គណៈរដ្ឋមន្រ្តីថៃ បានអនុម័តថវិកាចំនួន ៨៨៤.៦២ លានបាត (២៨.៥ លានដុល្លារ) ដើម្បីផ្តល់មូលនិធិដល់គម្រោងស្តារសេដ្ឋកិច្ចចំនួន ១៥៧ នៅក្នុងខេត្តចំនួន ៥៧ នៃខេត្តសរុបចំនួន ៧៧ នៅទូទាំងប្រទេស ដែលរងគ្រោះដោយសារការរីករាលដាលនៃជំងឺ Covid-19 ។
អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Rachada Dhnadirek បាននិយាយថា ថវិកាទាំងនេះនឹងត្រូវបានផ្តល់សម្រាប់គាំទ្រដល់អាជីវកម្ម កសិកម្មជាច្រើនរួមមាន៖ កសិកម្មសរីរាង្គ កសិដ្ឋានចិញ្ចឹមពពែ និងកសិដ្ឋានចិញ្ចឹមសត្វ។ លោកស្រីបានបន្ថែមថា ថវិកាមួយចំនួនក៏នឹងត្រូវបានប្រើដើម្បីលើកកម្ពស់អាជីវកម្ម ដែលភ្ជាប់ទៅនឹងវិស័យទេសចរណ៍នៅតាមខេត្តផងដែរ។

ទន្ទឹមនឹងនេះ ធនាគារថៃ (BoT) ទើបតែប៉ាន់ស្មានថាសេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ីអាគ្នេយ៍អាចមើលឃើញការធ្លាក់ចុះ ១៣% នៅក្នុងត្រីមាសទី២ នៃឆ្នាំនេះនៅពេលដែលសកម្មភាពសេដ្ឋកិច្ចត្រូវបានពន្យាពេល ដោយសារវិធានការរឹតត្បិតប្រឆាំងនឹង Covid-19 ។ គួរបញ្ជាក់ផងដែរថា នេះជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៤ ដែលសេដ្ឋកិច្ចថៃបានធ្លាក់ចុះ ១.៨% នៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២០ ៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


