ទោះបីមានការបន្ធូរបន្ថយការរឹតត្បិតជំងឺ Covid-19 ក៏ដោយ ក៏ប្រាក់ចំណូលក្នុងខែកក្កដា របស់កាស៊ីណូនៅម៉ាកាវធ្លាក់ចុះ ៩៤.៥%
អាជីវកម្ម August 1, 2020 Chan Sreyny

ប្រាក់ចំណូលក្នុងកាស៊ីណូនៅម៉ាកាវបានធ្លាក់ចុះ ៩៤.៥% នៅក្នុងខែកក្កដា បើធៀបនឹងឆ្នាំមុនដោយសារការបាត់បង់ភ្ញៀវទេសចរ ទោះបីជាមានការបន្ធូរបន្ថយនៃការរឹតបន្តឹងក៏ដោយ ក៏កាស៊ីណូដ៏ធំបំផុតនៅក្នុងពិភពលោកមួយនេះមានការកើនឡើងនៃអ្នកលេងល្បែងតិចតួចប៉ុណ្ណោះ។

តួលេខក្នុងខែកក្កដា មានចំនួន ១.៣ ពាន់លានប៉ាតាកា (១៦២.៩ លានដុល្លារ) គឺស្របនឹងការរំពឹងទុករបស់អ្នកវិភាគដែលថានឹងធ្លាក់ចុះប្រហែល ៩៥% ។ កាស៊ីណូកំពុងប្រឈម នឹងការខាតបង់យ៉ាងធ្ងន់ធ្ងរសម្រាប់ត្រីមាសទី២ ដោយមិនមានក្តីសង្ឃឹម សម្រាប់ការងើបឡើងវិញក្នុងរយៈពេលខ្លីនោះទេ ដោយសារតែការឡើងជាថ្មីនៃជំងឺ Covid-19 បង្កភាពមិនប្រាកដប្រជាក្នុងការផ្ដល់ទិដ្ឋាការធ្វើដំណើរឡើងវិញដល់ជនបរទេស។

ខណៈមានការបន្ធូរបន្ថយមួយចំនួនសម្រាប់អ្នកដំណើរនៅម៉ាកាវ ប៉ុន្តែមានភ្ញៀវទេសចរប្រហែល ២០០០ នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃនៅក្នុងខែកក្កដា ដែលជាចំណែកតូចមួយបើធៀបនឹងឆ្នាំមុន ដែលក្នុងមួយថ្ងៃមានភ្ញៀវទេសចរចំនួន ១០៨,០០០ ៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia