃនូវទូរស័ព្ទ vivo Y1s មួយគ្រឿងដែលមានតម្លៃ 109ដុល្លារ និង កម្ចីលើសពី 10,000 ដុល្លារ នឹងទទួលបានទូរស័ព្ទ vivo Y11 ដែលមានតម្លៃ 139ដុល្លារ។”

ដើម្បីធ្វើឲ្យការផ្តល់ជូននេះកាន់តែពិសេស វាពិតជាមិនអាចអត់បានជាមួយបណ្តាយប្រព័ន្ធទូរស័ព្ទសម្រាប់ការប្រើប្រាស់អ៊ិនធឺណែត និងការទំនាក់ទំនង ។ ក្រុមហ៊ុន Metfone បានធ្វើការបន្ថែមឥតគិតថ្លៃនូវ ស៊ីមកាត ដែលមានទិន្ន័យ ១ជីកាបៃ និង ការហៅទូរស័ព្ទ ១០០នាទីក្នុងប្រព័ន្ធ ដើម្បីសម្រួលដល់អតិថិជនរបស់អម្រឹតងាយស្រួលក្នុងការធ្វើប្រតិបត្តិការធនគារដោយមិនប្រើប្រាស់ប្រាក់សុទ្ធតាមរយៈទូរស័ព្ទដៃ។

“វាពិតជាពិសេសណាស់សម្រាប់យើងក្នុងការសហការជាមួយអម្រឹត​ និង vivo។ ក្នុងនាមជាក្រុមហ៊ុនបណ្តាញទំនាក់ទំនងឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Metfone បានពង្រីកវិសាលភាពបណ្តាញទំនាក់ទំនងយ៉ាងទូលំទូលាយទៅកាន់សហគមន៍ដែលដាច់ស្រយ៉ាល ដែលវាបានផ្តល់នូវភាពងាយស្រួលទៅដល់អតិថិជនរបស់អម្រឹតក្នុងការធ្វើប្រតិបត្តិការដោយមិនមានការបារម្មណ៍ពីភាពរអាក់រអួលនៃសេវ៉ាទំនាក់ទំនងឡើយ។” មានប្រសាសន៍ដោយលោក បួយ មិញ បិញ អគ្គនាយករងនៃក្រុមហ៊ុន Metfone។

លោក អាលែន វី នាយកអង្គភាពពាណិជ្ជកម្មនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក៏បានមានប្រសាសន៍ផងដែរថា ​“អតិថិជនគោលដៅរបស់យើងដែលទទួលបានសម្រាប់ការផ្តល់ជូនពិសេសនេះ គឺភាគច្រើនជាកសិករ ខ្នាតតូច និងមធ្យម និង ម្ចាស់អាជីវកម្មផ្នែកកសិកម្មនៅតាមជនបទ។” យើងជឿជាក់ថានេះជាការច្នៃប្រឌិតថ្មីមួយដើម្បីធ្វើឲ្យអតិថិជនរបស់យើងទទួលបានការប្រើប្រាស់ប្រព័ន្ធធនាគារចល័តបានលឿន និងមានសុវត្ថិភាព ដែលស្របជាមួយនឹងការជំរុញពី ធនាគារជាតិ នៃកម្ពុជា អោយមានការប្រើប្រាស់ប្រតិបត្តិការគ្មានប្រាក់សុទ្ធផងដែរ។”

“Vivo គឺជាម៉ាកទូរស័ព្ទល្បី ដែលត្រូវបានគេទទួលស្គាល់ថាជាទូរស័ព្ទឆ្លាតវៃមួយនៅក្នុងប្រទេសកម្ពុជា។ Vivo Y1s គឺម៉ូដែលទូរស័ព្ទជំនាន់ចុងក្រោយបង្អស់របស់យើង ដែលគ្រោងនឹងដាក់លក់នៅពាក់កណ្តាលខែសីហាខាងមុខនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែយើងមានក្តីសោមនស្សរីករាយក្នុងការផ្តល់ជូននូវទូរស័ព្ទម៉ូដែលនេះដល់អម្រឹតមុនកាលកំណត់នៅថ្ងៃដាក់លក់ផ្លូវការរបស់យើង។ នេះគឺជាការប្តេជ្ញាចិត្តរបស់យើងដើម្បីឆ្ពោះទៅរកយុទ្ធនាការផ្សព្វផ្សាយមួយដែលទទួលបានការជោគជ័យសម្រាប់អម្រឹត។”​ មានប្រសាសន៍ដោយលោក ចាង ថោវ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន vivo។

អំពីអម្រឹត
អម្រឹតគឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័នពេញលេញរបស់​ Advans Group​ ដែលជាម្ចាស់ភាគហ៊ុនដែលមានកេរ្តិ៍ឈ្មោះ និងការទទួលស្គាល់ពីស្ថាប័ន្ថអន្តរជាតិដែលរួមមាន ធនាគារអភិវឌ្ឍន៍សហគ្រិនភាព FMO, ក្រុមហ៊ុន La Fayette Participations និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិករបស់ធនាគារពិភពលោក។ ក្នុងនាមជាស្ថាប័ន្ថឈានមុខមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានផ្តល់ជូនសេវាឥណទាន និង ប្រាក់បញ្ញើទៅកាន់អតិថិជនជាង 500,000នាក់ ដែលមានចាប់ពី កសិករមានប្រាក់ចំណូលទាប និងសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម។ អម្រឹតមានសាខាចំនួន 158ទូទាំងប្រទេស មានបុគ្គលិកជាង 4,500នាក់ និងមានទ្រព្យសកម្មសច្រើនជាង 1ពាន់លានដុល្លារ និង ប្រាក់បញ្ញើច្រើនជាង 500លានដុល្លារ៕