ទោះបីជា​មិនមានការឆ្លងនៃជំងឺ Covid-19 នៅក្នុងប្រទេសជាង ២ ខែក៏ដោយ ក៏សេដ្ឋកិច្ចថៃនឹងចំណាយពេល ២ ទៅ ៣ ឆ្នាំទើបអាចងើបឡើងវិញ
សេដ្ឋកិច្ច August 3, 2020 Chan Sreyny

ទោះបីជាប្រទេសថៃ​មិនមានការឆ្លងនៃជំងឺ Covid-19 នៅក្នុងស្រុកអស់រយៈពេលជាង ២ ខែក៏ដោយ ក៏សេដ្ឋកិច្ចថៃនៅតែកំពុងធ្លាក់ចុះ ដោយសារតែអាជីវកម្មជាច្រើនបានបិទទ្វារ ហើយគ្មានភ្ញៀវទេសចរណាម្នាក់ចូលមកក្នុងប្រទេសនេះឡើយ។

ធនាគារ Krungthai បានផ្សព្វផ្សាយរបាយការណ៍មួយដោយបញ្ជាក់ថា វានឹងចំណាយពេល ២ ទៅ ៣ ឆ្នាំទៀតសម្រាប់ការស្តារសេដ្ឋកិច្ចនៅក្នុងប្រទេសថៃ ខណៈដែលសុខភាព និងអាជីវកម្មឌីជីថលនឹងកាន់តែប្រសើរឡើងនាពេលអនាគត់។ លោក Payong Srivanich ប្រធានធនាគារ Krungthai បានដកស្រង់សម្តីពីរបាយការណ៍របស់អង្គការសហប្រជាជាតិដែលបញ្ជាក់ថា ជំងឺរាតត្បាត Covid-19 គឺជាវិបត្តិពិភពលោកដ៏អាក្រក់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២ ។

ទន្ទឹមនឹងនេះ នៅឆ្នាំ ២០២១ ជំងឺរាតត្បាមួយនេះនឹងបង្កឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងដល់ ៦០% នៃសេដ្ឋកិច្ចពិភពលោកហើយវានឹងចំណាយពេល ២ ទៅ ៣ ឆ្នាំសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ។ មជ្ឈមណ្ឌលស្រាវជ្រាវត្រីវិស័យធនាគារ Krungthai បានព្យាករណ៍ថា សេដ្ឋកិច្ចថៃនឹងធ្លាក់ចុះដល់ ៨.៨% ក្នុងឆ្នាំ ២០២០ ។

គួរបញ្ជាក់ផងដែរថា វិបត្តិសេដ្ឋកិច្ចនៅអាស៊ីគឺជារយៈពេលមួយនៃវិបត្តិសេដ្ឋកិច្ច ដែលបានដណ្តើមយកតំបន់អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ភាគច្រើនចាប់ផ្តើមនៅខែកក្កដា ឆ្នាំ ១៩៩៧ ដែលបានបង្កើនការភ័យខ្លាចចំពោះវិបត្តិសេដ្ឋកិច្ចទូទាំងពិភពលោក។ វិបត្តិនេះបានចាប់ផ្តើមនៅក្នុងប្រទេសថៃ (ត្រូវបានគេស្គាល់ថាជាវិបត្តិ Tom Yam Kung) នៅថ្ងៃទី ២ ខែកក្កដា ជាមួយនឹងការដួលរលំផ្នែកហិរញ្ញវត្ថុនៃប្រាក់បាត បន្ទាប់ពីរដ្ឋាភិបាលថៃកែតម្រូវប្រជាពលរដ្ឋជាមួយនឹងអ្នកវិនិយោគឱ្យប្រើប្រាស់ប្រាក់បាតជំនួសប្រាក់ដុល្លារ ដើម្បីគាំទ្រដល់រូបិយប័ណ្ណរបស់ខ្លួន៕

អត្ថបទ៖ នីតា
ប្រភព៖ thethaiger