ស្ងាត់ៗ! មានអ្នកឈ្នះមាស 1 តម្លឹងពីកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយហើយ
Boostrong August 5, 2020 Chan Sreyny

កម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ជាកម្មវិធីពិសេសជាងគេ ដែលបងប្អូនអាចតេចូលបានងាយៗ ឈ្នះលុយផុយៗ ជាពិសេសបងប្អូនគ្រប់ខេត្តក្រុងទាំងអស់អាចតេចូលបានដោយស៊រី ដោយមិនប្រកាន់ជាតិសាសន៍ណាឡើយ ឲ្យតែតេចូល សុទ្ធតែមានឳកាសឈ្នះមាសមួយតម្លឹង​ និងទឹកប្រាក់ជាច្រើនសន្ធឹកសន្ធាប់ទាំងអស់។

​ជាក់ស្តែងអ្នកតេចូលកាលពីយប់ថ្ងៃទី 31 ខែ កក្កដា ឆ្នាំ 2020 មានឈ្មោះថា ស្លេះ ស៊ះរ៉ី បានតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយហើយបានឆ្លើយសំនួរបានត្រឹមត្រូវ ឆ្លងដល់វគ្គជ្រើសរើសប្រអប់ប៊ូសស្រ្តងចំនួន 5 ក្នុងចំណោមប្រអប់ជាតួអក្សរ BOOSTRONG ចំនួន 9។ លុះដល់ពេលត្រូវបើកប្រអប់ទាំង៥ ដែលលោកបានជ្រើសរើស ធ្វើឲ្យទស្សនិកជនដែលកំពុងតែទស្សនានៅគេហៈដ្ឋាន រំភើបបុកពោះជំនួស លោកស្លេះ ស៊ះរ៉ី ស្របពេលដែលអ៊ុតមើលពេលដែលបើកប្រអប់ម្តងមួយៗ សុទ្ធតែជាមេដាយមាសទាំង 5 ស្លាក ដែលស្មើរនឹងមាសមួយតម្លឹង ធ្វើឲ្យលោករំភើបស្ទើរតែហាមាត់និយាយមិនចេញទៅហើយ។

លោកនឹងត្រូវមកទទួលយកមាសមួយតម្លឹងផ្ទាល់ នៅលើឆាកប្រគំតន្រ្តី BOOSTRONG MUSIC ON FIRE Concert នាថ្ងៃទី 07 ខែសីហា ឆ្នាំ 2020។ កម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ជាកំពូលកម្មវិធីសំណាង ដែលត្រូវបានរៀបចំឡើងដោយប៊ូសស្រ្តងមុនគេបង្អាស់ និងជាកម្មវិធីឈ្នះលុយងាយៗ គ្រាន់តែតេចូលដឹងតែឈ្នះលុយគ្រប់ៗគ្នា។ បើអ្នកតេជ្រើសរើសបាន៖
– មេដាយមាស 1 ស្លាក ស្មើរនឹង 200,000៛
-មេដាយមាស 2 ស្លាក ស្មើរនឹង 400,000៛
– មេដាយមាស 3 ស្លាក ស្មើរនឹង 800,000៛ \
– មេដាយមាស 4 ស្លាក ស្មើរនឹង 1,600,000៛
– និង មេដាយមាស 5 ស្លាក ស្មើរនឹង មាស 1 តម្លឹង។​

កម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ជាកំពូលកម្មវិធីពិសេសជាងគេ បានមើលកម្មវិធីប្រគំតន្រ្តីសប្បាយហើយ ថែមទាំងមានឳកាសឈ្នះមាសមួយតម្លឹងទៀតផង។