- សេដ្ឋកិច្ចសេដ្ឋកិច្ច August 1, 2020 Chan Sreyny
ធនាគារអភិវឌ្ឍជនបទ និងកសិកម្មបានសម្រួលនីតិវិធីដោយផ្តល់លទ្ធកម្ចីដល់ប្រជាកសិករដែលខ្ចីម្តងហើយ អាចខ្ចីម្តងទៀតបាន ដើម្បីយកទៅពង្រីកអាជីវកម្ម ខណៈដែលរាជរដ្ឋាភិបាលបញ្ចេញកញ្ចប់ថវិកាចំនួន ៥០លានដុល្លារដល់ធនាគារអភិវឌ្ឍន៍ និងកសិកម្មក្នុងការផ្តល់កម្ចីដល់ប្រជាកសិករ។ ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហៅកាត់ថា (ARDB) បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ធនាគារបានសម្រួលនិតិវិធីដល់ប្រជាកសិករដែលបានខ្ចីលុយលើកទី១ហើយ អាចខ្ចីលុយលើកទី២ បានបន្តទៀត ដើម្បីពង្រីកនៅអាជីវកម្មរបស់ខ្លួន។ ឯកឧត្តមបន្តថា ក្នុងកម្ចីនេះត្រូវការរយៈពេលត្រឹមតែ ៣សប្តាហ៍ប៉ុណ្ណោះ ដោយប្រជាកសិករមានឯកសារត្រឹមត្រូវ។ ជាមួយគ្នានេះឯកឧត្តមបានបញ្ជាក់ថា ករណីដែលអ្នកខ្ចីបានធ្វើការសងលុយមុនកាលកំណត់នោះ ធនាគារអភិវឌ្ឍន៍ជននិងកសិកម្ម គ្មានការពិន័យអ្វីនោះទេ ដោយធនាគារនឹងអាចមានប្រាក់បន្ថែមសម្រាប់ជួយដល់កសិករដ៏ទៃទៀត។ ឯកឧត្តមបានឲ្យដឹងទៀតថា ធនាគារក៏មានក្រុមការងារបច្ចេកទេសកសិកម្មផងដែរ ក្នុងការចុះជួយជាគំនិត ទាំងបច្ចេទេសនៃការដាំដុះ ការចិញ្ចឹម ព័ត៌មានទីផ្សារ
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 1, 2020 Chan Sreyny
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានកែសម្រួលឡើងវិញរវាងប្រទេសជប៉ុន និងអាស៊ានជួយសម្រួលដល់លំហូរសេវាកម្មនិងការវិនិយោគឆ្លងកាត់ព្រំដែនបានចូលជាធរមាននាថ្ងៃសៅរិ៍ ទី០១ ខែសីហានេះ។ កិច្ចព្រមព្រមព្រៀងនេះបានចូលជាធរមានសម្រាប់ប្រទេសជប៉ុននិងសមាជិកអាស៊ានចំនួន ៥ គឺប្រទេសឡាវ មីយ៉ាន់ម៉ា សិង្ហបុរី ថៃ និងវៀតណាម។ ខណៈសមាជិក ៥ ទៀតគឺ ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន នឹងចូលរួមនៅពេលពួកគេបញ្ចប់នីតិវិធីក្នុងស្រុក។ គួរឲ្យដឹងផងដែរថា អាស៊ានទាំងមូលគឺជាដៃគូពាណិជ្ជកម្មធំទី ២ របស់ជប៉ុនបន្ទាប់ពីប្រទេសចិនដោយការនាំចេញទៅកាន់ប្លុកមានចំនួនសរុប ១២.៦ ទ្រីលានយ៉េន (១២០ ពាន់លានដុល្លារ) នៅឆ្នាំ២០១៨ និងការនាំចូលមានចំនួន ១២.៤ ទ្រីលានយ៉េននេះបើយោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុ។ ជាមួយគ្នានេះអាស៊ាន គឺជាទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុនជប៉ុនក៏ដូចជាបណ្តាញភ្ជាប់ដ៏សំខាន់នៅក្នុងចង្វាក់ផ្គត់ផ្គង់
- អាជីវកម្មអាជីវកម្ម August 1, 2020 Chan Sreyny
ប្រាក់ចំណូលក្នុងកាស៊ីណូនៅម៉ាកាវបានធ្លាក់ចុះ ៩៤.៥% នៅក្នុងខែកក្កដា បើធៀបនឹងឆ្នាំមុនដោយសារការបាត់បង់ភ្ញៀវទេសចរ ទោះបីជាមានការបន្ធូរបន្ថយនៃការរឹតបន្តឹងក៏ដោយ ក៏កាស៊ីណូដ៏ធំបំផុតនៅក្នុងពិភពលោកមួយនេះមានការកើនឡើងនៃអ្នកលេងល្បែងតិចតួចប៉ុណ្ណោះ។ តួលេខក្នុងខែកក្កដា មានចំនួន ១.៣ ពាន់លានប៉ាតាកា (១៦២.៩ លានដុល្លារ) គឺស្របនឹងការរំពឹងទុករបស់អ្នកវិភាគដែលថានឹងធ្លាក់ចុះប្រហែល ៩៥% ។ កាស៊ីណូកំពុងប្រឈម នឹងការខាតបង់យ៉ាងធ្ងន់ធ្ងរសម្រាប់ត្រីមាសទី២ ដោយមិនមានក្តីសង្ឃឹម សម្រាប់ការងើបឡើងវិញក្នុងរយៈពេលខ្លីនោះទេ ដោយសារតែការឡើងជាថ្មីនៃជំងឺ Covid-19 បង្កភាពមិនប្រាកដប្រជាក្នុងការផ្ដល់ទិដ្ឋាការធ្វើដំណើរឡើងវិញដល់ជនបរទេស។ ខណៈមានការបន្ធូរបន្ថយមួយចំនួនសម្រាប់អ្នកដំណើរនៅម៉ាកាវ ប៉ុន្តែមានភ្ញៀវទេសចរប្រហែល ២០០០ នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃនៅក្នុងខែកក្កដា ដែលជាចំណែកតូចមួយបើធៀបនឹងឆ្នាំមុន ដែលក្នុងមួយថ្ងៃមានភ្ញៀវទេសចរចំនួន ១០៨,០០០ ៕ អត្ថបទ៖ នីតា ប្រភព៖ channelnewsasia
- អាជីវកម្មអាជីវកម្ម August 1, 2020 Chan Sreyny
ទីក្រុង Saigon របស់វៀតណាម បានហាមឃាត់ការប្រមូលផ្តុំធំៗ និងបានបញ្ជាឱ្យបារ និងក្លឹបទាំងអស់បិទម្ដងទៀតនៅថ្ងៃទី ៣១ ខែកក្កដា នៅពេលដែលចំនួននៃការឆ្លង Covid-19 កើនឡើងនៅក្នុងប្រទេស។ គណៈកម្មាធិការប្រជាជនក្រុងបានប្រកាសនៅថ្ងៃទី ៣០ ថាទីប្រជុំជននៅភាគខាងត្បូងបានហាមឃាត់រាល់ការប្រមូលផ្តុំមនុស្សជាង ៣០ នាក់ ក៏ដូចជាព្រឹត្តិការណ៍នានាដូចជា៖ ពិធីបុណ្យ ពិធីជប់លៀង សន្និសីទមិនមិនចាំបាច់ និងការប្រជុំ។ រួមទាំងព្រឹត្តិការណ៍ផ្សេងៗដូចជា៖ ពិធីមង្គលការ និងពិធីបុណ្យសពមិនគួរមានការជួបជុំធំៗនោះទេ ហើយប្រជាពលរដ្ឋត្រូវបានស្នើសុំឱ្យពាក់ម៉ាស់នៅតាមទីសាធារណៈ។ ដោយឡែក ចំពោះការប្រជុំដែលយល់ថាចាំបាច់អ្នកចូលរួមទាំងអស់ត្រូវអនុរត្តន៍តាមគោលការណ៍ដែលរដ្ឋាភិបាលបានដាក់ឱ្យ។ ការប្រកាសនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីរកឃើញមានករណីឆ្លង Covid-19 ក្នុងទីក្រុង Saigon ចំនួន ២ ករណីខណៈរយៈពេល
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 1, 2020 Chan Sreyny
រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងចំណាយថវិកាចំនួន ២.១ ពាន់លានដុល្លារដល់ក្រុមហ៊ុនផលិតឱសថដ៏ធំ Sanofi SA និង GlaxoSmithKline Plc (GSK) លើការអភិវឌ្ឍវ៉ាក់សាំង Covid-19 សម្រាប់ប្រជាជនចំនួន ៥០ លាននាក់ ខណៈពេលដែលសហភាពអឺរ៉ុបក៏បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនទាំងពីរនេះសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងផងដែរ។ យោងតាមការលើកឡើងរបស់ក្រុមហ៊ុនឱសថដ៏ធំរបស់បារាំងនេះ ចំនួនទឹកប្រាក់ដែលអាមេរិកផ្ដល់ឲ្យគឺជាចំនួនច្រើនបំផុតពីគំនិតផ្ដួចផ្ដើមរបស់សេតវិមាន ក្នុងគោលបំណងបង្កើនល្បឿននៃវ៉ាក់សាំង និងការព្យាបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19។ កិច្ចព្រមព្រៀងជាមួយ Sanofi-GSK នេះដែរ គឺសម្រាប់ ១០០ លានដូស ក្នុងអត្រា ២ ដងសម្រាប់មនុស្សម្នាក់ រួមទាំងផ្តល់ជម្រើសដល់រដ្ឋាភិបាលក្នុងការទិញបន្ថែម ៥០០ លានដូសក្នុងតម្លៃដែលមិនបានបញ្ជាក់។ ខណៈ
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 1, 2020 Chan Sreyny
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េបានប្រកាសនៅថ្ងៃទី ៣១ ខែកក្កដា ថាខ្លួននឹងផ្តល់ថវិកាចំនួន ៥.១៥ លានដុល្លារសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៦ រួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីគាំទ្រដល់គម្រោងជាច្រើនដូចជា៖ កំណើនសេដ្ឋកិច្ចដែលប្រើប្រាស់ធនធានធម្មជាតិ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ឱ្យកាន់តែប្រសើរឡើង។ ជំនួយនេះនឹងត្រូវផ្តល់ជូនតាមរយៈកម្មវិធីភាពជាដៃគូធនាគារ Korea-World (KWPF) និងកម្មវិធីភាពជាដៃគូ Korea-IFC (KIPP) ។ តាមរយៈ KWPF រដ្ឋាភិបាលកូរ៉េនឹងជួយ Uganda បង្កើនផលិតភាពកសិកម្មរបស់ខ្លួន តាមរយៈការផ្តល់ចំនេះដឹងលើបច្ចេកវិទ្យាកសិកម្មប្រកបដោយភាពច្នៃប្រឌិត។ ហើយនឹងជួយដល់ប្រទេស Kyrgyzstan ជាមួយគម្រោងឌីជីថលដូចជា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធអប់រំដើម្បីជំរុញសមត្ថភាពឌីជីថលរបស់ប្រទេស។ ទន្ទឹមនឹងនេះ តាមរយៈ
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 1, 2020 Chan Sreyny
យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ ២០២០ នេះ លទ្ធផលនៃការនាំចេញផលិតផលកសិកម្ម ដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ មានចំនួន ២,៦៨៩,៦៨៥.០៥ តោន។ ក្នុងនោះផងដែរ ផលិតកសិកម្មដែលបាននាំចេញមានដូចជា អង្ករ ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម្សៅដំឡូងមី កាកសំណល់ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត គ្រាប់សណ្ដែកបាយ ចេកស្រស់ ផ្លែក្រូចថ្លុង ផ្លែស្វាយ ដំណាប់ស្វាយ ដូងប្រេង ម្រេច ថ្នាំជក់ បន្លែ ដំឡូងជ្វា
- បុគ្គលជោគជ័យបុគ្គលជោគជ័យ July 31, 2020 Chan Sreyny
កំពូលអ្នកជំនួញ ដែលត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីហុងកុងលោក លី កាស៊ីង កើតក្នុងគ្រួសារក្រីក្រមួយដែលត្រូវបង្ខំចិត្តបោះបង់ចោលការសិក្សាតាំងពីក្មេងវ័យ ហើយត្រូវភៀសខ្លួនចេញពីប្រទេសចិនដែលជាស្រុកកំណើតទៅប្រទេសហុងកុង ដោយសារសង្រ្គាមឈ្លានពានរបស់ជប៉ុន។ ចាប់ផ្ដើមពីជិវិតរាបទាបបំផុតក្នុងនាមជាអ្នកលក់ខ្សែក្រវ៉ាត់ និង ខ្សែនាឡិកា បច្ចុប្បន្ន លី ក្លាយជាមហាសេដ្ឋីមួយរូបនៅអាស៊ី ដែលត្រូវបានគេបា៉ន់ប្រមាណថាមានទ្រព្យសម្បត្តិចំនួន ២៩.៤ ពាន់លានដុល្លារ យោងតាមទស្សនាវដ្ដី Forbes។ ផ្ដើមពីចំណុចសូន្យហើយដោយដៃទទេរ រហូតទទួលបានជោគជ័យបន្សល់ជំនួញពាន់លានទុកសម្រាប់កូនចៅ មហាសេដ្ឋីរូបនេះបានលាតត្រដាងនូវគន្លឺះទាំង ៧ យ៉ាងដែលគាត់អនុវត្តក្នុងការរស់នៅ ហើយគន្លឺះទាំងនោះមានដូចជា៖ ១. កោតសរសើរវដ្តនីមួយៗ នៃជីវិតរបស់អ្នក (ទាំងក្នុងវ័យក្មេង និងក្នុងពេលដែលអ្នកក្រខ្សត់បំផុត)៖ លោក លី ណែនាំដល់សហគ្រិនវ័យក្មេងទទួលស្គាល់ស្ថានភាពរបស់ពួកគេ ដោយនិយាយថា ការចាប់ផ្ដើមអាជីវកម្ម










